ក្រសួងទេសចរណ៍​ប្រកាស​បញ្ឈប់​ផ្តល់​អាជ្ញា​ប័ណ្ណ​ដល់​អាជីវកម្ម​ដឹកជញ្ជូន​ទេសចរណ៍​តាមផ្លូវ​គោក​និង​ផ្លូវទឹក

2021/06/19 03:07:58 pm        650

ភ្នំពេញ ​៖ ដើម្បី​ជួយ​សម្រួល​ម្ចាស់​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​ កាត់បន្ថយ​ការ​ចំណាយ​ថ្លៃ​ធ្វើ​អាជ្ញា​ប័ណ្ណ​ដឹកជញ្ជូន​ភ្ញៀវទេសចរ​ច្រើន​កន្លែង ចាប់ពី​ថ្ងៃទី​១ ខែ​កក្កដា ឆ្នាំ​២០២១​នេះ​តទៅ ​គ្រប់​អាជីវកម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​គោក ​និង​ផ្លូវទឹក​ទាំងអស់​ ដែល​មាន​អាជ្ញា​ប័ណ្ណ​ប្រកប​អាជីវកម្ម​ដឹកជញ្ជូន​អ្នក​ដំណើរ​ពី​ក្រសួង​សាធារណៈការ ​និង​ដឹកជញ្ជូន​រួចហើយ ​គឺ​អាច​ប្រកប​អាជីវកម្ម​ដឹកជញ្ជូន​ភ្ញៀវទេសចរ​ជាតិ​ និង​អន្តរជាតិ នៅក្នុង​វិស័យ​ទេសចរណ៍​បាន​ផងដែរ​។

បើ​តាម​ការបញ្ជាក់​ពី​ឯកឧត្តម តុ​ប សុភ័គ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ បាន​ថ្លែងប្រាប់ BTV នៅ​ថ្ងៃទី​១៩ ខែមិថុនា​នេះ​ថា ​នៅពេល​កន្លងមកនេះ គ្រប់​អាជីវកម្ម​ដឹកជញ្ជូន​តាមផ្លូវ​គោក និង​ផ្លូវទឹក​ទាំងអស់​ នៅពេលដែល​គេ​មាន​លិខិតអនុញ្ញាត​ដឹកជញ្ជូន​អ្នកដំណើរ​ពី​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​រួចហើយ ហើយ​ប្រសិនបើ​គេ​ចង់​ពង្រីក​អាជីវកម្ម​ប្រកប​របរ​ដឹកជញ្ជូន​ភ្ញៀវទេសចរ​បន្ថែមទៀត​ គឺ​ម្ចាស់​អាជីវកម្ម​នោះ​ត្រូវ​ទៅ​សុំ​ធ្វើ​អាជ្ញា​ប័ណ្ណ​ប្រកប​អាជីវកម្ម​ដឹកជញ្ជូន​ភ្ញៀវទេសចរ​បន្ថែមទៀត​ពី​ក្រសួងទេសចរណ៍​។

ឯកឧត្តម តុ​ប សុភ័គ ថ្លែងថា ប៉ុន្តែ​នៅពេល​ថ្មី​នេះ ដោយសារ​យើង​មាន​សារាចរ​ពី​រាជរដ្ឋាភិបាល និង​ដើម្បី​ជួយ​សម្រួល​ដល់​អាជីវកម្ម​ធុន​តូច​ធុន​មធ្យម​ដែល​ផ្តល់​សេវាកម្ម​ដឹកជញ្ជូន​ទេសចរណ៍​តាមផ្លូវ​ទឹក​ផ្លូវគោគ​នោះ កុំ​អោយ​មាន​ការ​សុំ​អាជ្ញាប័ណ្ណ​ច្រើន​កន្លែង ដូចនេះ រាជរដ្ឋាភិបាល ក៏បាន​សម្រេច​អោយតែ​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន​ជា​អ្នក​ផ្តល់​អាជ្ញា​ប័ណ្ណ​ដឹកជញ្ជូន​ទេសចរណ៍​នោះ​វិញ​។

តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងទេសចរណ៍​នៅ​ថ្ងៃទី​១៧ ខែមិថុនា​នេះ ក៏បាន​ចេញផ្សាយ​ដែរ​ថា ក្រសួងទេសចរណ៍​នឹង​បញ្ឈប់​ការ​ចេញ​អាជ្ញា​ប័ណ្ណ​ទេសចរណ៍ ដល់​ម្ចាស់​អាជីវកម្ម​ដឹកជញ្ជូន​ទេសចរណ៍​តាមផ្លូវ​គោក ​និង​ផ្លូវទឹក​ចាប់ពី​ថ្ងៃទី​១ ខែ​កក្កដា ឆ្នាំ​២០២១​តទៅ ​ប៉ុន្តែ​សម្រាប់​ម្ចាស់​អាជីវកម្ម​ដឹកជញ្ជូន​ទេសចរណ៍​តាមផ្លូវ​គោក ផ្លូវទឹក​ណា​ពង្រឹង​គុណភាព​សេវាកម្ម​ដឹកជញ្ជូន​ទេសចរណ៍ ​គឺ​អាច​ស្នើ​ចូលរួម​ផ្តល់​ការ​បណ្តុះបណ្តាល​ និង​ដាក់ពាក្យ​ចូលរួម​ប្រឡងប្រណាំង​ផ្សេងៗ​នៅ​កម្រិត​ថ្នាក់ជាតិ ​និង​ថ្នាក់​តំបន់​តាមរយៈ​ក្រសួងទេសចរណ៍​។

បើតាម​ការបញ្ជាក់​ពី​ឯកឧត្តម វ៉ា​ស៊ីម សូរិយា ​អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ ​និង​ដឹកជញ្ជូន បានឲ្យដឹងថា ក្រសួង​សាធារណៈការ មិន​មាន​កា​រ​ផ្លាស់ប្តូរ​នីតី​វិធី ​នៃ​ការ​ផ្តល់​អាជ្ញា​ប័ណ្ណ​ជូន​ម្ចាស់​អាជីវកម្ម​ដឹក​អ្នកដំណើរ​នោះទេ ​ពោលគឺ ​គ្រប់​អាជ្ញា​ប័ណ្ណ​ដឹកជញ្ជូន​អ្នកដំណើរ​ទូទៅ​ក្តី ​និង​ដឹកជញ្ជូន​ទេសចរណ៍​ក្តី​ តាម​មធ្យោបាយ​ផ្លូវគោក និង​ផ្លូវទឹក គឺ​ត្រូវ​ធ្វើ​បន្ត​សុពលភាព​ធ្វើ​អាជ្ញាប័ណ្ណ​រៀងរាល់​មួយឆ្នាំ​ម្តង​ដូចៗ​គ្នា​៕

​​អត្ថបទ ៖ ស៊ុម សុខ​ជា

អត្ថបទដែលទាក់ទង

អ្នកវិភាគសង្គម និងសហជីព មើលឃើញថាដំណោះស្រាយលឿនរហ័សចំពោះកម្មកររោងចក្រ RG បង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាល
2024/03/29 04:17:16 pm        1
គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា អញ្ជើញចុះពិនិត្យ ស្វែងយល់អំពីការផ្តល់សេវា​នៅមណ្ឌល​សុខភាពសង្ឃ័រ ក្នុងក្រុងស្វាយរៀង
2024/03/29 03:10:22 pm        1
រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អំពាវនាវអោយអ្នកពាក់ព័ន្ធជួយថែរក្សាផ្លូវនៅតាមជនបទ ដើម្បីប្រយោជន៍ប្រជាពលរដ្ឋ
2024/03/29 03:02:54 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកវិភាគសង្គម និងសហជីព មើលឃើញថាដំណោះស្រាយលឿនរហ័សចំពោះកម្មកររោងចក្រ RG បង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាល

2024/03/29 04:17:16 pm
​គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា អញ្ជើញចុះពិនិត្យ ស្វែងយល់អំពីការផ្តល់សេវា​នៅមណ្ឌល​សុខភាពសង្ឃ័រ ក្នុងក្រុងស្វាយរៀង
2024/03/29 03:10:22 pm
​រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អំពាវនាវអោយអ្នកពាក់ព័ន្ធជួយថែរក្សាផ្លូវនៅតាមជនបទ ដើម្បីប្រយោជន៍ប្រជាពលរដ្ឋ
2024/03/29 03:02:54 pm
​ក្រុមការងារសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ រកឃើញហ្វូស៊ីលដើមឈើ នៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ដែលមានអាយុកាល២៥១-៦៥លានឆ្នាំ
2024/03/29 02:34:28 pm
​មន្ត្រីព្រមានប្រជាជនឲ្យប្រុងប្រយ័ត្ន ខណៈមានខ្យល់និងភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេសជប៉ុន
2024/03/29 02:34:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/03/29 02:32:49 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/03/29 09:09:26 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/03/28 07:04:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/03/28 03:49:17 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/03/17 07:32:22 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am