យ៉ាងហោចណាស់មនុស្ស ៣១នាក់ បានស្លាប់ដោយទឹកជំនន់នៅរដ្ឋ Tamil Nadu ប្រទេសឥណ្ឌា

2023/12/23 06:53:06 pm        392

រដ្ឋមន្ត្រីជាន់ខ្ពស់សហព័ន្ធម្នាក់ បាននិយាយកាលពីថ្ងៃសុក្រថា មនុស្សយ៉ាងហោចណាស់៣១នាក់ បាន​ស្លាប់ ដោយទឹកជំនន់ និងភ្លៀងធ្លាក់ខ្លាំងនៅក្នុងរដ្ឋ Tamil Nadu ភាគ​ខាង​ត្បូង​ប្រទេស​ឥណ្ឌា ​ក្នុងសប្តាហ៍នេះ ខណៈក្រុមអ្នកជួយសង្គ្រោះ បានព្យាយាម​ដើម្បី​ចូល​ទៅ​ដល់​មនុស្ស​ជា​ច្រើន​ ដែលនៅតែជាប់គាំងនៅក្នុងទឹកហក់ឡើងខ្ពស់។

ភ្លៀងធ្លាក់ខ្លាំង បានរារាំងស្រុកជាច្រើននៅក្នុងរដ្ឋនេះ ដោយទឹកជន់លិចតំបន់ជិតខាងទាំងមូល ព្រម​ទាំង​ផ្លូវថ្នល់ និងផ្លូវរថភ្លើង ប៉ុន្មានថ្ងៃ​បន្ទាប់​ពី​ព្យុះ​ស៊ី​ក្លូន​បាន​វាយ​បោក​បក់​លើ​ឆ្នេរ​ភាគ​អាគ្នេយ៍​របស់​ប្រទេស​ឥណ្ឌា បណ្តាលឱ្យមានការខូចខាតយ៉ាងច្រើន។

លោក Nirmala Sithraman រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហព័ន្ធ បានប្រាប់អ្នកយកព័ត៌មានថា ចំនួន​អ្នកស្លាប់ អាចប្រែប្រួល ដោយលោកនិយាយថាមនុស្សជាង ៤០.០០០នាក់ ត្រូវ​បាន​ជួយ​សង្គ្រោះ​រហូត​មកដល់ពេលនេះ ហើយកិច្ចខិត​ខំ​ប្រឹង​ប្រែងស​ង្គ្រោះកំ​ពុង​ធ្វើ​ឡើង​ដើម្បី​បាន​ទៅ​ដល់​អ្នក​ដែល​នៅ​តែ​ជាប់​ខ្លួនដោយទឹកជំនន់។ រដ្ឋនេះ ជាមជ្ឈមណ្ឌលផលិត​គ្រឿង​អេឡិច​ត្រូនិក​ដ៏​សំខាន់​មួយ​ក្នុង​ប្រទេសឥណ្ឌា ដែលតំបន់ជិតខាងភាគខាងត្បូងមួយចំនួននៅតែមានទឹកលិច កាល​ពី​ថ្ងៃសុក្រ។

នាយកដ្ឋានអាកាសធាតុ បាននិយាយថារដ្ឋ Tamil Nadu បានកត់ត្រាទឹកភ្លៀងលើសពី ៦៤ មីលី​ម៉ែត្រ នៅសប្តាហ៍នេះ ច្រើនជាងបីដងនៃទឹកភ្លៀងកម្រិត២០មីលីម៉ែត្រ ដែលមាន​ធម្មតា​ក្នុង​ពេល​នេះ​នៃ​ឆ្នាំនេះ ដោយព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់កាន់តែច្រើននៅផ្នែកខ្លះនៃរដ្ឋ ក្នុង​រយៈ​ពេល​ ៥ ថ្ងៃខាងមុខ។

សម្រាប់ស្ថានភាពទឹកជំនន់ គឺជាការរំឮកពីភ្លៀងធ្លាក់កាលពីប្រាំបីឆ្នាំមុននៅក្នុងរដ្ឋធានី Chennai ដែល​បានសម្លាប់មនុស្សចំនួន ២៩០ នាក់ និងបានជន់លិចតំបន់ជាច្រើនក្នុងទីក្រុង៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        82
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        118
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm