រដ្ឋមន្ត្រីក្រសួងការងារ៖ មានកត្តាសំខាន់៣ដែលត្រូវផ្តោតដើម្បីជំរុញការធ្វើទេសន្តប្រវេសន៍ការងារដោយស្របច្បាប់

2023/12/23 02:18:28 am        88

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងមហាផ្ទៃ អង្គការអន្តរជាតិទេសន្តរប្រវេសន៍ និងអង្គការអន្តរជាតិខាងការងារ នៅថ្ងៃទី២២ ខែធ្នូ ២០២៣នេះ បានបើកទិវាអន្តរជាតិសម្រាប់ទេសន្តរប្រវេសករឆ្នាំ២០២៣ ក្រោមមូលបទ“ជំរុញការធ្វើទេសន្តប្រវេសន៍ការងារដោយស្របច្បាប់ តាមរយៈអភិបាលកិច្ច ការអភិវឌ្ឍជំនាញ និងការទទួលស្គាល់ជំនាញសម្រាប់ទេសន្តរប្រវេសករកម្ពុជា”។ 

ក្នុងនោះ ឯកឧត្តមរដ្ឋមន្រី្ត បានសង្កត់ធ្ងន់លើ៣ចំណុចសំខាន់ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលករ និងការលើកកម្ពស់សម្ថភាព និងសិទ្ធិសេរីភាពរបស់ពលករទេសន្តរប្រវេសន៍របស់កម្ពុជា។ 

៣ចំណុចសំខាន់ដែលរដ្ឋមន្ត្រីលើកឡើងនោះ រួមមានទី១ ការបង្កើនការយល់ដឹងអំពីការរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងបញ្ហាប្រឈមរបស់ពលករ ការអភិវឌ្ឍ និងការទទួលស្គាល់ជំនាញ និងការផ្តល់ជំនួយផ្លូវច្បាប់ជូនដល់ទេសន្តរប្រវេសករ។ ទី២ ការសម្របសម្រួលកិច្ចសន្ទនា អំពីគោលនយោបាយប្រកបដោយអត្ថន័យ រវាងអ្នកបង្កើតគោលនយោបាយ អង្គការមិនមែនរដ្ឋាភិបាល អង្គការអន្តរជាតិ និងអ្នកពាក់ព័ន្ធ ដើម្បីឆ្លើយតបឱ្យកាន់តែប្រសើរឡើង អំពីតម្រូវការ និងដំណោះស្រាយ ការអភិវឌ្ឍ និងការទទួលស្គាល់ជំនាញ និងការផ្តល់ជំនួយផ្លូវច្បាប់ដល់ទេសន្តរប្រវេសករ។ និងទី៣ ការផ្តល់ព័ត៌មានអំពីការធ្វើទេសន្តរប្រវេសន៍ដោយសុវត្ថិភាព និងស្របច្បាប់ដល់ប្រជាពលរដ្ឋមុនពេលសម្រេចចិត្តធ្វើទេសន្តរប្រវេសន៍ការងារទៅបរទេសដែលជាជម្រើសចុងក្រោយ ហើយត្រូវធ្វើទេសន្តរប្រវេសន៍ដោយស្របច្បាប់។

ក្នុងនោះឯកឧត្តមរដ្ឋមន្ត្រី សង្កត់ធ្ងន់ថា ទិវាទេសន្តរប្រវេសន៍អន្តរជាតិនេះ នឹងក្លាយជាឱកាសមួយដើម្បីលើកកម្ពស់ការសន្ទនាប្រកបដោយការយល់ដឹង តុល្យភាពស្តីពីការធ្វើទេសន្តរប្រវេសន៍ ការចែករំលែកបទពិសោធន៍ និងបំណងប្រាថ្នារបស់ពលករទេសន្តរប្រវេសក៍នៅក្នុងសហគមន៍។ 

ពលករទេសន្តរប្រវេសន៍របស់កម្ពុជាមានប្រមាណជាង១.៣លាននាក់ដែលនៅក្នុងនោះ នៅប្រទេសថៃ មានពលករខ្មែរ១.២លាននាក់ ក្រៅពីនោះ មាននៅ កូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី សិង្ហបូរី កោះហុងកុង និងប្រទេសអារ៉ាប៊ីសាវអូឌីតជាដើម។ 

គួរំលឹកដែរថា ក្នុង១ឆ្នាំៗ ពលរដ្ឋខ្មែរដែលកំពុងធ្វើការនៅបរទេស បានបញ្ជូនថវិកាប្រមាណជាង២ពាន់លានដុល្លារអាមេរិកដែលស្មើប្រមាណ៤%នៃផលិតផលសរុបក្នុងស្រុក៕ ដោយ ៖ អ៊ុង វិចិត្រ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        3
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        88
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        124

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm