ប្រធាន IOM សរសើរក្រសួងការងារលើយន្តការការពារសិទ្ធិពលករនៅក្រៅប្រទេស

2023/12/25 09:25:06 pm        207

លោកស្រី Kristin Parco ប្រធានបេសកកម្មរបស់អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំ​កម្ពុជា បានកោតសរសើរក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងកិច្ចការគាំពារ និង​លើក​កម្ពស់​សិទ្ធិពលករទសន្តប្រវេសន៍ដោយអះអាងក្រសួងមានគំនិតផ្តួចផ្តើម និង​យន្តការ​ការពារ​ជា​ច្រើន​ទាំងក្នុងប្រទេស កម្រិតតំបន់ និងអន្តរជាតិ។

ថ្លែងក្នុងទិវាអន្តរជាតិសម្រាប់ទេសន្តរប្រវេសករឆ្នាំ២០២៣ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នាទី​ស្តីការក្រសួងការងារ និងបណ្តុបណ្តាលវិជ្ជាជីវៈ លោកស្រីថា៖ «... ក្រោម​ការដឹកនាំ​របស់​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្ពុជាមាន​វឌ្ឍនភាព​គួរ​ឱ្យ​កត់​សម្គាល់​លើ​វិស័យ​ការងារ​ និង​ពលករ​ទេសន្ត​ប្រវេសន៍​ដែល​បាន​ធ្វើ​ឱ្យវិ​ស័យ​នេះ​ក្លាយ​ជា​យន្ត​ការ​គន្លឹះ​ជា​អាទិភាព​មួយ​ក្នុង​ការ​លើកកម្ពស់ និងការពារសិទិ្ធពលករចំណាកស្រុក។ តាមរយៈយន្តការនេះ កម្ពុជា បាន​លើក​កម្ពស់ និងធ្វើឱ្យប្រសើរឡើងនៅជីវភាពរបស់ពលករតាមរយៈគំនិតផ្តួចផ្តើមជាច្រើន និង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការតំបន់ និងអន្តរជាតិ»។

លោកស្រីបានបន្តគូសបញ្ជាក់ថា ពលករ​ចំណាក​ស្រុក​កម្ពុជា​គឺ​ជា​កម្លាំង​ចលករ​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ តាមរយៈ​ចំណូល​ប្រមាណ ២.២​ពាន់​លានដុល្លារ​ក្នុង​រយៈពេល​១​ឆ្នាំ​ៗ​ ខណៈ​ដែល​កម្ពុជា​មាន​ពលរដ្ឋ​ចំណាក​ស្រុក​ប្រមាណ ១.៣​លាន​នាក់​ដែល​កំពុង​បម្រើ​ការងារ​នៅ​ប្រទេសថៃ កូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី សឹង្ហបូរី កោះហុងកុង និង​រាជាណា​ចក្រ​អារ៉ាប៊ី​សាអូឌីត។

សម្រាប់លោកស្រី បើទោះបី​ជា​បញ្ហា​ពលករ​ចំណាក​ស្រុក​ជា​បញ្ហា​អន្តរជាតិ និង​មាន​ភាព​ស្មុគ​ស្មាញ ​ប៉ុន្តែក្នុងនាមIOM និងអង្គការអន្តរជាតិខាងការងារ(ILO) បានត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​គាំទ្រ​រាជ​រដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងការធ្វើចំណាកស្រុកដោយស្របច្បាប់៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm