ពិភពលោកទាំងមូលកំពុងប្រារព្ធពិធីបុណ្យណូអែល ប៉ុន្តែលើកលែងតែទីក្រុងបេថ្លេហឹមរបស់ប៉ាឡេស្ទីន

2023/12/25 05:41:50 pm        258

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ប៉ាឡេស្ទីន លោក ស្រី រ៉ូឡា ម៉ាយ៉ា (Rula Ma'ayah) បាននិយាយកាលពីថ្ងៃអាទិត្យ ២៤ ធ្នូ ថា ពិភពលោកទាំងមូលកំពុងប្រារព្ធពិធីបុណ្យណូអែល ប៉ុន្តែលើកលែងតែទីក្រុងបេថ្លេហឹម(Bethlehem)ដែលពុំបានឱកាសប្រារពនឹងគេ។

លោកស្រី ម៉ា យ៉ា បាននិយាយទៅកាន់សារព័ត៌មាន Reuters នៅមុនពិធីបុណ្យណូអែល ខាងក្រៅព្រះវិហារនៃសម័យដើម ប៊ីហ្សានថាញ (Byzantine) នៃទីក្រុងបេថ្លេហឹម ជាកន្លែងដែល ធ្លាប់ប្រារពបុណ្យណូអែលមុនៗ មានការបង្ហាញពន្លឺ និងដើមឈើ យ៉ាងសប្បាយរីករាយនៅក្នុង ទីលានចតុរង្គម៉ាជឺ (Manger Square)។

ទោះជាយ៉ាងណាក៏ដោយ នៅឆ្នាំនេះ គ្រិស្តបរិស័ទប៉ាឡេស្ទីនបានប្រារព្ធពិធីបុណ្យណូអែលដ៏ក្រៀមក្រំនៅទីក្រុងបេថ្លេហឹមកាលពីថ្ងៃសៅរ៍ ដោយមានការបំភ្លឺទៀន និងការអធិស្ឋានសុំសន្តិភាពនៅតំបន់ហ្កាហ្សា ជំនួសឱ្យការប្រារព្ធពិធីបុណ្យធម្មតានៅកន្លែងដែលពួកគេជឿថាព្រះយេស៊ូគ្រីស្តបានប្រសូត។

លោកស្រី បាននិយាយថា ពិតជាជាអកុសលខ្លាំងណាស់នៅឆ្នាំនេះ យើងកំពុងទទួលបុណ្យណូអែលដោយគ្មានអ្នកទេសចរមកពីជុំវិញពិភពលោក និងដោយគ្មានជនជាតិប៉ាឡេស្ទីនពីតំបន់នានា ចូលរួមទេ ដោយសារសង្រ្គាមនៅតំបន់ហ្កាហ្សា។

ប្រហែល២.០០០ ឆ្នាំក្រោយមក អ្នកធ្វើធម្មយាត្រាជាធម្មតាបាននាំគ្នាទៅកាន់ទីតាំងល្បីឈ្មោះនៃស្ថាបត្យកម្មនោះនៅក្នុងព្រះវិហារនៃដើមកំណើតរបស់ទីក្រុងបេថ្លេហឹម។ ប៉ុន្តែយុទ្ធនាការរបស់អ៊ីស្រាអែលនៅហ្កាហ្សាបានសម្លាប់មនុស្សជាង ២ម៉ឺននាក់ នេះបើយោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីននៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមហាម៉ាស ហើយប្រជាជនប៉ាឡេស្ទីនភាគច្រើននៃទីក្រុងបេថ្លេហឹមនៅតំបន់ West Bank គ្រប់គ្រងដោយអ៊ីស្រាអែល ក៏ស្ថិតក្នុងការកាន់ទុក្ខផងដែរ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        74
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        119
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        108

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm