បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ៖ ភាគីជម្លោះយេម៉ែន ប្តេជ្ញាបោះជំហានឈានទៅរកបទឈប់បាញ់

2023/12/25 11:39:18 pm        84

បេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសយេម៉ែន បាននិយាយកាលពីថ្ងៃសៅរ៍ថា រដ្ឋាភិបាលយេម៉ែនដែលគាំទ្រដោយអារ៉ាប៊ីសាអ៊ូឌីត និងក្រុមឧទ្ទាមហួទី ដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់បានប្តេជ្ញាចិត្តបោះជំហានឈានទៅរកបទឈប់បាញ់។

ក្រុមហួទីដែលគ្រប់គ្រងភាគខាងជើងនៃប្រទេសយេម៉ែន បានប្រយុទ្ធប្រឆាំងនឹងសម្ព័ន្ធមិត្តយោធាដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត ចាប់តាំងពីឆ្នាំ ២០១៥ នៅក្នុងជម្លោះដែលបានសម្លាប់មនុស្សរាប់សែននាក់ និងបានបន្សល់ទុក ៨០ភាគរយនៃចំនួនប្រជាជនយេម៉ែន ពឹងផ្អែកលើជំនួយមនុស្សធម៌។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញដោយការិយាល័យរបស់ខ្លួន បេសកជនពិសេសរបស់UN លោក Hans Grundberg បាននិយាយថា លោក ស្វាគមន៍ការប្តេជ្ញាចិត្តរបស់ភាគីចំពោះសំណុំនៃវិធានការ ដើម្បីអនុវត្តបទឈប់បាញ់ទូទាំងប្រទេស កែលម្អស្ថានភាពរស់នៅ នៅក្នុងប្រទេសយេម៉ែន និងចូលរួមក្នុងការត្រៀមរៀបចំសម្រាប់ការបន្តឡើងវិញនូវដំណើរការនយោបាយរួមមួយ ក្រោមជំនួយរបស់អង្គការសហប្រជាជាតិ»។

សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថា លោក Grundberg នឹងចូលរួមជាមួយភាគីទាំងអស់ ដើម្បីបង្កើតផែនទីបង្ហាញផ្លូវ ក្រោមការឧបត្ថម្ភរបស់អង្គការសហប្រជាជាតិ ដែលរួមបញ្ចូលទាំងការប្តេជ្ញាចិត្តទាំងនេះ និងគាំទ្រការអនុវត្តរបស់ពួកគេ»។

សេចក្តីថ្លែងការណ៍ បាននិយាយទៀតថា ផែនទីបង្ហាញផ្លូវ រួមជាមួយនឹងបទឈប់បាញ់ ក៏នឹងរួមបញ្ចូលការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរ ក្នុងការបន្តការនាំចេញប្រេង បើកប្រាក់បៀវត្សរ៍ពីវិស័យសាធារណៈទាំងអស់ ផ្លូវបើកផ្លូវនានានៅក្នុងទីក្រុង Taiz និងផ្នែកផ្សេងទៀតនៃប្រទេសយេម៉ែន និង «បន្ធូរបន្ថយការរឹតបន្តឹងបន្ថែមទៀត លើអាកាសយានដ្ឋាន Sanaa និងកំពង់ផែ Hudaydah។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        76
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        62
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm