ផ្លូវក្រាលគ្រួសក្នុងឃុំយាង ស្រុកជាំក្សាន្ត បានស្តារឡើងវិញរួចរាល់ កំពុងសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនកសិផលផ្សេងៗ

2023/12/23 04:48:15 pm        160

ព្រះវិហារ : ផ្លូវក្រាលដីល្បាយគ្រួសស្តារឡើងវិញ ចំនួនមួយខ្សែ ប្រវែងជាង ១១ គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានស្ថាបនាឡើងវិញរួចរាល់ ដោយផ្លូវនេះបានផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំង សម្រាប់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល ជាពិសេសសម្រាប់គ្រួសារកងទ័ពរស់នៅតំបន់នោះ។

ឯកឧត្តម អុិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម នៅថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២៣ នេះ បានដឹកនាំក្រុមការងារអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃ-ប្រគល់ទទួល លើការងារស្តារឡើងវិញ ផ្លូវក្រាលដី ល្បាយគ្រួស ចំនួន១ ខ្សែ, ប្រវែង ១១ ៥០០ ម៉ែត្រ, ទទឹង ២ ម៉ែត្រ, កម្រាស់ ០,២ ម៉ែត្រ និងផ្លាកសញ្ញាចំនួន ២ កន្លែង ស្ថិតនៅភូមិ កោងយោង ទៅកាន់ភូមិយាង ក្នុងឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ទាក់ទងគម្រោងផ្លូវខាងលើនេះ, ឯកឧត្តម បានកោតសរសើរចំពោះការយកចិត្តទុកដាក់ ស្តារផ្លូវនេះឡើងវិញបានល្អប្រសើរ និងបានឯកភាព ប្រគល់-ទទួលទាំងស្រុង ដែលបានអនុវត្តទៅតាមផែនការ និងប្រកបដោយគុណភាព ព្រោះផ្លូវមានសារៈសំខាន់ ណាស់ ក្នុងការជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ មិនថាប្រជាពលរដ្ឋនៅមូលដ្ឋាន ឬប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ នោះឡើយ ជាពិសេសការផ្តល់អត្ថប្រយោជន៍ក្នុងការដឹកជញ្ជូនកសិផលរបស់កសិករនៅតំបន់នោះ ការធ្វើដំណើររបស់សិស្សានុសិស្ស ទៅរៀនសូត្រ ការដឹកអ្នកជម្ងឺមកកាន់មណ្ឌលសុខភាព ជាពិសេសដល់គ្រួសារកងទ័ពដែលរស់នៅតំបន់នោះផងដែរ។

សូមបញ្ជាក់ថា ទាក់ទងការងារស្តារឡើងវិញផ្លូវក្រាលដីល្បាយគ្រួស ចំនួន ១ ខ្សែ នៅក្នុងឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារនេះ បានអនុវត្តដោយនាយកដ្ឋានវិស្វកកម្ម នៃក្រសួងការពារជាតិ ដោយប្រើប្រាស់ថវិការជំពូកទី ២១។ ជុំវិញបញ្ហាហេដ្ឋរចនាសម្ព័ន្ធនេះ នៅក្នុងអាណត្តិទី ៧ នៃរដ្ឋសភា, រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តការគាំទ្រដល់ការជួសជុល ថែទាំផ្លូវ ស្ពាន និងផ្លូវលំជនបទ ព្រមទាំង ការស្តារស្រះ ជីកស្រះ អណ្តូងទឹក ដើម្បទប់ទល់និងភាពរាំស្ងួត និងទឹកជំនន់ជាដើម៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        78
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        166
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm