សមត្ថកិច្ច​ខណ្ឌដង្កោ ​ឃាត់ខ្លួន​ជនសង្ស័យ៤​នាក់​ករណី​ពាក់​ឯកសណ្ឋាន​ក្លែងបន្លំ​ជា​នគរបាលជាតិ

2021/06/19 07:25:42 pm        632

ភ្នំពេញ ​ ៖ កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ​សហការ​ជាមួយ​កម្លាំង​ខណ្ឌដង្កោ​ស្រាវជ្រាវ ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់៤​នាក់​ ដែល​បាន​ក្លែង​ឯកសណ្ឋាន​ជា​មន្ត្រី​នគរបាលជាតិ ដោយជិះ​រថយន្ត​អត់​ស្លាក​លេខ​ដើរ​អុកឡុក​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ភូមិ​កំរៀង សង្កាត់​ព្រៃវែង ​ខណ្ឌដង្កោ ​កាលពី​យប់​ថ្ងៃទី​១៧​ ខែមិថុនា​ឆ្នាំ​២០២១ ។

សមត្ថកិច្ច​ ​បាន​ឲ្យ​ដឹងថា ក្រោយពី​ទទួល​បាន​សេចក្តី​រាយការណ៍​ភ្លាមៗ ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ព្រៃវែង ​បាន​ចុះទៅ​ធ្វើការ​សាកសួរ ​តែ​ខាង​ជនសង្ស័យ​ដែល​ពាក់​ឯកសណ្ឋាន​ជា​មន្ត្រី​នគរបាលជាតិ ​និង​មាន​កាត​សម្គាល់​នគរបាល​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ​និង​មាន​ពាក់​ឋានន្តរសក្ដិ​សុទ្ធតែ​វរសេនីយ៍ទោ និង​វរសេនីយ៍ត្រី​ ដោយមាន​ការសង្ស័យ​ ទើប​កម្លាំង​ប៉ុស្តិ៍​នគរបាល​សង្កាត់​ព្រៃវែង​ ចូល​ទៅ​សួរនាំ​តែ​ជនសង្ស័យ​ទាំងនេះ​ មិន​ញញើត​សមត្ថកិច្ច​មូលដ្ឋាន​នោះ​ឡើយ​ថែមទាំង​អង្គុយ​ចុច​ទូរស័ព្ទ​ធ្វើ​ព្រងើយ ។

បន្ទាប់ពី​មាន​ករណីនេះ​បាន​កើតឡើង​ក្នុង​មូលដ្ឋាន​ខណ្ឌដង្កោ ​រួចមក​ លោក​វរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាល​ខណ្ឌ​ដង្កោ​ បាន​រាយការណ៍​ជូន​ថ្នាក់លើ​ដើម្បី​សុំ​គោលការណ៍​ដោយសារតែ​ជន​សង្ស័យ​ស្លៀកពាក់​ឯកសណ្ឋាន ​និង​មាន​កាត​សម្គាល់​ខ្លួន​ជា​មន្ត្រី​នគរបាលជាតិ​ផង​ទើប​ធ្វើ​ឲ្យ​កម្លាំង​ជំនាញ​ខណ្ឌដង្កោ​ពិបាក​និង​ធ្វើការ ។ បន្ទាប់ពី​ទទួល​បាន​បទបញ្ជា​ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នង​ការរង​នគរបាលជាតិ​ទទួលបន្ទុក​គ្រឿងញៀន​ នៃ​ក្រសួងមហាផ្ទៃ ទើប​កម្លាំង​ជំនាញ​ខណ្ឌដង្កោ ​បើក​ការស្រាវជ្រាវ​ និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​បាន៣​នាក់​កាល​យប់​ថ្ងៃទី​១៧ ​ខែ​មិថុនា ឆ្នាំ​២០២១​។

ប្រភព ព័ត៌មាន ​ប្រាប់​បន្តថា ​លុះដល់​ថ្ងៃទី​១៨ ​ខែមិថុនា ឆ្នាំ​២០២១ ​កម្លាំង​សមត្ថកិច្ច​ធ្វើ​ការស្រាវជ្រាវ​នៅ​ភូមិ​កំរៀង សង្កាត់​ព្រៃវែង ខណ្ឌដង្កោ ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត ។

ជនសង្ស័យ​ទាំង​៤​នាក់​ រួម​និង​វត្ថុ តាង​ឯកសណ្ឋាន​នគរបាលជាតិ​ និង​កាត​សម្គាល់​ខ្លួន ​របស់​ជន​សង្ស័យ ត្រូវ​បាន​នគរបាល​ខ​ណ្ឌ​ដង្កោ​ ប្រគល់​ទៅ​ឲ្យ​សមត្ថកិច្ច​នគរបាល​ម​ន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាម​នីតិវិធី ៕

​តារា​វុទ្ធី

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        372
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        400
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        508

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm