ពលរដ្ឋ​ជាង​៦​ម៉ឺន​គ្រួសារ​ទៀត ​ដែល​មាន​បញ្ហា​ជីវភាព​នឹងត្រូវ​សម្ភាសន៍​សម្រាប់​កម្មវិធី​ជំនួយ​សង្គម​ក្រោយពេល​បិទ​ខ្ទប់

2021/06/19 07:49:38 pm        494

ភ្នំពេញ ៖ ក្រសួងផែនការ​ជា​ក្រសួង​សាមី​ ក្នុង​ការកំណត់​អត្តសញ្ញាណ​គ្រួសារ​ទទួល​ផល​ពី​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយពេល​បិទ​ខ្ទប់​ បាន​បញ្ជាក់ថា ​សម្រាប់​ការ​សម្ភាសន៍​លើក​ទី២​នេះ គឺ​មាន​គ្រួសារ​ដែល​មាន​ជីវភាព​លំបាក​ក្នុង​ទីតាំង​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​ ក្រុង​តាខ្មៅ ​និង​ក្រុងព្រះសីហនុ ចំនួន​ជាង៦​ម៉ឺន​គ្រួសារ​បន្ថែមទៀត​ ដែល​នឹងត្រូវ​ទទួល​បាន​ការ​សម្ភាស​ន៍​។

ជុំវិញ​ដំណើរ​ការកំណត់​អត្តសញ្ញាណ​គ្រួសារ​ទទួល​ផល​សម្រាប់​កម្មវិធី​ជំនួយ​សង្គម​ថ្មី​នេះ ​ឯកឧត្តម ថេ​ង បញ្ញា​ធន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​ផែនការ ​នៃ​ក្រសួងផែនការ ​បញ្ជាក់ថា​សម្រាប់​ការ​សម្ភាសន៍​លើក​ទី២​នេះ​ គឺមាន​គ្រួសារ​ដែល​មាន​ជីវភាព​លំបាក​ក្នុង​ទីតាំង​បិទ​ខ្ទប់​ទាំង​បី ចំនួន​ជាង៦​ម៉ឺន​គ្រួសារ​បន្ថែមទៀត​ នឹងត្រូវ​ទទួល​បាន​កា​រ​សម្ភាសន៍​។

ឯក​ឧ​ត្តម បន្តថា​ ការ​សម្ភាសន៍​នេះ​ គឺមាន​រយៈពេល មួយ​សប្ដាហ៍ ក្រោយ​បិទ​បញ្ចប់​ការ​ដាក់​ពាក្យ​ស្នើសុំ​កាលពី​ថ្ងៃទី ១៧មិថុនា កន្លងទៅ​។ ឯកឧត្តម​ បញ្ជាក់ដែរថា ​ចំនួន​គ្រួសារ​ទាំង​ជាង៦​ម៉ឺន​គ្រួសារ​នេះ ​មិន​ប្រាកដថា​នឹង​ទទួល​បាន​សាច់ប្រាក់​ទាំងអស់​នោះទេ​។ ​ការ​ទទួលបាន​សាច់ប្រាក់​លុះត្រាតែ​ជាប់​ក្នុង​ការ​សម្ភាសន៍ ​ដែល​គណនា​ដោយ​ស្វ័យប្រវត្តិ​ពី​ប្រព័ន្ធ​បច្ចេកវិទ្យា​។​ សម្រាប់​គ្រួសារ​ដែល​ទទួល​បាន​កា​រ​សម្ភាសន៍ ​នៅក្នុង​សង្កាត់​ដង្កោ​ នា​ព្រឹក​នេះ​ ក៏​បង្ហាញ​ក្ដីរំភើប នៅពេល​ពួកគាត់​នៅតែ​អាច​ទទួល​បាន​ការ​សម្ភាស​ន៍ សម្រាប់​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយពេល​បិទ​ខ្ទប់​នេះ​ផងដែរ​។ ​ពួកគាត់​សង្ឃឹម​ថា ​បើ​សម្ភាសន៍​ជាប់​ទទួល​បាន​ថវិកា​មួយចំនួន​ ពួកគាត់​នឹង​អាច​ប្រើប្រាស់​ថវិកា​ទាំងនោះ​ជួយ​ដោះស្រាយ​ជីវភាព​។

កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយពេល​បិទ​ខ្ទប់​នេះ​ជា​កម្មវិធី​ថ្មី​ដែល​រាជរដ្ឋាភិបាល​ដាក់​ឱ្យអនុវត្ត​ដើម្បី​ជួយ​សម្រួល​ដល់​ គ្រួសារ​ដែល​មាន​ជីវភាព​លំបាក​ប៉ះពាល់​ក្នុង​កំឡុងពេល​បិទ​ខ្ទប់​នៅ​ទីតាំង​រាជធានី​ភ្នំពេញ ​ក្រុង​តាខ្មៅ ក្រុងព្រះសីហនុ ​ដោយ​មិន​រាប់បញ្ចូល​គ្រួសារ​ដែល​មាន​ប័ណ្ណ​សមធម៌ មាន​សុពលភាព​។ កម្មវិធី​នេះ​​ក៏​ជួយ​ដល់ គ្រួសារ​ដែល​មាន​សមាជិក​គ្រួសារ​ឆ្លង​កូ​វីដ​-១៩ និង​មាន​ជីវភាព​លំបាក​ និង​គ្រួសារ​ដែល​មាន​សមាជិក​ស្លាប់​ដោយសារ​កូ​វីដ​-១៩ ​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​។

សម្រាប់​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយពេល​បិទ​ខ្ទប់​ ដែល​បាន​សម្ភាសន៍​ជាប់​អាច​ទទួល​បាន​សាច់ប្រាក់ សម្រាប់​លើក​ទី ១​កន្លងទៅ​ គឺមាន​ចំនួន ៦១ ៦៧៨​គ្រួសារ ​ដែល​គ្រោង​ចំណាយ​ថវិកា​សរុប​ជាង៤​លាន​ដុល្លារ​អាមេរិក​។ ​ចំពោះ​ការ​បើក​សាច់ប្រាក់ គឺ​ត្រូវ​ទៅ​បើក​នៅ​ភ្នាក់ងារ វី​ង ដោយ​ភ្ជាប់​ជាមួយ​អត្តសញ្ញាណ​ប័ណ្ណ​ និង​លេខ​ទូរស័ព្ទ​ដែល​ផ្ដល់ជូន​ពេល​សម្ភាសន៍​៕

​អត្ថបទ​ ៖ គឹម​ហុក   

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm