ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ៖ កម្ពុជា​-​បារាំង​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ​លើ​គ្រប់​វិស័យ

2021/06/19 07:35:20 pm        568

ភ្នំពេញ ៖ កាលពីថ្ងៃទី​​១៨ ខែមិថុនា ម្សិលមិញនេះ ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​ទទួល​ជួប​លោកជំទាវ Eva Nguyen Binh ​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​បារាំង​ជម្រាបលា​ដែល ​ត្រូវ​ចប់​អាណត្តិ​នៅ​កម្ពុជា​។

ក្នុង​ជំនួប​នោះ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បាន​កត់​សម្គាល់ថា​ ទំនាក់ទំនង​រវាង​កម្ពុ​ជា ​និង​បារាំង​តាំងពីកម្ពុជា​បាន​ទទួល​ឯករាជ្យ​នៅ​ថ្ងៃ​០៩ វិច្ឆិកា ឆ្នាំ​១៩៥៣​មក​ មាន​ភាពល្អប្រសើរ​ជិតស្និទ្ធ​ពុំដែល​មានទំនាស់​អ្វី​ទេ ហើយ​កិច្ចសហប្រតិបត្តិការ​ល្អ​លើ​គ្រប់វិស័យ​ នយោបាយ សេដ្ឋកិច្ច វប្បធម៌​។ ទន្ទឹមនឹងនេះ ​នៅ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២០ ​ក៏មាន​ការចុះហត្ថលេខា​រវាង​ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ​និង​លោកជំទាវ ​ឯកអគ្គរដ្ឋទូត​បារាំ​ង អំពី​អនុសញ្ញា ​កិច្ចសហប្រតិបត្តិការ​យោធា​រវាង​បារាំង​ និង​កម្ពុជា​។​ បារាំង​ក៏បាន​ជួយ​កម្ពុជា​ច្រើន​ខាង​វិស័យ​វប្បធម៌ តាមរយៈ «​សាលា​បារាំង​ចុង​បូព៌ា​» ក្នុង​វិស័យ ជួសជុល​ប្រាសាទ​បុរាណ​នានា​របស់​កម្ពុជា​កន្លង​មក​។

ក្នុងឱកាស​នោះដែរ ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​ បារាំង​ដែល​បាន​ផ្ដល់​អាហារូបករណ៍​ច្រើន​ដល់​និស្សិត​កម្ពុជា​ដែល​សិក្សា​កម្រិត​អនុបណ្ឌិត​ និង​បណ្ឌិត ព្រមទាំង​សិក្ខាកាម​កម្ពុជា​ខាង​វិស័យ​វេជ្ជសាស្ត្រ និង​ខាង​វិស័យ​យោធា​ជាច្រើន​។

ទោះជា​ក្នុងពេល​ដែលមាន​ជំងឺ​កូ​វីដ​-១៩ រាតត្បាត​ទាំង​នៅ​បារាំង និង​កម្ពុជា រដ្ឋាភិបាល​បារាំង ក៏​បានផ្ដល់​ជំនួយ​ដល់​កម្ពុជា ​នៅ​ខែធ្នូ ឆ្នាំ​២០២០​ តាមរយៈ​ទីភ្នាក់ងារ​បារាំង​ដើម្បី​អភិវឌ្ឍន៍​(AFD) ​ចំនួន​៩១​លាន​ដុល្លារ​អាមេរិក​។ ​ទន្ទឹមនឹងនេះ​ នៅ​ថ្ងៃទី​៣១​ ខែឧសភា ឆ្នាំ​២០២១​ ក្នុងឱកាស​សន្ទនា នយោបាយ​រវាង​កម្ពុជា ​និង AFD រដ្ឋាភិបាល​បារាំង​បាន​កំណត់​ទិសដៅ​ផ្ដល់ ​១០០ ទៅ​១២០​លាន​អឺរ៉ូ ដល់​កម្ពុជា ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បាន​លើកឡើងថា ​ទោះជា​ប្រទេស​បារាំង​ត្រូវ​ជំងឺ​កូ​វីដ​-១៩​រាតត្បាត ​យ៉ាងធ្ងន់ធ្ងរ​ក៏ដោយ​ បញ្ជី​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ និង​បារាំង ក្នុង​ឆ្នាំ​២០២០ ​បាន​ជាង​១​ពាន់​លាន​អឺរ៉ូ​៕


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        117
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        228
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        213

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm