ឯកឧត្ដម ហេង សួរ៖ ការធ្វើទេសន្តរប្រវេសន៍ជោគជ័យត្រូវការភាគី៥សប្បាយចិត្ត

2023/12/23 05:06:56 pm        489

ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងទិវាអន្តរជាតិសម្រាប់ទេសន្តរប្រវេសករឆ្នាំ២០២៣ កាលពីថ្ងៃទី២២ ខែធ្នូម្សិលមិញ បានលើកឡើងថា ការធ្វើទេសន្តរប្រវេសន៍ជោគជ័យ ត្រូវការភាគីចំនួន៥សប្បាយចិត្ត។ ភាគីទាំង៥នោះរួមមាន៖

ទី១ ពលករខ្មែរដែលចង់ធ្វើការនៅបរទេសប្បាយចិត្ត​ព្រោះមានការងារ​ដែល​មាន​លក្ខខណ្ឌ​សមរម្យ​ និងមានការយកចិត្តទុកដាក់ និងទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ

ទី២ និយោជក នៃប្រទេសទទួល​ពលករ​ដែល​ត្រូវ​តែ​សប្បាយចិត្ត​​ព្រោះមាន​កម្លាំង​ពលកម្ម​សម្រាប់​សង្វាក់​ផលិតកម្មរបស់ខ្លួន។

ទី៣  ក្រុមគ្រួសាររបស់ពលករទាំងអស់​សប្បាយចិត្ត និង​អបអរ​សាទរ​ព្រោះ​កូន​ចៅ​របស់​ខ្លួន​មាន​ការងារ​ធ្វើ​ដោយសុ​វត្ថិភាព និងមានការយកចិត្តទុកដាក់ពីរដ្ឋាភិបាល

ទី៤ អ្នកសម្របសម្រួល ឬភ្នាក់ងារជ្រើសរើសឯកជនពីប្រទេសបញ្ជូន និងដៃគូរទីភ្នាក់​ងារ​ជ្រើស​រើស​ឯ​កជនកម្ពុជានៅប្រទេសគោលដៅដែលគេចផុតពីបណ្តឹងរបស់ពលករ និង​ទទួល​បាន​ប្រាក់​ចំណេញ​សមរម្យ​ដោយមិនហួសហេតុដែលគ្រប់ភាគីទទួលលយកបាន។ 

ទី៥ ចុងក្រោយ រដ្ឋាភិបាលប្រទេសបញ្ជូន និងប្រទេសទទួលដែលត្រូវសប្បាយចិត្ត។ ត្រង់​ចំណុច​នេះ ឯកឧត្ដម​រដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កម្ពុជាដែលជាប្រទេសបញ្ជូន សប្បាយចិត្ត​ដោយ​ពលរដ្ឋ​របស់​ខ្លួន​ទទួលបានការគាំពារ និងកិច្ចអន្តរាគមន៍ពីប្រទេសទទួល ហើយប្រទេសទ​ទួលក៏​សប្បាយ​រីករាយ​ដោយ​សារ​មាន​កម្លាំង​ពលកម្ម​ដែល​បំពេញ​កង្វះ​ខាត​ដើម្បី​ធានា​និរន្តរភាព​សេដ្ឋកិច្ច នៃ​ប្រទេសជាតិរបស់ខ្លួន។

 ឯកឧត្ដម​រដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ “ប្រសិនបើភាគីទាំង៥នេះមិនសប្បាយចិត្តនោះទេ គឺ​ការ​ធ្វើ​ទេសន្តរប្រវេសន៍​មិន​ជោគជ័យ​នោះ​ទេ​ព្រោះភាគី​ទាំង​៥​នេះ​ត្រូ​វ​តែ​សប្បាយ​ចិត្តដូចៗ​គ្នា​ដោយ​គ្មាន​ភាគី​ណាមួយសប្បាយចិត្ត ហើយភាគីមួយទៀតមិនសប្បាយចិត្តនោះទេ”។

សម្រាប់ឯកឧត្ដម​រដ្ឋមន្ត្រី ចំណុចទាំងនេះ គឺជាកិច្ចការអាទិភាព​របស់​ក្រសួង​ដែល​នឹង​ត្រូវ​ធ្វើ​នៅ​អាណត្តិទី​៧នេះ​ ដើម្បីធានាថា​ភា​គីទាំង​អស់​សប្បាយ​ចិត្ត​ក្នុង​គោល​បំណង​ធ្វើ​ឱ្យ​ការ​ធ្វើទេសន្ត​រ​ប្រវេសន៍​ពី​កម្ពុជា​ជោគជ័យ៕

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        123
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        103
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        96

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm