អភិបាលរាជធានី ពង្រឹងសន្តិសុខ និងហាមនគរបាលចរាចរណ៍ស្លៀកពាក់ស៊ីវិល​ប្រើវិទ្យុទាក់ទងហៅស្ទាក់ចាប់យានយន្ត

2023/12/25 06:41:07 pm        503

អភិបាលរាជធានីភ្នំពេញពង្រឹងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និង​ហាម​នគរបាល​ចរាចរណ៍​មិន​ត្រូវ​ស្លៀក​ពាក់ស៊ីវិលប្រើវិទ្យុទាក់ទងហៅស្ទាក់ចាប់យានយន្តឡើយ។

ថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ​២០២៣ នាសាលារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី បានណែនាំ​ឱ្យ​សមត្ថកិច្ច​ទាំង​អស់ត្រូវ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរារចរណ៍​ផ្លូវ​គោក​ទៅ​តាម​អនុសាសន៍​ណែនាំ​របស់​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ដោយសម្តេចបានមានប្រសាសន៍ហើយថា សម្តេច​ជាខ្នងបង្អែករបស់កងកម្លាំងក្នុងការអនុវត្តច្បាប់ ដូច្នេះត្រូវធ្វើការឱ្យបានត្រឹមត្រូវតាមច្បាប់ ប្រកប​ដោយឧត្ដមភាព។ ចំពោះ​មន្ត្រី​នគរបាល​ចរាចរណ៍​មិន​ត្រូវ​ស្លៀក​ពាក់​ស៊ីវិល​ហើយ​ប្រើ​វិទ្យុ​ទាក់ទង ដើម្បីស្ទាក់ចាប់យានយន្តដែលល្មើសច្បាប់ទេ ត្រូវ​តែ​ប្រើប្រា​ស់​ឯក​សណ្ឋាន​ឱ្យ​បា​ន​ត្រឹម​ត្រូវ ជៀសវាងឱ្យបានពីការរិះគន់នៃការអនុវត្តច្បាប់ចរាចរណ៍នេះ។

ឯកឧត្តម ឃួង ស្រេង បន្ថែមថា នគរបាលចរាចរណ៍ មិន​មែន​អនុវត្ត​ការងារ​លើ​តែ​បញ្ហា​ចរាចរណ៍​នោះ​ទេ តែត្រូវសហការគ្នាក្នុងរក្សាសន្តិសុខសណ្តាប់ធ្នាប់ ពោលគឺធ្វើយ៉ាងណាឱ្យភូមិ សង្កាត់ មា​ន​សុវត្ថិភាព។ ត្រូវពង្រឹងការទុកដាក់សំរាម ធ្វើឱ្យបរិស្ថានមានភាពល្អប្រសើរ រៀបចំ​សណ្តាប់​ធ្លាប់​ឱ្យ​បា​ន​ល្អបន្ថែមទៀត មិនឱ្យមានការផ្ញើរម៉ូតូ រថយន្ត និងការលក់ដូរតាមដងផ្លូវដាច់ខាត ជា​មួយ​គ្នា​នេះ​ត្រូវ​លុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន។ អាជ្ញាធរ​ខណ្ឌ​ជាប់​ព្រំប្រទល់​ត្រូវ​សហការ​ជាមួយ​បណ្ដាស្រុក និងខេត្តជាប់គ្នា ដើម្បីរក្សាឱ្យបាននូវសន្តិសុខល្អជូនប្រជាពលរដ្ឋ ព្រោះ​ការងារសន្តិសុខ ជាការងារដែលត្រូវធ្វើជាប្រចាំ ពិសេស​នៅ​ចុង​ឆ្នាំ​នេះ​មាន​ការងារ​ច្រើន​ណាស់​ដែល​ត្រូវអនុវត្ត ដើម្បីការ​ពារ​សន្តិសុខ​សណ្តាប់​ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ដោយ​សារ​តែ​មាន​កម្ម​វិធី​សប្បាយ​ភាពច្រើនដែលកងកម្លាំងត្រូវការពារ និងពង្រឹង​លើ​វិធានការ​ទប់​ស្កាត់​ក្មេង​ទំនើង​នៅ​តាម​សាលា​រៀន៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        187
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        160
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm