ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន នៅហ្គាហ្សា កើនឡើងលើសពី ២០.០០០នាក់

2023/12/23 08:06:11 pm        291

ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីនពីការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា បាន​កើន​ឡើង​លើស​ពី២០.000 នាក់ និងជាង ៥៣.000 នាក់ផ្សេងទៀត បានរងរបួស ចាប់តាំងពីថ្ងៃទី ខែ​តុលានេះ បើយោងតាមទិន្នន័យចុងក្រោយដែលចេញផ្សាយដោយក្រសួងសុខាភិបាល ដែល​មាន​មូលដ្ឋាន នៅតំបន់ហ្កាហ្សា កាលពីថ្ងៃសុក្រ។

ក្នុងរយៈពេល៤៨ម៉ោង កន្លងទៅនេះ ជនជាតិប៉ាឡេស្ទីនចំនួន ៣៩០នាក់ ត្រូវបានសម្លាប់ និង ៧៣៤នាក់ ផ្សេងទៀត បានរងរបួស នៅក្នុងការវាយឆ្មក់របស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។

យោងតាមរបាយការណ៍មួយដែលចេញផ្សាយដោយអង្គការសហប្រជាជាតិ និង​ទីភ្នាក់​ងារ​មិន​មែន​រដ្ឋាភិបាលចំនួន២៣ កាលពីថ្ងៃព្រហស្បតិ៍ ប្រជាជន ២,៣លាននាក់ នៅតំបន់ហ្កាហ្សា «ស្ថិត​ក្នុងវិបត្តិស្បៀងអាហារ ឬអាក្រក់ជាងនេះ ជាមួយនឹងមនុស្សជាង ៥៧៦.000 នាក់ កំពុង​ស្ថិត​ក្នុង​កម្រិតគ្រោះមហន្តរាយ ឬអត់អាហារបរិភោគ។

កម្មវិធីស្បៀងអាហារពិភពលោក បាននិយាយនៅក្នុងរបាយការណ៍ថា ៩០ភាគរយ​នៃ​ប្រជាជន​ហ្កាហ្សា កំពុងបរិភោគអាហារតិចបំផុត ក្នុងមួយថ្ងៃៗ ដោយសារ​តែការរឹតបន្តឹង​យ៉ាងខ្លាំង​លើ​ចំនួន​ជំនួយ ដែលបានអនុញ្ញាតចូលទៅក្នុងតំបន់់ហ្កាហ្សា និងការផ្គត់ផ្គង់អាហារដែលមានស្រាប់ មាន​កម្រិត។

ចាប់តាំងពីថ្ងៃទី៧ ខែតុលាមក អ៊ីស្រាអែល បានធ្វើ​ប្រតិបត្តិការ​យោធា​ទ្រង់ទ្រាយ​ធំ​ប្រឆាំ​ង​នឹង​ក្រុម​ហាម៉ាស នៅតំបន់ហ្កាហ្សា ដែលមានឈ្មោះថា «ដាវដែក» ដើម្បីឆ្លើយ​តប​ទៅនឹ​ងកា​រ​វាយ​ប្រហារ​ដែល​មិនធ្លាប់មានពីមុនមកលើអ៊ីស្រាអែលភាគខាងត្បូង ដោយក្រុមហាម៉ាស៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        84
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        73
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        68

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm