សម្ដេចតេជោ៖ យុវជន អន ផានិត ពិតជាក្មេងប្រកបដោយគុណធម៌​សាកសមជាសិស្សប្រឡងជាប់និទ្ទេស A

2023/12/25 05:33:30 pm        630


ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៣នេះ បានអនុញ្ញាតឱ្យយុវជនសិស្សនិទ្ទេ A អន ផានិត និងក្រុមគ្រួសារ ដែលមានឪពុកម្ដាយជាជនមានពិការភាព ចូលជួបសំណេះសំណាលអំពីការសិក្សា និងដំណើរឆ្ពោះទៅបន្តការសិក្សារបស់យុវជនរូបនេះ នៅគេហដ្ឋានផ្ទាល់របស់សម្ដេច។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញសង្គមរបស់សម្ដេចនាព្រឹកនេះថា ថ្ងៃនេះ សម្ដេចបានអញ្ជើញឪពុកម្តាយ យុវជន អន ផានិត ដោយមានទាំងប្អូនស្រី និងសាមីខ្លួន ផានិត ផង មកផ្ទះរបស់សម្ដេច។

សម្ដេចតេជោ មានប្រសាសន៍ថា ឆ្លងកាត់ការសន្ទនា សម្ដេចបានពិនិត្យឃើញថា ឪពុកម្តាយរបស់ ផានិតដែលជាជនមានពិការទាំងពីរនាក់ពិតជាមនុស្សគួរឱ្យគោរពសម្រាប់ការលៈបង់ដើម្បីកូន និងក្រុមគ្រួសារ។

សម្ដេចតេជោមានប្រសាសន៍ថា រីឯ ផានិត វិញពិតជាក្មេងប្រកប​ដោយគុណធម៌ និងការចេះដឹង​សាកសមជាសិស្សប្រឡងជាប់និទ្ទេស A។ ​ចំណែក ចៅស្រីដែលជាប្អូន​របស់ ផានិត បាននិង​កំពុងឈាន​ឆ្ពោះទៅបញ្ចប់ការសិក្សានូវកម្រិតមធ្យមសិក្សា ដើម្បីឈានឆ្ពោះទៅកាន់មហា​វិទ្យាល័យនា ៣ឆ្នាំខាងមុខទៀត។

សម្ដេចតេជោ បានបញ្ជាក់ថា នេះជាករណីពិសេសដែល សម្ដេចត្រូវជួយដល់ ផានិត សម្រាប់ការ​រៀន​សូត្រនៅភ្នំពេញផង និងឪពុកម្តាយនៅឯស្រុកកំណើតផង។ សម្ដេចមានប្រសានស៍ថា ធ្វើយ៉ាងនេះ ដើម្បីកុំឱ្យផានិត ​បារម្ភ​ពី​ឪពុកម្តាយនៅឯស្រុក​ និងកុំឱ្យឪពុកម្តាយបារម្មពី ផានិត ដែលរៀននៅភ្នំពេញ។

សូមជម្រាបថា​ សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ​បានប្រកាស ជួយ​ទំនុកបម្រុងសិស្សនិទ្ទេស A ដែលក្រខ្សត់ អន ផានិត និងក្រុមគ្រួសារ ដែលមានឪពុកម្តាយជា​ជនមាន​ពិការភាពរស់នៅក្នុងខេត្តកំពតឱ្យបានរៀនសូត្រ ​និងរស់នៅសមរម្យឡើងវិញ។

សូមបញ្ជាក់ថា បេក្ខជនប្រឡងបាក់ឌុប ជាប់និទ្ទេស «A» ឈ្មោះ អន ផានិត រៀននៅវិទ្យាល័យ​សម្ដេចជាស៊ីម អង្គរជ័យ។ បច្ចុប្បន្នស្នាក់នៅភូមិព្រៃធំ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត។ បើទោះបី ជីវភាពខ្វះខាត ហើយឪពុកម្ដាយមានពិការភាព ប៉ុន្ដែយុវជនរូបនេះបានតស៊ូខិតខំ​ប្រឹងប្រែង​រៀន​សូត្រ​រហូតប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ជាប់បាននិទ្ទេស «A»៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        12
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        85
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm