រដ្ឋមន្ត្រីការបរទេសអារ៉ាប់រួម ជួបជាមួយមន្ត្រីប៉ាឡេស្ទីន នៅទីក្រុងអាប៊ុយដាប៊ី ដើម្បីពិភាក្សាអំពីបទឈប់បាញ់ នៅហ្កាហ្សា

2023/12/22 06:17:02 pm        98

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Emirati បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋមន្ត្រីការបរទេសអារ៉ាប់រួម (UAE) បានជួបជាមួយមន្ត្រីជាន់ខ្ពស់អាជ្ញាធរប៉ាឡេស្ទីន (PA) នៅទីក្រុងអាប៊ុយដាប៊ី (Abu Dhabi) ជាកន្លែងដែលពួកគេ បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីសម្រេចបានបទឈប់បាញ់ នៅតំបន់ហ្កាហ្សា។

លោក Sheikh Abdullah bin Zayed Al Nahyan បានជួបជាមួយអគ្គលេខាធិការអង្គការរំដោះប៉ាឡេ ស្ទីន (PLO) លោក Hussein Sheikh ដើម្បីពិភាក្សាផងដែរអំពីវិបត្តិមនុស្សធម៌ នៅដែនដីឆ្នេរសមុទ្រ នេះ។

ទីភ្នាក់ងារសារព័ត៌មានអារ៉ាប់ WAM បានរាយការណ៍ថា នៅក្នុងកិច្ចប្រជុំនោះ លោក Sheikh Abdullah បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្តល់អាទិភាពដល់ការចរចាឆ្ពោះទៅរកក្របខ័ណ្ឌសម្រាប់កិច្ចព្រមព្រៀងសន្តិភាពរដ្ឋពីរ រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។

អារ៉ាប់រួម ដែលជាមហាអំណាចឈូងសមុទ្រមួយ គឺជារដ្ឋមួយក្នុងចំណោមរដ្ឋអារ៉ាប់មួយចំនួន ដែលមានទំនាក់ទំនងការទូតជាផ្លូវការជាមួយអ៊ីស្រាអែល។ ប្រទេសនេះ បានបង្កើតទំនាក់ទំនង ក្នុងឆ្នាំ២០២០ក្រោមកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ដែលបានត្រួសត្រាយផ្លូវសម្រាប់រដ្ឋអារ៉ាប់ផ្សេងទៀត ក្នុងការកសាងទំនាក់ទំនងផ្ទាល់ខ្លួនរបស់ពួកគេ ជាមួយអ៊ីស្រាអែល។

កាតា ដែលជារដ្ឋឈូងសមុទ្រដែរនោះ បាននឹងកំពុងចរចាជាមួយអ៊ីស្រាអែល ដើម្បីដោះលែងចំណាប់ថ្នូរ និងបទឈប់បាញ់។

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        18
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        37
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        36

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm