សណ្ដាប់ធ្នាប់ និងសុវត្ថិភាព បានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ

2023/12/24 01:23:23 am        830

ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន បានបង្ហាញនូវការស្ញប់ស្ញែងចំពោះការលះបង់ និងពលិកម្មរបស់​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ទាំងអស់ ក្រៅពីការចូលរួមការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​សាធារណៈ​ក្នុង​សង្គម​ហើយ​នោះ ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យ​ជាតិ​កម្ពុជា​។

ការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញតំណាងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ដ្រី​ នៃកម្ពុជា ក្នុងពិធីប្រជុំបូកសរុបសភាពការណ៍ ការអនុវត្តតួនាទីភារកិច្ច និង​ធ្វើ​កំណែ​ទម្រង់​កងរាជអាវុធហត្ថ ឆ្នាំ២០២៣ ទិសដៅភារកិច្ច និងការងារ​កំណែ​ទម្រង់​កង​រាជ​អាវុធ​ហត្ថ​ឆ្នាំ​២០២៤។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បានរំលឹកនូវរឿងរ៉ាវដែលលោកចាំមិនភ្លេច ពោលកាលពីឆ្នាំ២០០៨ ពេល​ដែល​កម្ពុជាពើបប្រទះសង្គ្រាមជាមួយប្រទេសជិតខាង កម្លាំងកង​រាជ​អាវុធ​ហត្ថ​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​ចុះ​ជួយមុនគេ នៅតំបន់ប្រាសាទព្រះវិហារ ដើម្បីចូលរួមចំណែកការពារខឿនឯករាជ្យ និង​អធិបតេយ្យជាតិរបស់កម្ពុជា ដោយមិនអនុញ្ញាតឲ្យបរទេសឈ្លានពានបានឡើយ។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី លើកឡើងថា «កងរាជអាវុធហត្ថមិនមែនត្រឹមតែ រួម​ចំណែក​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ ប្រឆាំងបទល្មើសសង្គមប៉ុណ្ណោះទេ។ កម្លាំង​អាវុធ​ហត្ថ​បាន​ចូល​រួម​ចំណែក​ការពារបូរណភាពទឹកដី ខ្ញុំចាំមិនភ្លេចនោះទេ កាលពីឆ្នាំ២០០៨ ពេលមាន​សង្គ្រាម​ជាមួយ​ប្រទេសជិតខាង កម្លាំងកងរាជអាវុធហត្ថចំនួន២០០នាក់ បានដឹកនាំ​ទៅ​ចុះជួយ​មុន​គេ​នៅ​តំបន់​ព្រះវិហារ ដូច្នេះមិនមែនត្រឹមតែថែរក្សាសន្ដិសុខសណ្ដាប់ធ្នាប់នោះទេ ពោល​បាន​រួម​ចំណែក​យ៉ាង​សកម្មក្នុងការការពារខឿន ឯករាជ្យ និងអធិបតេយ្យភាពរបស់កម្ពុជា»។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បានបន្ដទៀតថា កម្លាំងកង​រាជ​អាវុធ​ហត្ថ​ក៏​បាន​រួម​ចំណែក​ការពារ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់យ៉ាង​ម្មត់ចត់ និងទប់ស្កាត់សកម្មភាពបដិវត្តពណ៌ ដែលកើតឡើង​កាល​ពី​ពេល​កន្លង​ទៅ។ លោកថា បដិវត្តពណ៌កើតឡើងនៅប្រទេសណា ប្រទេសនោះតែងតែបរាជ័យ តែង​តែ​ត្រូវបានផ្ដួលរំលំដោយឡែក នៅកម្ពុជាបដិវត្តពណ៌នោះត្រូវបរាជ័យទៅវិញ។

បន្ថែមពីនេះ កងកម្លាំងកងរាជអាវុធហត្ថ បានចូល​រួម​សហការ​បង្ក្រាប​បទ​ល្មើស​នានា​ដែល​កើត​មាន ក្នុងនោះមានទាំងបទល្មើសធនធានធម្មជាតិ, បទល្មើសព្រហ្មទណ្ឌ, បទល្មើសគ្រឿងញៀន, រក្សា​សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងបានចូល​រួម​យ៉ាង​ខ្ជាប់​ខ្ជួន​ក្នុង​ប្រតិបត្តិការ​ការពារ​ព្រឹត្តិការណ៍​សំខាន់ៗ ទាំងក្របខ័ណ្ឌជាតិ និងអន្ដរជាតិ ពិសេសកិច្ចប្រជុំកំពូលអាស៊ាន ព្រមទាំង​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះនៃការប្រកួតកីឡាស៉ីហ្គេមជាដើម។

ជាទិសដៅ​ផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានក្រើន​រំលឹក និងផ្ដល់អនុសាសន៍មួយចំនួនដល់កងរាជអាវុធហត្ថ ដោយ​ត្រូវបន្ដ​ពង្រឹង​នូវ​ការ​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ ស្ថេរភាពសង្គម និងទប់ស្កាត់​នូវ​រាល់​ឧបាយកល​របស់​ពួក​អមិត្ត​ដែល​នៅ​តែ​បន្ដ​ចិញ្ចឹម​ចិត្តផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត​យ៉ាង​ត្រឹមត្រូវ និងឆន្ទៈរបស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ជំរុញឲ្យបង្កើនសមត្ថភាពហ្វឹកហ្វឺន វិជ្ជាជីវៈ និង​ជំនាញ​ឯកទេសបន្ថែមលើអ្វីដែលកំពុងអនុវត្តបានយ៉ាងល្អនាពេលបច្ចុប្បន្ននេះ។ បន្ថែម​ពី​នេះ​ត្រូវ​មាន​ការ​លើកសរសើរ ផ្ដល់រង្វាន់លើកទឹកចិត្តចំពោះមន្ដ្រីដែលបំពេញតួនាទីភារកិច្ចបានល្អ និង​អនុវត្ត​វិន័យចំពោះអ្នកដែលប្រព្រឹត្តខុស ខណៈមេបញ្ជា​ការ​គ្រប់​ជាន់​ថ្នាក់​ត្រូវ​ធ្វើ​ជា​គំរូ​ដល់​មន្ដ្រី​ក្រោម​ឱវាទ​របស់ខ្លួន៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        190
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        164
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm