បេក្ខភាព ៨ក្រុម ត្រៀមប្រជែងលីគបាល់ទះសម្តេចតេជោ ហ៊ុន សែន លើកដំបូង នាដើមឆ្នាំក្រោយ

2023/12/25 09:12:07 pm        367

សហព័ន្ធកីឡាបាល់ទះកម្ពុជា បានជូនដំណឹងពីកាលបរិច្ឆេទ នៃ​ការ​ប្រកួ​ត​លីគ​បាល់​ទះ​សម្ដេច​អគ្គ​​មហាសេនាបតីតេជោ ហ៊ុន សែន ដែលសហព័ន្ធប្រសិទ្ធនាមថា «លីគតេជោ» ហើយ ដោយ​ព្រឹត្តិការណ៍ដ៏ធំលើកដំបូងនេះ គ្រោងនឹងធ្វើការប្រកួតពីថ្ងៃទី១២ ខែមករា ដល់ថ្ងៃទី១៨ ខែ​មីនា ឆ្នាំ​២០២៤ ខាងមុខ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។

តាមការបញ្ជាក់របស់មន្ដ្រីសហព័ន្ធ លីគបាល់ទះសម្ដេចតេជោ ហ៊ុន សែន លើកដំបូងនេះ នឹង​មាន​ក្រុម​ខ្លាំងៗ ៨ក្រុមចូលរួមប្រកួតប្រជែង រួមមានក្រុមបាល់ទះវិសាខា, ក្រសួងមហាផ្ទៃ, បញ្ជា​ការដ្ឋាន​អង្គរក្ស, កងពលធំអន្តរាគមន៍លេខ៣, រដ្ឋបាលរាជធានីភ្នំពេញ, ខេត្តព្រះសីហនុ, ស្នង​ការដ្ឋាន​នគរបាលពោធិសាត់ និងក្រុមស្នងការដ្ឋាននគរបាលកណ្តាល ។

ចំពោះរូបមន្ដនៃការប្រកួតវិញ គឺបែងចែកជា ៣ជុំ រួមមានជុំទី១ បេក្ខភាពទាំង ៨ក្រុម ត្រូវជួបគ្នា ១​ជើង បន្ទាប់មកក្រុមឈរលេខ១ ដល់លេខ៦ នឹងត្រូវជួបគ្នា ១ជើងទៀត នៅជុំទី២ ដើម្បី​ចម្រាញ់​យក​ក្រុមខ្លាំង ៤ក្រុមចុងក្រោយ ធ្វើការប្រកួតនៅជុំទី៣ ដែលជាការប្រកួតខ្វែង មាន​ន័យ​ថា ក្រុមលេខ១ ត្រូវជួបក្រុមលេខ៣ និងក្រុមលេខ២ ត្រូវជួបក្រុមលេខ៤ ដើម្បី​ស្វែង​រក​ក្រុម​ខ្លាំង​ឡើង​វគ្គផ្ដាច់ព្រ័ត្រ និងប្រកួតដណ្ដើមជើងឯកតែម្ដង គ្រាដែលប្រាក់រង្វាន់ក្រុមជើងឯក នឹង​ទទួល​បាន ៦០លានរៀល ។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ថា គោល​បំណង នៃការរៀបចំលីគសម្ដេចតេជោនេះ គឺ​សហព័ន្ធ​ចង់​បើក​ឱកាស​ឲ្យ​ក្លិប​បាល់​ទះ​អាជីព​នៅ​កម្ពុជា មានការប្រកួតប្រជែងកម្រិតស្ដង់ដារមួយ ដើម្បីឈានទៅរកការទទួលស្គាល់ ទាំង​ថ្នាក់​តំបន់អាស៊ី និងពិភពលោក ។ លោកថា សហព័ន្ធនឹងព្យាយាម ដើម្បី​ឲ្យ​សហព័ន្ធ​បាល់ទះ​អន្ដរជាតិ ទទួលស្គាល់ ដើម្បីកម្ពុជាមានឱកាសចូលរួមការប្រកួតជើងឯកអន្ដរជាតិនានា ។

មួយវិញទៀត ការប្រកួតលីគនេះ ក៏ដើម្បី​ជំរុញ​ការ​ផ្សព្វផ្សាយ​វិស័យ​កីឡា​បាល់ទះ​កម្ពុជា​ឲ្យ​កាន់​តែ​ល្បីល្បាញ ពិសេសជំរុញសមត្ថភាព និងបច្ចេកទេសកីឡា ដើម្បី​ពង្រឹង​ធន​ធាន​កីឡាករ​ជម្រើស​ជាតិ​ត្រៀម​ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃ ។ តាមរយៈនេះ សហព័ន្ធ​ប្ដេជ្ញា​នឹង​បន្ដ​រៀប​ចំ​ការប្រកួតលីគនេះឲ្យបានរៀងរាល់ឆ្នាំ និងធ្វើឲ្យមានភាពអស្ចារ្យ ដោយ​អនុញ្ញាត​ឲ្យ​មាន​ការ​ចូល​រួមពីកីឡាករបរទេស ដើម្បីបង្កើនការប្រកួតប្រជែងផង និង​ទាក់​ទាញ​ទស្សនិក​ជន​កាន់​តែ​ច្រើន​ផង​។

ជាមួយការប្រកួតក្របខណ្ឌលីគនេះដែរ មន្ដ្រីជាន់ខ្ពស់សហព័ន្ធដដែល រំពឹងថា នឹង​ក្លាយ​ជា​វេទិកា​មួយ​ដ៏​សំខាន់ ដើម្បីបើកទីផ្សារដោះដូរកីឡាករកាន់តែទូលំទូលាយ ឧទាហរណ៍​ដូចជាកីឡាករ វឿន វាសនា ដែលត្រូវបានក្លិបបរទេសជាច្រើនចាប់អារម្មណ៍ ហើយ​បានទៅលេង​នៅ​ក្លិប​ប្រទេស​វៀតណាម ​មុនផ្ទេរទៅលេងឲ្យក្លិប នៅតៃវ៉ាន់នាពេលបច្ចុប្បន្ន៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        109
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        122
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm