សមមិត្តហ៊ុន សែន៖ ខ្ញុំមិនដែលភ្លេចនូវទឹកភ្នែករាប់ម៉ឺនរាប់សែនដំណក់ ពេលឈានជើងចេញពីប្រជាជន និងប្រពន្ធកំពុងមានផ្ទៃពោះ

2021/06/20 02:00:53 pm        694

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី លកាលពីជាង៤០ឆ្នាំមុន ត្រូវបានគេហៅថាសមមិត្ត ហ៊ុន សែន បានរៀបរាប់ជាថ្មីម្តងទៀតនូវប្រវត្តិដ៏ជូរចត់ និងគ្រោះថ្នាក់បំផុតពេលដែលបានឈានជើងផ្សងព្រេងទៅកាន់ប្រទេសវៀតណាម ដើម្បីស្នើសុំកម្លាំងជួយស្រោចស្រងជីវិតរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងមូល ចេញពីរបបវាលពិឃាត ប៉ុល ពតនោះ។

ថ្ងៃទី២០ ខែមិថុនា គឺជាខួបលើកទី៤៤ឆ្នាំ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២១) ដែលសមមិត្តហ៊ុន សែន និងកម្មាភិបាលចំនួន៤រូបទៀត បានសម្រេចចិត្តដ៏គ្រោះថ្នាក់បំផុត ចោលប្រពន្ធកូន របស់ខ្លួនឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្នើកម្លាំងភាគីវៀតណាម មកផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពតនោះ។

តាមរយៈហ្វេសបុក នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា«ខ្ញុំសម្រេចចិត្តដោយការឈឺចាប់យកជីវិតធ្វើដើមទុន ដើម្បីតស៊ូរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ទោះបីពេលនេះខ្លួនខ្ញុំ និងប្រជាជនកម្ពុជាកំពុងទទួលបាននូវសេចក្តីសុខ តែខ្ញុំមិនដែលភ្លេចនូវទឹកភ្នែករាប់ម៉ឺន រាប់សែន ដំណក់ នៅពេលដែលខ្ញុំឈានជើងចេញពីមាតុភូមិចោលប្រជាជនកម្ពុជា ដែលកំពុងរងគ្រោះ ពិសេសចាកចេញចោល ភរិយា ដ៏កំសត់ដែលកំពុងមានផ្ទៃពោះ។ ខ្ញុំអត់មានជម្រើសឲ្យល្អជាងនេះទេ ព្រោះយើងមិនអាចសុំការអាណិតពីពួក ប៉ុល ពត បានឡើយ។ ជំរើស​ប្រកបដោយគ្រោះថ្នាក់ និងទឹកភ្នែកនោះហើយ ដែលនាំមកនូវសេចក្តីសុខ និងការរីកចម្រើនរហូតសព្វថ្ងៃនេះ»។

សម្តេចតេជោ លើកឡើងទៀតថា« ខ្ញុំធ្លាប់បានរៀបរាប់ពីប្រវត្តិដ៏ឈឺចាប់នេះច្រើនដងហើយ តែខ្ញុំមិនទាន់បានបញ្ចេញនូវចម្ងល់ក្នុងចិត្តខ្ញុំទាក់ទងជាមួយប្រវត្តិនេះ ដែលតាំងជាសំនួរថា ប្រសិនបើខ្ញុំមិនសម្រេចចិត្តដឹកនាំការតស៊ូដោយចាប់ផ្តើមពីថ្ងៃ២០ មិថុនា ១៩៧៧ ទេ​តើពេលនោះពួក ប៉ុល ពត សម្លាប់ខ្ញុំនៅឯណា? ដោយវិធីណា?។ សំនួរបន្ទាប់តើមានអ្នកស្នេហាជាតិណាផ្សេងទៀតបង្កើតឡើងនូវកងកម្លាំងប្រដាប់អាវុធ សាមគ្គីសង្រ្គាះជាតិជំនួសខ្ញុំដែរឬទេ? តើដំណើរឆ្ពោះមករំដោះប្រទេសពីរបប ប៉ុល ពត កើតមានឡើងបានដោយរបៀបណា? តើមានដំណោះស្រាយតាមរយៈការចចារ និងកិច្ចព្រមព្រៀងប៉ារីសឬទេ? និងចុងក្រោយតើមាន នយោបាយ ឈ្នះ ឈ្នះ ដើម្បីបញ្ចប់សង្រ្គាមនាំមកនូវសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃឬទេ? ។សំនួរសង្ខេបទាំងនេះ តែងបង្កប់ក្នុងខួរក្បាលខ្ញុំជានិច្ច ហើយខ្ញុំក៏មិនអាចឆ្លើយ​ជាមួយ​សំនួរនេះ​ដោយខ្លួនឯងបានដែរ ខ្ញុំទុកជូនបងប្អូនជនរួមជាតិមេត្តាជួយរកចម្លើយ»។

សូមបញ្ជាក់ថា ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះគឺជាខួបគម្រប់ ៤៤ឆ្នាំហើយ នៃដំណើរ​តស៊ូ​ឆ្ពោះទៅរកការរំដោះជាតិរបស់សមមិត្ត ហ៊ុន សែន និងយុទ្ធមិត្ត ដើម្បីរំដោះជាតិ និងប្រជាជន​កម្ពុជាចេញពីកាប់សម្លាប់របស់ខ្មែរក្រហម។ ក្រសួងការពារជាតិកម្ពុជា បានយកថ្ងៃនេះ ប្រារព្ធ​ទិវាចងចាំ ហើយបានសាងសង់នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធជាច្រើន រួមទាំងសារមន្ទីរផង ដើម្បីទុក​ជាប្រវត្តិសាស្រ្តសម្រាប់​កូនខ្មែរជំនាន់​ក្រោយទៀតផងដែរ។

ជាក់ស្តែងនៅថ្ងៃនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​កម្ពុជា និងលោក ហ្វាន វ៉ាន់ ហ្សាង រដ្ឋមន្ត្រីក្រសួងការពារប្រទេសរបស់វៀតណាម បានធ្វើជាអធិបតីភាពរួមគ្នាប្រារព្ធពិធីរំលឹកខួប នៃដំណើរការតស៊ូនេះ ព្រមទាំងបញ្ចុះ​បឋមសិលា​សាងសង់អគារមិត្តភាពកម្ពុជា-វៀតណាម និងសម្ពោធសមិទ្ធផលមួយចំនួន ដែលបានសាងសង់នៅភូមិទន្លូង ឃុំកោះថ្ម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែល​ជាទីតាំង​ស្លាកស្នាម​នៃតម្រាយផ្លូវរបស់សមមិត្តតេជោ ហ៊ុន សែន និងយុទ្ធមិត្តបានភាសខ្លួន​ទាំងយប់ទៅកាន់វៀតណាម កាលពី ៤៤ឆ្នាំមុននោះ។

ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧នោះ គឺជាពេលដែលសមមិត្ត ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ៤រូបផ្សេងទៀត បានសម្រេចចិត្តក្នុងស្ថានភាព​ដ៏តាន់តឹង​បំផុតលាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ធ្វើដំណើរ​ជ្រែក​ស្បៃរាត្រី​ឆ្លងកាត់ព្រំដែនទាំងគ្រោះថ្នាក់បំផុត ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុង​ការ​រំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោឃៅ របស់ប៉ុលពត។

ទាក់ទងនឹងព្រឹត្តិការណ៍ ដ៏ជួរចត់របស់សមមិត្តហ៊ុន សែន និងកម្មាភិបាលចំនួន៤រូបទៀតនេះ ត្រូវ បានក្រសួងការពារជាតិកម្ពុជា បានយកទៅចារ និងឆ្លាក់ទុកជាប្រវត្តិសាសន៍​នៅក្នុងបរិវេនវិមាន ឈ្នះ ឈ្នះ ដែលស្ថិតនៅទឹកដីខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕

អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

នាវាទេសចរណ៍បរទេស ផ្ទុកអ្នកដំណើរជាង ៧០០នាក់ ចូលចតធ្វើទស្សនកិច្ចខេត្ដព្រះសីហនុ
2024/04/25 08:42:41 am        1
សប្បុរសជន៩ស្ថាប័នផ្សេងគ្នាបានចូលរួមបរិច្ចាគថវិកាក្នុងឱកាសទិវា៨ឧសភា
2024/04/24 07:39:19 pm        1
សម្ដេចតេជោ ហ៊ុន សែន បដិសេធចំពោះការបង្ហោះសាររបស់លោក សាពូន មីដាដា ថាបានផ្ដល់លុយជិត ៧ លានដុល្លារ
2024/04/24 06:21:59 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាវាទេសចរណ៍បរទេស ផ្ទុកអ្នកដំណើរជាង ៧០០នាក់ ចូលចតធ្វើទស្សនកិច្ចខេត្ដព្រះសីហនុ

2024/04/25 08:42:41 am
​មន្ត្រី WFP៖ ស្ថានភាពតំបន់ហ្កាហ្សា អាចលើសពីកម្រិតទុរ្ភិក្សក្នុងពេលប្រាំមួយសប្តាហ៍
2024/04/25 08:27:14 am
​អ៊ីស្រាអែល និយាយថា ការវាយលុកក្រុង រ៉ាហ្វា ជិតមកដល់ ខណៈអ្នកស្រុករត់ភៀសខ្លួនជាថ្មី
2024/04/25 08:23:48 am
​ក្រុមហ៊ុនTikTokនឹងតតាំងច្បាប់ហាមប្រាមរបស់អាមេរិកតាមផ្លូវតុលាការ
2024/04/25 08:19:27 am
​Prabowo ប្តេជ្ញាប្រឹងប្រែង ដើម្បីប្រជាជនឥណ្ឌូនេស៊ីគ្រប់រូប និងជំរុញឲ្យរួបរួមគ្នា ក្នុងចំណោមឥស្សរជននយោបាយ
2024/04/24 08:48:59 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/04/24 08:53:22 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/24 04:00:35 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/04/24 03:27:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/23 04:58:50 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/18 01:54:35 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am