ថ្ងៃនេះ​មនុស្ស២០នាក់​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ខណៈ​អ្នក​ជំងឺ​៩២៨នាក់​ទៀត​បាន​ជា​សះ​ស្បើយ

2021/06/19 05:26:14 am        250

ភ្នំពេញ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជាបន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៤៧១នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៩២៨នាក់​ទៀត​ទៀត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៤២៦នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ ៤៥នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។

ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស២០នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ៤១៤នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។

បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៣៦ ៨៦៨នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។

គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៤២ ០៥២នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕


អត្ថបទដែលទាក់ទង

រដ្ឋបាលរាជធានីរៀបចំបង្កើត PUB STREET នៅតំបន់ខាងមុខប៉ុស្តិ៍ប្រៃសណីយ៍
2024/04/26 05:27:30 pm        1
គណៈរដ្ឋមន្រ្ដីអនុម័តលើអនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់ក្រសួងអប់រំ និងពិនិត្យលើរបៀបវារៈផ្សេងទៀត
2024/04/26 04:40:22 pm        1
អ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ ចុះសួរសុខទុក្ខប្រជាពលរដ្ឋឃុំតាលោ ស្រុកតាលោសែនជ័យ
2024/04/26 04:21:13 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អគ្គិភ័យឆាបឆេះផ្ទះសំណាក់នៅប្រេស៊ីល បណ្ដាលឲ្យមនុស្ស ១០នាក់ ស្លាប់ និងរបួស ១១នាក់

2024/04/26 08:32:46 pm
​មន្ត្រី UN៖ អាចចំណាយពេល ១៤ឆ្នាំ ដើម្បីសម្អាតកម្ទេចកម្ទី នៅតំបន់ហ្កាហ្សា
2024/04/26 08:07:28 pm
​មេដឹកនាំថៃ និងបង់ក្លាដែស ជួបគ្នាដើម្បីពង្រឹងពាណិជ្ជកម្ម និងការវិនិយោគ
2024/04/26 07:33:29 pm
​ប្រធានសភាវៀតណាមលាលែងពីតំណែង ចំពេលមានភាពចលាចលចុងក្រោយក្នុងចំណោមមុខតំណែងជាន់ខ្ពស់
2024/04/26 07:08:07 pm
​និស្សិតបិទសកលវិទ្យាល័យ Sciences Po របស់ទីក្រុងប៉ារីស ជុំវិញសង្គ្រាមហ្កាហ្សា
2024/04/26 06:03:18 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/04/26 06:59:44 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/25 02:59:32 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/04/24 03:27:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/23 04:58:50 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/18 01:54:35 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am