លោក Giuliani ស្វែងរកការក្ស័យធន បន្ទាប់ពីការវិនិច្ឆ័យឲ្យសង ១៤៨លានដុល្លារ ពីបទបរិហារកេរ្តិ៍

2023/12/22 11:18:13 pm        50

បុគ្គលជិតស្និទ្ធនឹងលោក Donald Trump គឺលោក Rudy Giuliani បានដាក់ពាក្យសុំក្ស័យធន កាលពីថ្ងៃព្រហស្បតិ៍ (ទី២១ ខែធ្នូ) ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពីគណៈវិនិច្ឆ័យ បានសម្រេចថា លោកត្រូវតែសងជំងឺចិត្តជាង ១៤៨លានដុល្លារដល់អតីតបុគ្គលិករៀបចំការបោះឆ្នោត ២នាក់ នៅរដ្ឋចចជៀ ដែលលោកបានបបរិហារកេរ្តិ៍ដោយការចោទប្រកាន់មិនពិតថា ពួកគេជួយបន្លំការបោះឆ្នោតឆ្នាំ២០២០។

ឯកសារតុលាការ បានបង្ហាញថា លោក Giuliani ដែលបានជួយអតីតប្រធានាធិបតីលោក Trump របស់គណបក្សសាធារណរដ្ឋ បង្កើនការអះអាងមិនពិតរបស់លោកអំពីការលួចបន្លំការបោះឆ្នោតឆ្នាំ២០២០ នោះ បានដាក់ញត្តិនៅតុលាការក្ស័យធនសហរដ្ឋអាមេរិក សម្រាប់តំបន់ភាគខាងត្បូងនៃទីក្រុងញូវយ៉ក។

នៅក្នុងឯកសារនោះ លោក Giuliani បានប្រាប់ថា លោកមានបំណុលពី ១០០លានដុល្លារទៅ ៥០០លានដុល្លារ និងមានទ្រព្យសម្បត្តិពី ១លានដុល្លារទៅ ១០លានដុល្លារ។ លោក Giuliani បានបន្ថែមថា លោកជំពាក់ ១៤៨លានដុល្លារ ចំពោះអ្នកនាង Ruby Freeman និងអ្នកនាង Wandrea Moss ដែលជាអតីតបុគ្គលិករៀបចំការបោះឆ្នោតទាំង ២នាក់ នៅរដ្ឋចចជៀ។

ឯកសារនេះក៏បានដាក់ឈ្មោះកូនប្រុសរបស់ប្រធានាធិបតីលោក Joe Biden គឺលោក Hunter Biden ជាម្ចាស់បំណុលផងដែរ តែមិនបានបញ្ជាក់ពីចំនួនទឹកប្រាក់ដែលលោកជំពាក់នោះឡើយ។ លោក Hunter Biden កាលពីខែកញ្ញា បានប្តឹងលោក Giuliani ពីបទរំលោភលើឯកជនភាពរបស់លោក ជុំវិញទិន្នន័យ ដែលត្រូវបានចោទប្រកាន់ថា យកចេញពីកុំព្យូទ័រយួរដៃរបស់លោក៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        30
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        65
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        55

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm