កម្មវិធី«សំណេរអង្គរ» នឹងបំផុសចលនាមហាជនរួមគ្នាលើកកម្ពស់វិស័យអក្សរសាស្រ្តខ្មែរ

2023/12/22 09:40:34 pm        296

កម្ពុជានឹងរៀបចំកម្មវិធីប្រកួតប្រជែងការសរសេរតាមអានជាសាធារណៈលើកដំបូងដែលមានឈ្មោះ​ថា «សំណេរអង្គរ» នៅតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប ដើម្បីបំផុស​ចលនា​មហា​ជន​ឱ្យ​ចាប់អារម្មណ៍លើការសរសេរអក្សរសាស្រ្តខ្មែរឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត។

បញ្ញវន្តមួយក្រុមដែលជាអ្នកស្រលាញ់វិស័យអក្សរសាស្រ្តខ្មែរ បានសហការ​គ្នា​ផ្ដួច​ផ្ដើម​គំនិត​បង្កើត​កម្ម​វិធី​ប្រកួត​សរសេរតាមអានជាសាធារណៈដោយដាក់ឈ្មោះថា «សំណេរអង្គរ» ដើម្បី​ទាញ​ចំណាប់​អារម្មណ៍​សាធារណជន ជាពិសេសកូនខ្មែរគ្រប់រូប ត្រូវរួមគ្នាថែរក្សា ការពារ និងលើក​កម្ពស់​វិស័យ​អក្សរសាស្រ្តខ្មែរ តាមរយៈការសរសេរ និងប្រើប្រាស់អក្ខរាវិរុទ្ធខ្មែរឱ្យបានត្រឹមត្រូវ ជៀស​វាងការសរសេរដោយប្រថុយប្រថានមិនដឹងពាក្យណាខុស ពាក្យណាត្រូវ ដែលអាច​ធ្វើ​ឱ្យ​អក្សរ​សាស្រ្តខ្មែរធ្លាក់ចុះ និងធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ អរិយធម៌ខ្មែរ។

ឯកឧត្តម លឹម ប៊ុនហុក អ្នករៀបចំកម្មវិធី «សំណេរអង្គរ» បានលើកឡើងថា ក្រៅពី​ការ​បំផុស​ចលនា​មហាជនឱ្យស្រលាញ់ និងលើកស្ទួយវិស័យអក្សរសាស្រ្តជាតិ តាមរ​យៈ​កម្ម​វិធី​ប្រកួត​សរសេរ​តាម​អានជាសាធារណៈនេះ ក៏នឹងរួមចំណែក​ជួយ​ផ្សព្វ​ផ្សាយ​ពី​សក្ដានុពល​ទេចរណ៍​នៅ​ក្នុង​តំបន់​រមណីយដ្ឋានអង្គរផងដែរ។ 

សូម​ជម្រាបជូនថា ការប្រកួតសរសេរតាមអានជាសាធារណៈលើកទី១នៅកម្ពុជា «សំណេរអង្គរ» នេះ នឹងប្រព្រឹត្តទៅនាថ្ងៃទៅ ២១ ខែមករា ឆ្នាំ២០២៣ រៀបចំធ្វើនៅស្ពានហាល ច្រក​ចូល​ខាង​លិច​ប្រាសាទ​អង្គរវត្ត ដែលទើបនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ឡើងវិញកាលពីពេលថ្មីៗ កន្លង​ទៅ​នេះ។​

កម្មវិធីសំណេរអង្គរផ្ដល់ឱកាសឱ្យសាធារណជនគ្រប់ស្រទាប់វណ្ណៈអាចចុះឈ្មោះចូលរួមប្រកួតប្រជែងសរសេរបាន មិនប្រកាន់ភេទ និងអាយុឡើយ។ កម្មវិធីសំណេរអង្គរនេះ ទទួល​បាន​ការ​គាំទ្រ​ពី​ក្រសួងអប់រំយុវជន និងកីឡា ក៏ដូចជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំង​ស្ថាប័ន​ពាក់​ព័ន្ធ​ជា​ច្រើន​ទៀត។

ចំពោះជ័យលាភីលេខ១ និងទទួលបានថវិកា ១លាន ២សែនរៀល និង​ការ​ស្នាក់នៅ​សណ្ឋាគារ​ផ្កាយ​ប្រាំ ៣យប់ , ជ័យលាភីលេខ២ ទទួលបានថវិកា ៨០ម៉ឺនរៀល និងស្នាក់​នៅ​សណ្ឋាគារ​ផ្កាយ​បួន ៣យប់ និងជ័យលាភីលេខ៣ ទទួលបានថវិកា ៤០ម៉ឺនរៀល និងស្នាក់នៅ​សណ្ឋាគារ​ផ្កាបី ៣យប់ ព្រមទាំងរង្វាន់លួងចិត្តជាច្រើនទៀត៕ អត្ថបទ៖ ចេន សុភានាថ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        69
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        162
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm