ព្រឹត្តិការណ៍សប្តាហ៍ផ្លាស់ប្តូរវប្បធម៌ និងភាពយន្តកម្ពុជា-ចិន ឆ្នាំ២០២៣ បានបញ្ចប់ដោយជោគជ័យ

2023/12/23 06:22:48 pm        479

ព្រឹត្តការណ៍ «សប្តាហ៍ផ្លាស់ប្តូរវប្បធម៌ និងភាពយន្តកម្ពុជា-ចិន ឆ្នាំ២០២៣»​ ដែល​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​សៀកមិន ខេត្តហ្វូចៀន សាធារណរដ្ឋប្រជាមានិតចិន ចាប់ផ្តើមពីថ្ងៃទី១៩-២០ ខែធ្នូ ឆ្នាំ​២០២៣ បានបញ្ចប់ដោយជោគជ័យ ។

ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំគណ:ប្រតិភូក្រសួងវប្បធម៌ និង​វិចិត្រ​សិល្ប: និងផលិតករ សិល្បករភាពយន្តកម្ពុជា ចូលរួមព្រឹត្តិការណ៍ខាងលើនេះ។

កម្មវិធីនេះសហការរៀបចំដោយរដ្ឋបាលសង្កាត់ ហ៊ូលី ទីក្រុងសៀកមិន គណៈ​កម្មការ​រៀប​ចំ​មហោ​ស្រព​ភាពយន្តអាស៊ីកម្ពុជា និងនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ដោយ​មាន​ការ​គាំទ្រ​ដោយ ការិយាល័យភាពយន្តប្រចាំខេត្តហ្វូជៀន ការិយាល័យ​ភាពយន្ត​ទីក្រុង​សៀក​មិន និងសាលាភាពយន្ត នៃសាកលវិទ្យាល័យសៀកមិន។

នៅក្នុងព្រឹត្តការណ៍រយៈពេល០២ថ្ងៃនេះ ភាពយន្តកម្ពុជា០៤ចំណងជើង ត្រូវ​បាន​ចាក់​បញ្ចាំង​ជា​សាធារណៈ ​តាមរោងភាពយន្តនានានៅទីក្រុងសៀកមិន ព្រមទាំង​មាន​ការ​រៀបចំ​តាំង​ពិរព័ណ៍​វត្ថុ​សិល្បៈ​ខ្មែរ​ផងដែរ។ ជាមួយនេះគណៈប្រតិភូ ក៏បានទស្សនកិច្ចនៅសាលាភាពយន្ត នៃ​សាកល​វិទ្យាល័យសៀកមិន និងចូលរួមកម្មវិធីកិច្ចពិភាក្សាស្តីពីឱកាស និងបញ្ហាប្រឈម នៃ​ការ​ធ្វើ​សហ​ផលិត​កម្មការរីកចម្រើន នៃការសម្តែងភាពយន្តផងដែរ​។

ក្នុងនាមក្រសួងវប្បធម៌ ឯកឧត្តម ហាប់ ទូច បានចាត់ទុកការរៀបចំសប្តាហ៍ផ្លាស់ប្តូរភាពយន្ត និង​វប្បធម៌​កម្ពុជា-ចិន នៅទីក្រុងសៀកមិន គឺជាព្រឹត្តការណ៍ដ៏សំខាន់មួយទៀត ក្នុងការ​លើក​កម្ពស់​ចំណង​មិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងប្រទេសទាំងពីរ កម្ពុជា-ចិន ជា​ពិសេស​លើវិស័យភាពយន្ត និងជាឱកាសសម្រាប់អ្នកដឹកនាំរឿង ផលិតករ និងអ្នក​ដែល​មាន​អាជីព​ក្នុង​វិស័យភាពយន្ត ដើម្បីជាប្រយោជន៍របស់ភាគីទាំងសងខាង រួមចំណែក​ក្នុង​ការ​បង្កើន​ការ​យល់​ដឹងរវាងប្រជាជន និងប្រជាជន និងជាផ្នែក​មួយ​ជួយ​ពង្រឹង​ទំនាក់​ទំនង​លើ​វិស័យ​វប្បធម៌​។

សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ «សប្តាហ៍ផ្លាស់ប្តូរវប្បធម៌ និងភាពយន្តកម្ពុជា-ចិន» គឺក្នុង​គោ​​ល​បំណង​ជំរុញ និងលើកកម្ពស់កិច្ចសន្ទនាវប្បធម៌ និងទំនាក់ទំនងទ្វេភាគី ពិសេស​រវាង​ប្រជាជន​កម្ពុជា​ និងប្រជាជននៅទីក្រុងសៀកមិន ស្របពេលដែលប្រទេសទាំងពីរ ប្រារព្ធខួបលើកទី៦៥ នៃ​ទំនាក់ទំនងការទូត នាឆ្នាំ២០២៣នេះ៕ អត្ថបទ៖ រដ្ឋា


អត្ថបទដែលទាក់ទង

មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        27
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        36
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm