រុស្ស៊ីថា បំផ្លាញយុទ្ធោបករណ៍របស់អ៊ុយក្រែន ខណៈអ៊ុយក្រែនអះអាងបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ី

2023/12/25 09:44:43 pm        147

រុស្ស៊ី កាលពីថ្ងៃអាទិត្យ (ទី២៤ ខែធ្នូ) បាននិយាយថា បានបាញ់ទម្លាក់យន្តហោះចម្បាំង និងយានដ្រូនរបស់អ៊ុយក្រែន ហើយបានបំផ្លាញសព្វាវុធរបស់អ៊ុយក្រែន ដែលផ្តល់ដោយប្រទេសមួយចំនួនទៀតផង ខណៈដែលភាគីអ៊ុយក្រែន បានអះអាងថា ខ្លួនបានបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ីប្រភេទ Sukhoi Su-34 ១គ្រឿង វាយប្រហារការប្រមូលផ្តុំកងទ័ពរុស្ស៊ី និងបំផ្លាញអាវុធយុទ្ធភណ្ឌរុស្ស៊ីជាបន្តបន្ទាប់ ក្នុងការប្រយុទ្ធគ្នា រវាងភាគីទាំង២ រយៈពេល ២៤ម៉ោងកន្លងមកនេះ។

នាថ្ងៃអាទិត្យនោះ ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍នៅក្នុងសន្និសីទថា កងកម្លាំងរុស្ស៊ី បានវាយលុកការវាយប្រហារពីភាគីអ៊ុយក្រែននៅទីក្រុង Kupiansk ភាគខាងកើត ទីក្រុង Kharkov នៅភាគឦសាន ទីក្រុង Zaporizhzhia នៅភាគអាគ្នេយ៍ និងទីក្រុង Kherson នៅភាគខាងត្បូងអ៊ុយក្រែន ដោយបានបំផ្លាញឃ្លាំងរំសេវ ព្រមទាំងអាវុធ ដែលបានពីប្រទេសដទៃទៀតផង ដូចជា កាំភ្លើងយន្ត M109 និង M777 ដែលផលិតដោយសហរដ្ឋអាមេរិក ជើងទម្រប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ យន្តហោះ ជំនួយនាវាចរណ៍ និងគ្រាប់រំសេវ នៅលើអាកាស ដែលផលិតដោយប្រទេសន័រវ៉ែស និងបារាំង។

របាយការណ៍បានឲ្យដឹងទៀតថា កងកម្លាំងរុស្ស៊ីក៏បានបាញ់ទម្លាក់យន្តហោះចម្បាំងអ៊ុយក្រែនចំនួន ៤ គ្រឿង និងយានដ្រូនចំនួន ៤៩គ្រឿង ព្រមទាំងស្ទាក់ចាប់មីស៊ីលប្រឆាំងរ៉ាដាជាច្រើន គ្រាប់រ៉ុក្កែត និងមីស៊ីលប្រឆាំងនាវាផងដែរ។

នៅថ្ងៃដដែលនោះ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន (AFU) បានចេញរបាយការណ៍សមរភូមិ ដោយនិយាយថា មានការចូលរួមប្រយុទ្ធចំនួន ៤៨ដង រយៈពេល ២៤ម៉ោងកន្លងមកនេះ ហើយបានអះអាងថា បានបើកការវាយប្រហារលើការប្រមូលផ្តុំទ័ព អាវុធ និងឧបករណ៍យោធាចំនួន ១២កន្លែង របស់កងកម្លាំងរុស្ស៊ី។

ការចេញផ្សាយនោះបានឲ្យដឹងថែមទៀតថា ឃ្លាំងផ្ទុកគ្រាប់រំសេវ និងកន្លែងការពារដែនអាកាសរបស់រុស្ស៊ីក៏ត្រូវបានវាយប្រហារ ហើយបើយោងតាមអគ្គសេនាធិការ AFU បានបញ្ជាក់ថា ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន បានបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ីប្រភេទ Sukhoi Su-34 ១គ្រឿងផងដែរ។ ចំពោះកងកម្លាំងរ៉ុក្កែត និងកាំភ្លើងធំរបស់ប្រទេសនេះ ពួកគេបាននិយាយថា ពួកគេបានបំផ្លាញបំណែកកាំភ្លើងធំចំនួនពីរ និងប៉ុស្តិ៍បញ្ជាការមួយរបស់រុស្ស៊ី៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        71
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        115
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm