ប្រជាជនប៉ាឡេស្ទីន ដែលត្រូវសន្តិសុខអ៊ីស្រាអែលរារាំងមិនឲ្យចូលវិហារ Al-Aqsa នាំគ្នាអធិដ្ឋានតាមផ្លូវ

2023/12/23 03:24:07 am        391

ពួកជនមូស្លីមបាននាំគ្នាអធិដ្ឋាននៅតាមដងផ្លូវនៃទីក្រុងបុរាណរបស់ទីក្រុងហ្សេរុយសាឡិម នៅថ្ងៃសុក្រ (ទី២២ ខែធ្នូ) នេះ បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែលបានរារាំងពួកគេមួយចំនួនមិនឲ្យចូលទៅក្នុងបរិវេណវិហារអ៊ីស្លាម Al-Aqsa ដោយសារតែការរឹតបន្តឹងសន្តិសុខ។

មានការអំពាវនាវឲ្យអ្នកគោរពបូជាចូលរួមការអធិដ្ឋាន នាថ្ងៃសុក្រនេះ នៅខាងក្រៅបរិវេណនោះ ដោយផ្គើននឹងការបញ្ជា ដែលអស់រយៈពេលជាច្រើនសប្តាហ៍ បានកម្រិតការចូលទីកាន់ទីកន្លែងមានបញ្ហានេះ ចំពោះស្ត្រី និងមនុស្សវ័យចំណាស់។

ទីតាំងសក្ការៈដ៏ពិសិដ្ឋបំផុតទី៣ របស់សាសនាអ៊ីស្លាម ដែលត្រូវបានសាងសង់នៅលើដី ដែលត្រូវបានគោរពដោយជនជាតិជ្វីហ្វ ដែលស្គាល់ថាជា Temple Mount (វិហារភ្នំ) បានក្លាយជាចំណុចស្នូលនៃភាពតានតឹង រវាងជនជាតិជ្វីហ្វ និងពួកមូស្លីមជាយូរមកហើយ។

នគរបាលបានបាញ់ផ្សែង ដើម្បីបំបែកយុវជនមួយក្រុមតូចៗ ដែលប្រមូលផ្តុំនៅជិតទីក្រុងបុរាណនេះ និងនៅវិហារអ៊ីស្លាម ក្នុងក្រុងហ្សេរុយសាឡិមខាងកើត ប៉ុន្តែនគរបាលក៏បានចែកចាយវីដេអូ ដែលបង្ហាញពីអ្នកគោរពបូជា ដែលមកដល់ដោយស្ងប់ស្ងាត់។

វិហារអ៊ីស្លាមមួយចំនួន នៅក្រុងហ្សេរុយសាឡិមខាងកើត បានបិទទ្វារ នៅថ្ងៃសុក្រ ហើយបានជំរុញឲ្យមនុស្សទៅវិហារ Al Aqsa ហើយអធិស្ឋាននៅច្រកទ្វារនៃវិហារអ៊ីស្លាម «ដើម្បីបំបែកការហ៊ុមព័ទ្ធ»៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        80
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        125
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm