មន្ត្រីខណ្ឌជលផល និងក្រុមអភិរក្សត្រីមេពូជដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់ និងបន្តស្រាវជ្រាវរកជនសង្ស័យ

2023/12/22 07:19:30 pm        241

មងប្រវែង១២.៨៤០ម៉ែត្រ និងសន្ទូចរនង១២.០០០ផ្លែ ត្រូវបានមន្ត្រីខណ្ឌជលផល សហការ​ជា​មួយ​ក្រុម​អភិរក្សត្រីមេពូជ រួមនឹងប្រជាសហគមន៍នេសាទ ដក​ហូតបាន និង​ដុត​បំផ្លញ​ចោល​នៅនឹង​កន្លែង ដើម្បីរួមគ្នាទប់ស្កាត់បទល្មើសនេសាទ។

មន្ត្រីខណ្ឌជលផលបានចុះល្បាត​តាមដងទន្លេក្នុងភូមិសាស្ត្រ ស្រុកសៀមបូក ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ មន្ត្រីខណ្ឌជលផលស្ទឹងត្រែងបានបញ្ជាក់ថា ក្នុងសកម្មភាព​ចុះប្រ​តិបត្តិការ កម្លាំងធ្វើការប្រមូលបានពីអន្លុងអភិរក្សត្រីមេពូជ និងអន្លុង​អភិរក្ស​សត្វ​ផ្សោត​មេគង្គ ជាតំបន់ហាមឃាត់ការនេសាទ ដែលជនសង្ស័យបានលួចយកទៅដាក់នៅពេលយប់ បង្ក​ផល​ប៉ះពាល់ដល់ប្រភេទធនធានជលផល ដែលកំពុងរងគ្រោះថ្នាក់ ដូចជាត្រីរាជ-ត្រីកន្ត្រប់ខ្លា -ត្រី​គល់រាំង និងសត្វផ្សោតជាដើម ។ល។

លោកបន្តថា កិច្ចសហប្រតិបត្តិការនេះមានកម្លាំងឆ្មាំទន្លេអភិរក្សសត្វផ្សោតប៉ុសិ៍ត្បូងខ្លា -ប៉ុស្តិ៍​កោះជ្រឹម ប៉ុស្តិ៍សៀមបូក- ប៉ុស្ត៍កោះសំពាយ- សហការជាមួយប្រជាសហគមន៍នេសាទ -កោះ​សំពាយ​ -ស្រែក្រសាំង- កោះព្រះ- កោះជ្រឹម- អូរម្រះ- អូរច្រឡង់-និង ភ្ជុល ធ្វើសកម្មភា​ព​ចុះ​ល្បាត​ចាប់​ពី​កន្ទុយ​កោះសន្ទុករហូតដល់ភូមិអូរច្រឡង់ព្រំប្រទល់ខេត្តក្រចេះ ដែលជា​តំបន់​ស្នូល​ហាម​ឃាត់​ធ្វើនេសាទ។

លោក ស្រី សំវិចិត្រ នាយខណ្ឌជលផលស្ទឹងត្រែង បានគាំទ្រចំណាត់ការនេះ ព្រោះនៅ​តាម​តំបន់​គ្រប់​គ្រង​ការពារត្រីមេពូជ និងសត្វផ្សោតទន្លេមេគង្គនិមួយៗ មន្ត្រីជំនាញនិងឆ្នាំទន្លេ បាន​បោះ​បង្គោល និងដាក់ពោង ស្លាកសញ្ញា ហាមឃាត់ ធ្វើនេសាទទាំងរដូវបិទនិងបើកធ្វើនេសាទ តែ​ប្រជា​អ្នក​នេសាទមួយចំនួន មិនទាន់ភ្ញាក់រឭកចូលរួមអភិរក្សធនធានរបស់ខ្លួននៅឡើយទេ។

លោកទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានបញ្ជាក់ថា សកម្មភាព​នេះ​បាន​បង្ហាញ​ពី​ភាព​ទទួលខុសត្រូវក្នុងការថែរក្សាធានធានជលផលឱ្យសម្បូរបែបឡើងវិញ ព្រោះវាជា​ធន​ធាន​របស់យើងទាំងអស់គ្នា ហើយប្រសិនបើធនធានទាំងនេះបាត់បង់ គឺបងប្អូន​ប្រជាពលរដ្ឋ​យើង​ដែល​កំពុងអាស្រ័យផល ជាអ្នករងផលប៉ះពាល់មុនគេ។

សូមបញ្ជាក់ថា បេសកកម្មដែលបានធ្វើឡើងរួមគ្នានេះដកហូតបានមងចំនួន ១៤៣ត្បូង ស្មើនិងប្រវែង ១១.៤៤០ម៉ែត្រ ចាប់ពីក្រឡា ៧សង់ទី ដល់ទៅ១៦សង់ទីម៉ែត្រ និងដកហូត​សន្ទូច​រនងបាន ចំនួន១០៧ខ្សែ ប្រវែង១២.៨៤០ម៉ែត្រ ស្មើនឹង ១២.០០០ផ្លែ និងបានបំផ្លាញ​ចោល​នៅនឹង​កន្លែងភ្លាមៗតែម្តង៕ អត្ថបទ៖ មាស ផល្លា 

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        76
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        70
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        65

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ

2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm