ក្រុមអាជ្ញាធរចម្រុះកំពុងបន្តកិច្ចអន្តរាគមន៍សង្គ្រោះអគារ Sky City ដែលត្រូវភ្លើងឆេះ៤ថ្ងៃហើយ

2023/12/23 06:36:07 pm        623

ក្រុមអាជ្ញាធរ និងកងកម្លាំងចម្រុះគ្រប់ជាន់ថ្នាក់ បាន​សហការ​គ្នា​បន្ត​យក​ចិត្ត​ទុក​ដាក់​ក្នុង​កិច្ច​អន្តរាគមន៍​សង្គ្រោះអគារ Sky City ដែលត្រូវភ្លើងឆេះ៤ថ្ងៃហើយ នៅតែមិនទាន់​រលត់​ទៅ​វិញ​នៅ​ឡើយ។

មន្ត្រីអាជ្ញាធរជាន់ខ្ពស់ថ្នាក់រាជធានីភ្នំពេញមួយរូប បានប្រាប់ BTV ឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី​២៣​ ខែធ្នូ ឆ្នាំ២០២៣ ស្ថានភាពភ្លើងនៅតែបន្តមានការឆាបឆេះ ប៉ុន្តែឆាបឆេះតែ២ជាន់ ប៉ុណ្ណោះ គឺ​ជាន់​ទី៤ និងជាន់ទី៥ ខណៈអាគារ មានកម្ពស់តែ៥ជាន់ប៉ុណ្ណោះ ។

មន្ត្រីរូបនោះបន្តថា ការឆាបឆេះនេះ ក្រុមចម្រុះទាំងអស់ បានជួបប្រទះនូវការលំបាកច្រើនណាស់ ដោយសារ​ស្ថានភាពច្រកចូលចង្អៀត ហើយបន្ទប់តាមជាន់ក្នុងអាគារមានភាពស្មុគស្មាញបំផុត ម្យ៉ាង​ចំណុចដែលមានការឆេះ គឺនៅទីខ្ពស់ ទើបធ្វើឱ្យ​មា​ន​ការ​ពិបា​ក​ដល់​កម្លាំង​ទាំង​អស់​ក្នុង​ការ​ចូល​អន្ត​រាគមន៍ ទោះបីជាមានសម្ភារះបំពាក់លើដងខ្លួនគ្រប់គ្រាន់ សម្រាប់ការការពារ ដើម្បី​ចូល​ទៅ​បាញ់​ទឹក​ពន្លត់អណ្តាតភ្លើងក៏ដោយ ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការ​ឆាប​ឆេះ​រយៈ​ពេល​៣​យប់​៤​ថ្ងៃ​មក​នេះ ​កងកម្លាំងចម្រុះទាំងអស់បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យសរុប អស់ជាង ២ពាន់​គ្រឿង​ហើយ។ កម្លាំង បានសហការគ្នា ដោយការដាក់វេណគ្នា ដើម្បីចូលទៅបាញ់ទឹកជាបន្តបន្ទាប់ ដោយ​មិន​ឱ្យដាច់ទឹកនោះឡើយ ដើម្បីធានា​បាន​ខ្ពស់​លើ​ការ​គ្រប់​គ្រង​ស្ថាន​ការណ៍​ឱ្យ​បាន​ល្អប្រ​សើរ​ឡើង​នៅពេលឆាប់ៗខាងមុខនេះ ។

នាយការិយាល័យបន្ថែមថា ៖ ៤ថ្ងៃនេះ ពុំមានបណ្តាលឱ្យមនុស្សណាម្នាក់រងរបួស ឬ​ប៉ះ​ពាល់​ដល់​អាយុ​ជីវិតឡើយ ប៉ុន្តែមន្ត្រីអគ្គីភ័យម្នាក់ ត្រូវរងរបួសដៃ ដោយត្រូវ​កញ្ចក់​ធ្លាក់​លើ​ពេល​កំពុង​អន្ត​រាគមន៍។

ក្រុមមន្ត្រីជំនាញផ្នែកសំណង់អាគារ ទាំងថ្នាក់រាជធានី និងថ្នាក់ក្រសួង បានប្រាប់ថា បច្ចុប្បន្ននេះ មន្ត្រីជំនាញ មិនអាចធ្វើការវាយតម្លៃផ្ទៃអាគារបាននៅឡើយនោះទេ រង​ចាំ​សមត្ថកិច្ច​ជំនាញ​ធ្វើ​ការ​ពន្លត់​ឱ្យ​បាន​រួចរាល់ជាមុនសិន ទើបធ្វើការពិនិត្យវាយតម្លៃថា អាគារនេះអាចនៅបន្តទុកបាន ឬ​ត្រូវ​វាយ​កម្ទេចចោល ។ មន្ត្រីដដែលបន្តថា ប្រសិនបើ​ក្នុង​ករណី​ភ្លើង​នៅ​បន្ត​មាន​ការ​ឆាប​ឆេះ​ក្នុង​រយៈ​ពេលយូរដែលមិនអាចពន្លត់បាន ផ្ទៃអាគារ អាច​នឹង​មាន​ការ​ប្រេះ​បាក់​តាម​ផ្នែក​ជាក់​ជា​មិន​ខាន ប៉ុន្តែការបាក់ស្រុត គឺមិនកំណត់បាន។

សូមបញ្ជាក់ថា កម្លាំង​ពាក់​ព័ន្ធ​ជា​ច្រើន​ដែល​បាន​ចូល​រួម​ក្នុង​ការ​អន្តរាគមន៍​បន្ថែម​ក្នុង​គ្រោះ​អគ្គីភ័យ​ខាងលើនេះ រួមមាន កងប្រតិបត្តិការរុករក និងសង្គ្រោះ មកពីអង្គភាពង៧០ , ក្រុម​ការងារ​ជំនាញ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏​ដូច​ជា​នគរបាល​ជំនាញ​ថ្នាក់​ក្រសួង​មហាផ្ទៃ រួមទាំងកម្លាំងអាជ្ញាធរចម្រុះថ្នាក់រាជធានីភ្នំពេញទាំងអស់ផងដែរ ដោយ​មាន​វត្ត​មាន​ថ្នាក់ដឹកនាំ នៃបណ្តាស្ថាប័ន្ថទាំងអស់ចុះដឹកនាំ និងបញ្ជារ​ប្រតិបត្តិការ​សង្គ្រោះ​ដោយ​ផ្ទាល់​ផង​ដែរ។

គួររំលឹកថា ករណីអគ្គីភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី២០ ខែធ្នូ ឆ្នាំ២០២៣ ដោយបានឆាបឆេះចេញពីជាន់ទី៣ ហើយ​បន្ត​រាល​ដាល​រហូត​ដល់​ជាន់​ទី៥។ ទីតាំងឆាបឆេះ ជាសណ្ឋាគារដែលកំពុងដំណើរការផង និងកំពុង​ជួស​ជុល​កែលម្អរ​បន្ថែម​ផងដែរ៕ អត្ថបទ ៖ លីហេង

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        3
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        216
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm