ខួប២៥ឆ្នាំនៃអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ក្រសួងវប្បធម៌ត្រៀមសិល្បករ ចូលរួមសម្តែងសិល្បៈ

2023/12/25 07:58:16 pm        302

ភ្នំពេញ៖ ខួប២៥ឆ្នាំនៃអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រៀមសិល្បករ សិល្បការិនី ចូលរួមសម្តែងសិល្បៈជាច្រើនទម្រង់ជូនមហាជនទស្សនា។

លោក ឈាង ឆដាភ័ក្រ ប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះថា ខួប២៥ឆ្នាំ នៃអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ នាយកដ្ឋានសិល្បៈទស្សនីយភាព បានត្រៀមសិល្បករ សិល្បការិនីជាច្រើនរយនាក់ ដើម្បីចូលរួមសម្តែងសិល្បៈ ជាច្រើនទម្រង់ជូនមហាជនទស្សនា រយៈពេល៣ថ្ងៃ(ចាប់ពីថ្ងៃទី២៩-៣០-៣១ ខែធ្នូ ឆ្នាំ២០២៣)ខាងមុខនេះ។

ជាក់ស្តែងនៅព្រឹកនេះ ក៏មានលោកគ្រូ អ្នកគ្រូ និងសិល្បករ សិល្បការិនី ចំនួន៣ក្រុម កំពុងហ្វឹកហាត់ត្រៀមសម្តែងសិល្បៈ រួមមាន៖ របាំ អបអរសាទរខួប២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិល នៅព្រះរាជាណាចក្រកម្ពុជា (របាំបង្កើតថ្មី) - ល្ខោនអាប៉េ រឿងនាងផ្ការំចង់ និងល្ខោនយីកេ រឿងមាយើង។

លោក ស៊ុ ចាន់ធឿន ប្រធានការិយាល័យនីតិកម្ម និងសិល្បៈទស្សនីយភាព និងជាគ្រូ អ្នកនិពន្ធ និងដឹកនាំរឿង ក្នុងទម្រង់សិល្បៈល្ខោនអាប៉េ បានលើកឡើងថា ដោយសារមានកម្មវិធីអបអរសាទរ​ខួបលើកទី២៥ នៃការបញ្ចប់សង្រ្គាមស៊ីវីលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះ និងខួប៥ឆ្នាំនៃការកសាងវិមានឈ្នះ-ឈ្នះ។

ដូច្នេះនាយកដ្ឋានសិល្បៈ និងទស្សនីយភាព មានគម្រោងត្រៀម​ដើម្បីសម្តែង​ក្នុងខួប២៥ឆ្នាំ​នៃអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ដូចជារបាំ និងល្ខោន ទន្ទឹមនឹងនោះនៅផ្នែកលោកគ្រូ មានក្រុមសិល្បៈ សម្តែងល្ខោនអាប៉េ ដែលជាទម្រង់ល្ខោនបែបបុរាណ និងបាត់បង់ការសម្តែង​យូរមកហើយ និងត្រៀមសម្តែងអបអរ និងបង្កបរិយាកាសសប្បាយរីករាយ និងបញ្រ្ជាបដល់​មហាជន ប្រជាជន និងកូនចៅជំនាន់ បានទស្សនាចងចាំ និងចូលរួមថែរក្សា។

ជាចុងក្រោយលោក ស៊ុ ចាន់ធឿន សង្ឃឹមថា តាមរយៈការសម្តែងសិល្បៈ ដើម្បីអបអរសាទរខួប​២៥ឆ្នាំ​នៃអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ គឺប្រជាជនយើងនឹងយល់ពីទម្រង់ល្ខោនអាប៉េ ឲ្យចូលរួមថែរក្សា និងបន្តមានការវិត្តន៍ទៅមុខទៀត ដែលមានលក្ខណៈកំប្លុកកំប្លែង ត្រៀម​នឹង​បាត់បង់ ត្រូវខិតខំប្រឹងធ្វើ ដោយសារតែដំណើរខឿនសន្តិភាព នៃការដឹកនាំរបស់រាជរដ្ឋាភិបាល​អាណតិ្តថ្មី មានការអភិវឌ្ឍ រីកចម្រើនឥតឈប់ឈរ៕អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        31
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        136
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm