រុស្ស៊ីច្រានចោលការប្រឌិដ្ឋសាច់រឿងរបស់សារព័ត៌មាន WSJ ក្រោយចេញរបាយការណ៍ការស្លាប់របស់លោក Prigozhin

2023/12/23 03:21:47 am        402

វិមានក្រឹមឡាំង បានចោទប្រកាន់សារព័ត៌មាន Wall Street Journal (WSJ) ថា បានចេញផ្សាយ «រឿងប្រឌិដ្ឋ» នៅថ្ងៃសុក្រ (ទី២២ ខែធ្នូ) នេះ បន្ទាប់ពីសារព័ត៌មាននេះ បានរាយការណ៍ថា ការស្លាប់របស់មេដឹកនាំទាហានស៊ីឈ្នួល លោក Yevgeny Prigozhin ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះ ត្រូវបានរៀបចំឡើងដោយមន្ត្រីសន្តិសុខរុស្ស៊ី លោក Nikolai Patrushev។

WSJ បានរាយការណ៍ថា យន្តហោះឯកជនរបស់លោក Prigozhin ត្រូវបានធ្វើឲ្យធ្លាក់ដោយគ្រាប់បែកតូចមួយដាក់នៅក្រោមស្លាបយន្តហោះ។ របាយការណ៍របស់សារព័ត៌មាននេះ បានដកស្រង់សម្ដីមន្ត្រីចារកម្មលោកខាងលិចដែលមិនបញ្ចេញឈ្មោះ និងអតីតមន្ត្រីចារកម្មរុស្ស៊ីម្នាក់។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា លោកបានឃើញរបាយការណ៍នេះ ប៉ុន្តែនឹងមិនធ្វើអត្ថាធិប្បាយលើការចេញផ្សាយនេះទេ មុននឹងលោកបន្ថែមថា «គួរឲ្យសោកស្ដាយ ថ្មីៗនេះ សារព័ត៌មាន Wall Street Journal ចូលចិត្តផលិតសាច់រឿងប្រឌិដ្ឋណាស់»។

សូមបញ្ជាក់ថា លោក Prigozhin ដែលជាប្រធានក្រុមទាហានស៊ីឈ្នួល Wagner ដែលប្រយុទ្ធឲ្យភាគីរុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែន បានធ្វើឲ្យមានជម្លោះដ៏រ៉ាំរ៉ៃជាមួយស្ថាប័នការពារជាតិ រហូតឈានដល់ការបះបោរភា្លមៗ កាលពីចុងខែមិថុនា។ ការបះបោរនោះបានបញ្ចប់ទៅយ៉ាងឆាប់រហ័ស ប៉ុន្តែត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ ចំពោះការកាន់អំណាចជិត ២៥ឆ្នាំរបស់ប្រធានាធិបតីរសុស្ស៊ី លោក Vladimir Putin។ លោក Prigozhin បានស្លាប់ ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះយ៉ាងពិតប្រាកដមួយ នៅ ២ខែក្រោយមក៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        122
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        161
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm