ក្រសួងបរិស្ថានគាំទ្រការវិនិយោគដោយប្រើថាមពលស្អាតដើម្បីបង្កើនប្រាក់ចំណូលជូនប្រជាសហគមន៍

2023/12/25 10:39:16 pm        145

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងគាំទ្រចំពោះក្រុមហ៊ុនមីរ៉ាត់អាហ្គ្រីធីច ខូអិលធីឌី (Mirarth Agri Teach Co., Ltd.) ដែលបានវិនិយោគ និងកែច្នៃស្វាយចន្ធីដើម្បីនាំចេញទៅប្រទេសជប៉ុនតាមរយៈការពង្រីករោងចក្រកែច្នៃស្វាយចន្ទីពីខ្នាតមធ្យមទៅខ្នាតធំ ដោយប្រើប្រាស់ថាមពលស្អាត (Green energy) ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានជំរុញឱ្យក្រុមហ៊ុនសហការផ្ទាល់ជាមួយប្រជាសហគមន៍ក្នុងតំបន់ការពារធម្មជាតិ ដើម្បីលើកទឹកចិត្តឱ្យពួកគាត់ដាំស្វាយចន្ទីសម្រាប់ផ្គត់ផ្គង់ឱ្យទីផ្សារ ដែលនឹងផ្តល់ប្រាក់ចំណូលដល់ប្រជាសហគមន៍ផង និងផ្តល់នូវភាពស្អាតដល់បរិស្ថានផង។ ការថ្លែងឡើងនេះ គឺនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នាទីស្តីការក្រសួង ថ្ងៃទី២៥ ធ្នូ ឆ្នាំ២០២៣ ។

លោក សាសាគី កូជី (Sasaki Koji) នាយកប្រតិបត្តិនៃក្រុមហ៊ុនមីរ៉ាត់អាហ្គ្រីធីច ខូអិលធីឌី (Mirarth Agri Teach Co., Ltd.) បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីអំពីគម្រោងការវិនិយោគខ្នាតមធ្យមកន្លងមកដែលសម្រេចបានប្រមាណជាង១ពាន់តោន ហើយជាគម្រោងក្រុមហ៊ុននឹងពង្រីករោងចក្រកែច្នៃស្វាយចន្ទីដែលរួមមានគ្រាប់ស្វាយចន្ទី និងសម្បកស្វាយចន្ទីឱ្យទៅជាប្រេង ដោយប្រើប្រាស់ថាមពលស្អាត(Green energy)បន្ថែមទៀតនៅក្នុងខេត្តព្រះវិហារ តាមរយៈការនាំយកបច្ចេកវិទ្យាពីប្រទេសជប៉ុន សំដៅដល់ការផលិតឱ្យបានជាង ២ម៉ឺនតោនក្នុងមួយឆ្នាំៗ ។ 

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមហ៊ុន មីរ៉ាត់អាហ្គ្រីធីច ខូអិលធីឌី (Mirarth Agri Teach Co., Ltd.) ក្នុងការវិយោគ ដែលបានផ្តល់ជាប្រយោជន៍ដល់ប្រជាសហគមន៍ ជាពិសេសការលើកកម្ពស់ជីវភាពសហគមន៍តាមរយៈការដាំដើមស្វាយចន្ទី ហើយដើមស្វាយចន្ទីនេះទៀតសោតអាចជួយបង្កើននូវគម្របព្រៃឈើ និងផលរបស់ស្វាយចន្ទីផ្តល់ជាប្រាក់ចំណូលឱ្យប្រជាសហគមន៍មានជីវភាពល្អប្រសើរ កាត់បន្ថយការចូលព្រៃរកអនុផលព្រៃឈើ ឬសំលាប់សត្វ ម្យ៉ាងវិញទៀតដើមស្វាយចន្ទីក៏ជាប្រភេទដើមឈើដែលជួយស្រូបយកឧស្ម័នកាបូនិច និងផលិតជាអុកស៊ីសែនទៅក្នុងបរិយាកាសវិញ។ ការវិនិយោគដែលផ្តល់ប្រយោជន៍ផ្ទាល់ទៅសហគមន៍បែបនេះ គឺស្របតាមយុទ្ធសាស្រ្តគន្លឹះ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ គឺផ្តោតលើ ភាពស្អាត ភាពបៃតង និងចីរភាព។ 

សូមជម្រាបជូនថា កិច្ចសហប្រតិបត្តិការនេះ បានឆ្លើយតបទៅនឹងមុំទី៥នៃយុទ្ធសាស្រ្តស្នូលទី៤ ដែលបានផ្តោតលើ ការបន្តកសាងភាពជាដៃគូប្រកបដោយបរិយាបន្ន និងស័ក្តិសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍៕ ដោយ ៖ ទូច សោភ័ណ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        68
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        93
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm