បេក្ខជនប្រឆាំងសង្រ្គាមក្នុងការបោះឆ្នោតរុស្ស៊ី ត្រូវបានរារាំងមិនឱ្យឈរឈ្មោះបោះឆ្នោតប្រឆាំងទល់នឹងលោកពូទីន

2023/12/24 09:13:53 pm        171

រុស្ស៊ី ៖ អតីតអ្នកសារព័ត៌មានប្រឆាំងសង្រ្គាមរបស់រុស្ស៊ីម្នាក់ត្រូវបានដកសិទ្ធិមិនឱ្យឈរឈ្មោះបោះឆ្នោតប្រឆាំងទល់នឹងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងការបោះឆ្នោតនៅខែមីនា ខាងមុខនេះ។ លោកស្រី យ៉េកាតឺរីណា ដុនត៍សូវ៉ា (Yekaterina Duntsova) ចង់ប្រកួតប្រជែងនៅលើវេទិកានយោបាយមួយដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន និងដោះលែងអ្នកទោសនយោបាយ។

វីដេអូពីគណៈកម្មការកណ្តាលរៀបចំការបោះឆ្នោតបានបង្ហាញសមាជិករបស់ខ្លួនបោះឆ្នោតជាឯកច្ឆ័ន្ទដើម្បីបដិសេធបេក្ខភាពរបស់លោកស្រីកាលពីថ្ងៃសៅរ៍ (២៣ ធ្នូ) ដោយសារតែការចោទប្រកាន់ពីកំហុសនានានៅក្នុងពាក្យសុំចុះឈ្មោះរបស់លោកស្រី។ 

ក្រុមអ្នករិះគន់លោក ពូទីន បាននិយាយថា វាបង្ហាញថាមិនមាននរណាម្នាក់ដែលមានទស្សនៈប្រឆាំងពិតប្រាកដ នឹងត្រូវបានអនុញ្ញាតឱ្យប្រកួតប្រជែងជាមួយលោកពូទីន នៅក្នុងការបោះឆ្នោតប្រធានាធិបតីលើកដំបូងចាប់តាំងពីរុស្ស៊ី បានឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ នោះទេ។

ពួកគេមើលឃើញថា ការបោះឆ្នោតនេះជាដំណើរការមិនពិតដោយមានលទ្ធផលចុងក្រោយតែមួយប៉ុណ្ណោះ។ នៅពេលដែលលោកស្រី ដុនត៍សូវ៉ា បាននិយាយកាលពីខែមុនថាខ្លួនចង់ឈរឈ្មោះបោះឆ្នោត ក្រុមអ្នកអត្ថាធិប្បាយបានពណ៌នាលោកស្រីថាជាមនុស្សឆ្កួត ក្លាហាន ឬជាផ្នែកមួយនៃផែនការដែលរៀបចំដោយវិមានក្រឹមឡាំង ដើម្បីសម្ដែងការបោះឆ្នោតដោយយុត្តិធម៌ក្លែងក្លាយមួយ។

វិមានក្រឹមឡាំងនិយាយថា លោកពូទីន នឹងឈ្នះការបោះឆ្នោតនេះដោយសារតែលោកទទួលបានការគាំទ្រយ៉ាងពិតប្រាកដនៅទូទាំងសង្គម ជាមួយនឹងការវាយតម្លៃមតិប្រហែល ៨០%។ ការទទួលបានអាណត្តិរយៈពេលប្រាំមួយឆ្នាំទៀត នឹងធ្វើឱ្យលោកពូទីន ក្លាយជាអ្នកគ្រប់គ្រងដ៏យូរបំផុតរបស់ប្រទេសរុស្ស៊ី ចាប់តាំងពីសតវត្សទី១៨ មកដោយយូរជាងមេដឹកនាំសហភាពសូវៀត លោក ចូសែហ្វ ស្តាលីន (Josef Stalin) ទៅទៀត៕

អត្ថបទដែលទាក់ទង

កូរ៉េខាងជើងគាំទ្រតួនាទីអាស៊ាន និងរិះគន់ការស្វែងរកសន្តិសុខ និងវិបុលភាពរបស់អាមេរិក នៅអាស៊ីអាគ្នេយ៍
2026/07/24 07:50:27 pm        11
UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz
2026/07/24 07:49:51 pm        19
ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm        15

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងជើងគាំទ្រតួនាទីអាស៊ាន និងរិះគន់ការស្វែងរកសន្តិសុខ និងវិបុលភាពរបស់អាមេរិក នៅអាស៊ីអាគ្នេយ៍

2026/07/24 07:50:27 pm
​UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz
2026/07/24 07:49:51 pm
​ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm
​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm