រុស្ស៊ី និងអ៊ុយក្រែន បានចេញរបាយការណ៍សមរភូមិប្រយុទ្ធចុងក្រោយ

2023/12/23 09:17:36 pm        211

យោងតាមរបាយការណ៍សមរភូមិចុងក្រោយរបស់ភាគីទាំងពីរ បានឲ្យដឹងថា កងទ័ពរុស្ស៊ី និង​អ៊ុយក្រែន​បាន​បន្តការបាញ់ប្រហារគ្នា កាលពីថ្ងៃសុក្រ ដោយភាគីនីមួយៗអះអាងថា បានវាយ​ប្រហារ​គោល​ដៅយោធារបស់ភាគីម្ខាងទៀត។

ក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃសុក្រ បានរាយការណ៍ នៅក្នុងបទសម្ភាសន៍មួយថា ក្នុងអំឡុង​សប្តាហ៍​មុនកងកម្លាំងរុស្ស៊ី បានវាយបកដោយ​ជោគជ័យ​ទៅ​លើការ​វាយ​លុក​របស់​អ៊ុយក្រែន​ជា​ច្រើន​លើក​ ក្នុងទិសដៅតំបន់ Kupyansk, Lyman និង Donetsk ហើយបាន​វាយ​ប្រហារ​ទៅ​លើ​ហេដ្ឋា​រចនាសម្ព័ន្ធយោធាអ៊ុយក្រែន លេនដ្ឋាន និងគោលដៅផ្សេងទៀត។

អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន (AFU) បាន​រាយការណ៍នៅ​​ថ្ងៃ​ដដែល​នោះ​ថា ក្នុងរយៈពេល ២៤ម៉ោងមុន កងទ័ពអ៊ុយក្រែន បានបន្តការ​បាញ់​ប្រហារ​ជាមួយ​កងទ័ព​រុស្ស៊ី​ក្នុង​ទិសដៅ​ជា​ច្រើនរួមទាំងច្រាំងខាងឆ្វេងនៃទន្លេ Dnieper។

កងទ័ពអាកាសអ៊ុយក្រែន ក៏បានវាយប្រហារទីតាំងយោធា និងគ្រឿងយុទ្ធោបករណ៍​របស់​រុស្ស៊ី​ផង​ដែរ ដែលអង្គភាពការពារដែនអាកាសអ៊ុយក្រែន បានបាញ់ទម្លាក់យន្តហោះរុស្ស៊ី Su-34 មួយ​គ្រឿង​។

កងទ័ព ក៏បានរាយការណ៍ផងដែរថា អង្គភាពរ៉ុក្កែតអ៊ុយក្រែន បានវាយ​ប្រហារ​គោលដៅ​ជា​ច្រើន​របស់​រុស្ស៊ី រួមទាំងឃ្លាំងគ្រាប់រំសេវ និងប៉ុស្តិ៍បញ្ជាការផងដែរ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        80
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        125
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm