ក្រុមហ៊ុន GFX នឹង​ណាត់​ជួប​អតិថិជន​ចាប់ពី​ថ្ងៃទី​២១ មិថុនា​តទៅ​

2021/06/19 08:36:13 pm        617

ភ្នំពេញ ៖ ក្រុមហ៊ុន ហ្គោល​អេ​ហ្វ​អិ​កស៍ អ៊ិន​វេស​ម៉ិ​ន (GOLDFX INVESTMENT CO.,LTD) ហៅ​កាត់ GFX ដែលជា ក្រុមហ៊ុន​ភា្នក់​ឈ្មួញ​ជើង​សារ​ឧបករណ៍​និ​ស្ស​ន្ទ ​បាន​ជូនដំណឹង​ថា ​ក្រុមហ៊ុន​នឹង​ណាត់​ជួប​គ្រប់​អតិថិជន​ជា​ជនរងគ្រោះ​ទាំងអស់​ដើម្បី​បន្ត​ជួបពិភាក្សា​រក​ដំណោះស្រាយ​រួមមួយ ​ពី​ការ​ខូចខាត​ដែល​កើតមាន​ពី​សកម្មភាព​ជួញដូរ (Trade) ​ចាប់ពី​ថ្ងៃទី​២១ ​ខែមិថុនា ឆ្នាំ​២០២១​ខាងមុខ​។

​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន បង្ហាញ​នៅ​ល្ងាច​ថ្ងៃទី​១៨ ខែមិថុនា​កន្លងទៅ ក្រុមហ៊ុន GFX បាន​បញ្ជាក់ថា ​ការអនុវត្ត​យន្ត​ការ​ជួប​ជាមួយ​គ្រប់​អតិថិជន​ទាំងអស់នេះ ​ខាង​ក្រុមហ៊ុន​នឹង​ធ្វើការ​ណាត់​ជួប​ជាមួយ​អតិថិជន​ម្នាក់ៗ​តាម​លេខ​ទូរ​សព្ទ ដើម្បី​អញ្ជើញ​មក​ទីស្នាក់ការ​ក្រុមហ៊ុន​ដែល​ស្ថិតនៅ​សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក ​រាជធានី​ភ្នំពេញ ​ដើម្បី​ពិភាក្សា​រក​ដំណោះស្រាយ​រួមមួយ​។ ក្រុមហ៊ុន​ ក៏បាន​ស្នើ​ឲ្យ​អតិថិជន​អត់ធ្មត់ ​និង​រង​ចាំ​ចំណាត់ការ​នៃ​យន្តការ​របស់​ក្រុមហ៊ុន​ជា​បន្តបន្ទាប់ ផងដែរ​។

ទាក់ទង​លិខិត​នេះ ក្រុម​វិនិយោគិន​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​មួយចំនួន​ បានបង្ហាញ​ការ​យល់ព្រម និង​មួយ​ចំនួន​ផ្សេងទៀត​ហាក់​មិន​ពេញចិត្ត​ទេ ​ដោយសារ​ការ​រង​ចាំ​ដំណោះស្រាយ​ ដែល​គិត​មក​ទល់ពេលនេះ​មាន​រយៈពេល​ជិត៣​ខែ​ហើយ​។ យ៉ាងណាក៏ដោយ វិនិយោគិន​ទាំង​អស់នោះ​សង្ឃឹមថា ក្រុមហ៊ុន​នឹង​ដោះស្រាយ​បញ្ហា​នេះ​ ឲ្យ​បាន​ឆាប់រហ័ស​និង​ល្អប្រសើរ​ ហើយ​អ្វីដែល​ពួកគាត់​ចង់បាន ​គឺ​សុំ​តែ​ប្រាក់​ដើម​ត្រឡប់មកវិញ​ប៉ុណ្ណោះ​។

សូមបញ្ជាក់ថា ក្រុមហ៊ុន GOLDFX INVESTMENT ជា​ក្រុមហ៊ុន​ឯកជន​ទទួលខុស​ត្រូវ​មាន​កម្រិត​ស្របច្បាប់ និង​ជា​ភ្នាក់ងារ​ឈ្មួញ​ជើង​សារ​ឧបករណ៍​និ​ស្ស​ន្ទ ​ដែល​ទទួល​អាជ្ញាប័ណ្ណ​ស្របច្បាប់​ពី​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ​ដែល​សំដៅ​ទៅ​ការ​ជួញដូរ​លើ​រូបិយប័ណ្ណ​អន្តរជាតិ ប្រេង​ឆៅ ​និង​មាស​ជាដើម​៕

​អត្ថបទ​ ៖ ឈិ​ត បូរ៉ា​វី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm