អ៊ីស្រាអែលនិយាយថា ចំណាប់ថ្នូរនៅហ្កាហ្សា ៥នាក់ បានស្លាប់ក្នុងផ្លូវរូងក្រោមដី​របស់ក្រុមហាម៉ាស

2023/12/25 04:08:07 pm        151

យោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអាទិត្យ (២៤ ធ្នូ) ថាចំណាប់ថ្នូរជនជាតិអ៊ីស្រាអែល ៥​នាក់ ត្រូវបានសម្លាប់នៅក្នុងការចាប់ជាឈ្លើយសឹករបស់ក្រុមហាម៉ាស ហើយ​សាកសព​របស់​ពួក​គេ​ត្រូវ​បាន​រកឃើញក្នុងបណ្តាញផ្លូវរូងក្រោមដីនៅភាគខាងជើងតំបន់ហ្កាហ្សាស្ទ្រីប ដោយ​បង្ហាញ​រូប​ភាព​នៃបន្ទប់ទឹក និងបន្ទប់ធ្វើការដែលធ្វើពីដីឥដ្ឋពណ៌ស ដែលភ្ជាប់ដោយផ្លូវបេតុងដ៏ងងឹត។

ការ​ប្រកាសនេះបានបន្សល់ទុកនូវសំណួរថាតើពួកគេបានស្លាប់ដោយរបៀបណា ខណៈ​អ្នក​នាំ​ពាក្យ​យោធា​ជាន់ខ្ពស់ លោកឧត្តមនាវីឯក ដានីញ៉ែល ហាហ្ការី (Daniel Hagari) បាន​និយាយ​ថា របាយការណ៍ក្រោយការធ្វើកោសល្យវិច័យជិតចេញលទ្ធផលហើយ។

លោក​បាន​បាននិយាយថា «យើងនឹងធ្វើការសង្ខេបដល់ក្រុមគ្រួសារជនរងគ្រោះ ហើយ​បន្ទាប់​មក​អាស្រ័យ​លើ​អ្វីដែលពួកគេយល់ស្របជាសាធារណៈ»។

អ្នក​ដែលបានស្លាប់នោះរួមមាន ទាហាន ៣នាក់ និងជនស៊ីវិល ២នាក់ ដែល​ស្ថិត​ក្នុង​ចំណោម​មនុស្ស ២៤០នាក់ ដែលត្រូវបានខ្មាន់កាំភ្លើងក្រុមហាម៉ាស ចាប់ខ្លួនត្រឡប់ទៅតំបន់ហ្កាហ្សាស្ទ្រីប អំឡុង​ពេលការវាយលុកឆ្លងព្រំដែនកាលពីថ្ងៃទី០៧ ខែតុលា ដែលបង្ក​ឱ្យ​មាន​សង្រ្គាម​ដ៏​តាន​តឹង​នេះ​។ យោធាបានប្រកាសពីការធ្វើមាតុភូមិនិវត្តន៍សាកសពរបស់ពួកគេនៅដើមខែនេះ។

ការ​ប្រកាសរបស់យោធាកាលពីថ្ងៃអាទិត្យនេះ បានកើតឡើងនៅពេលដែលលោកនាយករដ្ឋមន្រ្តី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយថាអ៊ីស្រាអែល នឹង​ធ្វើ​ឱ្យ​ប្រតិបត្តិការ​កាន់តែស៊ីជម្រៅនៅក្នុងសង្គ្រាមដែលមានរយៈពេលជិត ១២សប្តាហ៍ ដែល​ចំនួន​អ្នក​ស្លាប់​ជន​ស៊ីវិលនៅតំបន់ហ្កាហ្សា បានធ្វើឱ្យមហាអំណាចលោកខាងលិចមិនពេញចិត្តជាខ្លាំង រួម​ទាំង​ការ​ព្រួយ​បារម្ភពីចំណាប់ថ្នូរដែលនៅសេសសល់ចំនួន ១២៩នាក់ នៅតំបន់ហ្កាហ្សា៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        6
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        54
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        44

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm