សមត្ថកិច្ច ៖ ជនសង្ស័យ ៤នាក់ដែលក្លែងបន្លំជាមន្ត្រីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ធ្លាប់ធ្វើសកម្មភាពចាប់ពលរដ្ឋសម្លុតយកប្រាក់ច្រើនលើកមកហើយ

2021/06/20 05:22:49 pm        572

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញបើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យ ៤នាក់ ក្លែងបន្លំជាមន្ត្រីនគរបាល នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ហើយធ្វើសកម្មភាពចាប់ប្រជាពលរដ្ឋ ជំរិតយកប្រាក់ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។

តាមការស្រាវជ្រាវសមត្ថកិច្ច បញ្ជាក់ថា កន្លងទៅក្រុមសង្ស័យទាំង៤នាក់នេះ ធ្លាប់បានធ្វើសកម្មភាពចាប់ពលរដ្ឋសម្លុតយកប្រាក់ច្រើនលើក ច្រើនសារមកហើយ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។

សមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ប្រាប់ឲ្យដឹងថា ការបង្ក្រាបក្រុមជនសង្ស័យក្លែងបន្លំជាមន្ត្រីនគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀននេះ គឺបន្ទាប់ពីបានទទួលព័ត៌មានជាបន្តបន្ទាប់ពីប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដោយមានជនសង្ស័យមួយក្រុម បង្ហាញអត្តសញ្ញាណជាសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ប្រើប្រាស់មធ្យោបាយរថយន្ត និងម៉ូតូ ធ្វើសកម្មភាពចាប់ប្រជាពលរដ្ឋសម្លុតយកប្រាក់ជាថ្នូរ នៃការដោះលែងវិញ ។

ដោយអនុវត្តតាមបញ្ជាលោកនាយឧត្ដមសេនិយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង លោកនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២១ វេលាម៉ោង ២៤ និង០០នាទី នៅចំណុច ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៤) សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ស្រាវជ្រាវ ឈានទៅបង្រ្កាបជាក់ស្តែងក្រុមក្លែងខ្លួនជាសមត្ថកិច្ចនគរបាល នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កំពុងធ្វើសកម្មភាពចាប់ប្រជាពលរដ្ឋសម្លុតយកប្រាក់។

ជនសង្ស័យ ទាំង ៤នាក់រួមមាន : ១-ឈ្មោះ កេត វីរីយ៉ា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ (មេក្លោងផ្តើមគំនិត) ។ ២-ឈ្មោះ សយ តុលា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ (អ្នកសមគំនិត) ។ ៣-ឈ្មោះ ផាន់ វីរ:ភក្តី ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ (អ្នកសមគំនិត) ។៤-ឈ្មោះ សល់ ភារ: ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ (អ្នកសមគំនិត) ។

 វត្ថុតាងចាប់យក រួមមាន ៖ 1.រថយន្ត ១គ្រឿង

2. ម៉ូតូ ២គ្រឿង

3. អាវុធខ្លី (ជ័រ) ១ដើម

4. វិទ្យុទាក់ទង ម៉ាក់មូតូរ៉ូឡា ១គ្រឿង

5. ឯកសណ្ឋាននគរបាល ២កំប្លេ និង អាវ ១

6. មួកនគរបាល ១ 

7. ខ្សែក្រវ៉ាត់នគរបាល ១

8. អាវគ្រោះ ១ មានផ្លាក់សញ្ញាគ្រឿងញៀន

9. អាវកាក់ ១ មានផ្លាក់សញ្ញាគ្រឿងញៀន

10. កាបូកដៃមានសញ្ញានគរបាលគ្រឿងញៀន ១

11. កាតនគរបាលក្លែងក្លាយ ចំនួន ៣សន្លឹក 

12. កាតសារព័ត៌មានកំពង់សោមប៉ុស្តិ៍ ១សន្លឹក

13. តេស្តរកសារធាតុញៀន ១តេស្ត

14. កាតកម្លាំងមូលដ្ឋានសម្ងាត់ក្លែងក្លាយ ២សន្លឹក(ក៧ ក៥)

15. កាតសម្គាល់អាវុធខ្លី ១សន្លឹក

16. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ១សន្លឹក

17. កាតចាក់វ៉ាក់សាំង ១សន្លឹក ។

ចំពោះបទល្មើសមួយនេះ សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាងទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

តារាវុទ្ធី

អត្ថបទដែលទាក់ទង

ឯកឧត្តមគីម វីរៈ លើកទឹកចិត្តថ្នាក់ក្រោមជាតិអនុវត្តន៍សកម្មភាពត្រៀមរៀបចំឆ្លើយតបនិងផែនការសកម្មភាពដោយអនុវត្តន៍តាមគោលដៅជាយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល
2024/04/25 07:21:43 pm        1
សម្ដេចធិបតីអំពាវនាវពលរដ្ឋចូលរួមថែរក្សាមរតកវប្បធម៌ខ្មែរដោយចាត់ទុកវប្បធម៌គឺសម្រាប់ទាំងអស់គ្នា
2024/04/25 06:37:56 pm        1
សម្តេចធិបតី៖ម្លប់នៃសន្តិភាពបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋបានរស់នៅដោយសប្បាយរីករាយ
2024/04/25 06:33:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឥណ្ឌាច្រានចោលរបាយការណ៍សិទ្ធិមនុស្សរបស់អាមេរិក ដោយនិយាយថា «លម្អៀងខ្លាំងណាស់»

2024/04/25 08:30:01 pm
​លោក Prabowo កាន់តែកៀកនឹងការទទួលបានសំឡេងភាគច្រើនក្នុងសភា ក្រោយគណបក្សគូប្រជែងសន្យាគាំទ្រ
2024/04/25 08:20:20 pm
​បង់ក្លាដែសធ្វើមាតុភូមិនិវត្តន៍នៃទាហានមីយ៉ាន់ម៉ាភៀសខ្លួនពីជម្លោះ
2024/04/25 08:17:30 pm
​ឯកឧត្តមគីម វីរៈ លើកទឹកចិត្តថ្នាក់ក្រោមជាតិអនុវត្តន៍សកម្មភាពត្រៀមរៀបចំឆ្លើយតបនិងផែនការសកម្មភាពដោយអនុវត្តន៍តាមគោលដៅជាយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល
2024/04/25 07:21:43 pm
​មន្ត្រីយោធាចិនបានជួបជាមួយមន្ត្រីទ័ពជើងទឹកអាមេរិក និងរុស្ស៊ី ក្នុងសប្តាហ៍នេះ
2024/04/25 07:05:42 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/04/25 10:29:15 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/25 02:59:32 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/04/24 03:27:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/23 04:58:50 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/18 01:54:35 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am