វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ចុះផ្សព្វផ្សាយការបណ្តុះបណ្តាលវិជ្ជាជីវៈនៅខេត្តកំពត

2023/12/23 05:35:46 pm        553

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ បានសហការជាមួយអង្គការហ្គូដណេសប៊ីសកម្ពុជា រៀបចំ​កម្មវិធីស្ដីពីការ​ចុះ​ផ្សព្វ​ផ្សាយជ្រើសរើសសិស្សឱ្យចូលរៀន ក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។

ការចុះផ្សព្វផ្សាយជ្រើសរើសសិស្សឱ្យចូលរៀននេះ បានធ្វើឡើងកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ​២០២៣ នៅភូមិឈើទាល ឃុំម្រោម ស្រុកអង្គរជ័យ ខេត្ដកំពត ដោយមាន​ការ​ចូលរួម​ពី​សិស្សា​នុសិស្ស ​អាណាព្យាបាល អាជ្ញាធរមូលដ្ឋានប្រមាណ ២០០នាក់។ 

លោក ប៉េង ប៉ុញារ៉ាស័ក្ត ប្រធានការិយាល័យបុគ្គលិក វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ នៃ​ក្រសួងការងារ និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ បានអោយដឹងកម្មវិធីផ្សព្វផ្សាយនេះ មានគោល​បំណង​ណែនាំ​សិស្ស​ថ្នាក់វិទ្យាល័យ បានយល់ដឹង​ពី​ជំនាញ​ដែលអាច​សិក្សា​បាន​នៅ​ពេល​ពួក​គាត់​បញ្ចប់​ការ​ប្រឡង​មធ្យមសិក្សាទុតិយភូមិកាលពីពេលថ្មីៗកន្លងទៅនេះ។

 

កញ្ញា ម៉េង សេរីវណ្ឌី បុគ្គលិកគម្រោង និងលោក ឈឹម សុវណ្ណារិទ្ធ មន្ត្រីសម្របសម្រួលគម្រោង អង្គការ​​ហ្គូដ​ណេ​ប៊ីស​កម្ពុជា បានលើកឡើងថា កម្មវិធីផ្សព្វផ្សាយនេះមានសារៈសំខាន់ណាស់ ជួយ​ដល់​សិស្ស​ឲ្យជ្រើសរើសជំនាញ​ដែល​អាច​ជួយ​ដល់ជីវភាពរបស់ពួកគាត់បាននៅថ្ងៃអនាគត។

 

សូមបញ្ជាក់ថា អង្គការហ្គូដណេប៊ីស គឺជាអង្គការអន្តរជាតិ ផ្តោតលើការងារអភិវឌ្ឍន៍ និង​មនុស្ស​ធម៌​ ដែល​មាន​ទី​ស្នាក់​ការ​កណ្តាលនៅប្រទេសកូរ៉េខាងត្បូង ដែលជាអង្គការមួយក្នុងចំណោម អង្គការ​ហ្គូដណេប៊ីសទាំង ៣៧ប្រទេស ដែលបាន​នឹង​កំពុង​​ប្រតិបត្តិការ​នូវ​កម្ម​វិធី​អភិវឌ្ឍន៍​រយៈ​ពេល​វែង​ និងគម្រោងជាច្រើនរួមមាន ១ កម្មវិធីគាំពារ និងការការពារកុមារ, ២ កម្មវិធី​អប់រំ​, ៣ កម្មវិធីសុខភាព, ៤ កម្មវិធីទឹកស្អាត និងអនាម័យ, ៥ បរិស្ថាន, ៦ កម្មវិធីកសាងប្រាក់ចំណូល និង​ការ​កសាង​ភាព​ជា​ដៃ​គូ, ៧ ការគាំទ្រមតិ និង៨ កម្មវិធីមនុស្សធម៌៕ អត្ថបទ៖ ស៊ូជីង 



អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        4
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        30
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm