មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ បើកកិច្ចប្រជុំត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញចូលពលករខ្មែរ តាមបណ្ដាយព្រំដែនក្នុងភូមិសាស្រ្តខេត្តព្រះវិហារ

2023/12/22 09:22:06 pm        141

ឯកឧត្ដម សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចរបស់រាជរដ្ឋាភិបាល នៅថ្ងៃទី២១ ខែធ្នូ ម្សិលមិញនេះ បានបើកកិច្ចប្រជុំពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា នៅសាលប្រជុំសាលាខេត្តព្រះវិហារ ដើម្បីពង្រឹងការអនុវត្តការងាររបស់មន្ត្រីសមត្ថកិច្ចឈរជើង​នៅតាមបណ្ដាយព្រំដែន។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំង ឯកឧត្តមជាប្រតិភូអមដំណើរក្រសួងការពារជាតិ អភិបាលរងខេត្ត មេបញ្ជាការ មេបញ្ជាការរង យោធភូមិភាគទី៤ ប្រចាំទិសទី២ និងទី៣ នឹងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ឯកឧត្តម គីម រិទ្ធី បានមានប្រសាសន៍ថា ខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា និង​ខេត្តឧប៊ុនរាជធានី នៃព្រះរាជាណាចក្រថៃ តែងតែមានជំនួបទ្វេរភាគីរវាងប្រទេសទាំងពីរជាបន្ត បន្ទាប់ មិនថាថ្នាក់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ខេត្តនោះទេ សូម្បីថ្នាក់ស្រុក ឃុំ ក៏តែងតែជួបគ្នាជា​ញឹកញាប់ និងផ្លាស់ប្តូរព័ត៌មានអោយគ្នានូវរាល់សភាពការណ៍ និងបាតុភាពនានា ដែលកើតមានតាមបណ្តោយព្រំដែនជាប្រចាំ។

ជំនួបទាំងនោះ គឺបានធ្វើអោយទំនាក់ទំនងកាន់តែជិតស្និតបន្ថែមទៀត ដោយឈរលើមូលដ្ឋាន​ចំណងមិត្ត​ភាពជាប្រពៃណី និងភាពជាអ្នកជិតខាងល្អ។ប៉ុន្តែទោះបីជា ទំនាក់ទំនងរវាងខេត្តទាំងពីរ​មានទំនាក់ទំនងល្អ ជិតស្និទ្ធិ និងសម្រេចបាននូវលទ្ធផលរួមគ្នាជាច្រើនក៏ដោយ ក៏នៅមានចំណុច​មួយចំនួន ដែលទាមទារអោយភាគីទាំងពីរត្រូវបន្តអនុវត្ត ​ពិសេសកិច្ចព្រមព្រៀងផ្សេងៗ ព្រមទាំង​កំណត់ហេតុកិច្ចសហប្រតិបត្តិការដែល ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរបានឯកភាពគ្នា។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម សៀក សុជាតិ បានថ្លៃងថា ដោយមើលឃើញពីទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ និងដោយមានការសំណូមពរពីអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធនៅច្រកទ្វារ ​ព្រំដែន ឯកឧត្តម​បានដាក់ចេញនូវវិធានការពាក់ព័ន្ធនឹងការបើកដំណើរការឡើងវិញនូវច្រកព្រំដែនអានសេះ ដើម្បីជួយសម្រួលដល់ការឆ្លងដែនចេញចូលរបស់ប្រជាពលរដ្ឋ ​និងការដោះដូរទំនិញរវាងកម្ពុជា-ថៃ។ចំពោះច្រករបៀងទាំងអស់ក្នុងទឹកដីខេត្តព្រះវិហារ​ ត្រូវបិទមិនអោយ ដំណើរការទាំង​អស់​ជៀសវាង​កុំអោយមានការឆ្លងដែនខុសច្បាប់។

ជាមួយនេះ ត្រូវកែសម្រួលការសាងសង់អគារដ្ឋបាលច្រកចេញចូលតែមួយនៅច្រកទ្វារអានសេះ ដើម្បីជួយសម្រួលដល់កងម្លាំងសមត្ថកិច្ចប្រចាំការនៅទីនោះ នឹងសង់លំនៅដ្ឋានជូនប្រជាពលរដ្ឋ​ចំនួន៥៥គ្រួសារ ​ដែលរស់នៅច្រកទ្វារតំបន់ព្រំដែនអានសេះ ដើម្បីជួយសម្រួលដល់ពួកគាត់អាច​សាងសង់​លំនៅដ្ឋាននៅទីនោះបាន។

បន្ថែមពីនេះ អាជ្ញាធរខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធនៅតាមច្រកទ្វារព្រំដែន​ ត្រូវសហការ​សម្រប​សម្រួល​ជាមួយ​អាជ្ញាធរថៃ ដើម្បីសម្រួលភាពងាយស្រួល​ដល់ដំណើរចេញចូលរបស់​ពលករខ្មែរ ហើយត្រូវផ្សព្វផ្សាយ ​និងលើកទឹកចិត្តអោយប្រជាពលរដ្ឋចូលរួមសហការ ​និងរាយការណ៍​នូវរាល់ភាពមិនប្រក្រតីនានានៅតាមតំបន់ព្រំដែន ​និងតាមបណ្តាច្រកទ្វារព្រំដែនរវាង ប្រទេសទាំងពីរ៕

អត្ថបទដែលទាក់ទង

មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        21
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        36
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm