ប្រទេសអ៊ីរ៉ង់ គំរាមបិទសមុទ្រមេឌីទែរ៉ាណេ ជុំវិញសង្រ្គាមនៅតំបន់ហ្កាហ្សា

2023/12/24 11:07:37 pm        219

អុីរ៉ង់ ៖ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃសៅរ៍ (២៣ ធ្នូ) ថាមេបញ្ជាការឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បាននិយាយថា សមុទ្រមេឌីទែរ៉ាណេ អាចត្រូវបានបិទ ប្រសិនបើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបន្តប្រព្រឹត្ត «ឧក្រិដ្ឋកម្ម» នៅក្នុងតំបន់ហ្កាហ្សា ដោយមិនពន្យល់ពីមធ្យោបាយដែលរឿងនោះនឹងកើតឡើងនោះទេ។

អ៊ីរ៉ង់ គាំទ្រក្រុមហាម៉ាស ប្រឆាំងនឹងអ៊ីស្រាអែល ហើយខ្លួនបានចោទប្រកាន់សហរដ្ឋអាមេរិក ថាបានគាំទ្រនូវអ្វីដែលខ្លួនហៅថាឧក្រិដ្ឋកម្មអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ជាទីដែលការទម្លាក់គ្រាប់បែកជាច្រើនសប្តាហ៍បានសម្លាប់មនុស្សរាប់ពាន់នាក់ និងបានបណ្តេញប្រជាជនភាគច្រើនចេញពីលំនៅឋានរបស់ពួកគេ។

សារព័ត៌មាន ថាសនីម (Tasnim) បានដកស្រង់សម្ដី លោកឧត្តមសេនីយទោ ម៉ូហាម៉េដ រ៉េហ្ស៊ា ណាកឌី (Mohammad Reza Naqdi) ដែលជាមេបញ្ជាការសម្របសម្រួលនៃកងឆ្មាំបាននិយាយថា «ពួកគេនឹងរង់ចាំការបិទសមុទ្រមេឌីទែរ៉ាណេឆាប់ៗនេះ ច្រកសមុទ្រហ្គីប្រាលតា (Gibraltar) និងផ្លូវទឹកផ្សេងទៀត»។

អ៊ីរ៉ង់មិនមានផ្លូវចូលទៅកាន់សមុទ្រមេឌីទែរ៉ាណេ ដោយផ្ទាល់ទេហើយគេមិនច្បាស់ទេថាកងឆ្មាំនេះអាចព្យាយាមបិទសមុទ្រនេះដោយរបៀបណា បើទោះបីជាលោក Naqdi និយាយអំពី កំណើតនៃអំណាចថ្មីនៃការតស៊ូ និងការបិទផ្លូវទឹកតាមសមុទ្រផ្សេងទៀតក៏ដោយ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        30
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        104
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm