រដ្ឋមន្ត្រី៖ រុស្ស៊ីមានប្រៀបក្នុងការប្រណាំងប្រជែងសព្វាវុធជាមួយលោកខាងលិច

2023/12/26 12:17:34 am        138

រដ្ឋមន្ត្រីជាន់ខ្ពស់មួយរូបរបស់រុស្ស៊ី នៅថ្ងៃចន្ទ (ទី២៥ ខែធ្នូ) នេះ បាននិយាយថា រុស្ស៊ីមានប្រៀប ក្នុងការផលិតអាវុធជាងលោកខាងលិច ហើយមានបំណងបន្តរក្សាអត្រាកំណើនឲ្យខ្ពស់ បន្ទាប់ពីទាំងលោកខាងលិច និងរុស្ស៊ីបង្កើនការផលិតអាវុធ សម្រាប់សង្គ្រាមអ៊ុយក្រែន។

រុស្ស៊ីបានលុកលុយអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដែលបង្កឲ្យមានជម្លោះដ៏ធំបំផុតនៅតំបន់អឺរ៉ុប ចាប់គិតតាំងពីសង្គ្រាមលោកលើកទី២ និងការប្រឈមមុខដាក់គ្នាយ៉ាងខ្លាំងក្លាបំផុត រវាងរុស្ស៊ី និងលោកខាងលិច គិតចាប់តាំងពីសម័យសង្គ្រាមត្រជាក់។

អ៊ុយក្រែន និងក្រុមអ្នកគាំទ្រលោកខាងលិចរបស់ខ្លួន បានបង្កើនការផលិតអាវុធ ក្នុងការប៉ុនប៉ងយកឈ្នះលើកងកម្លាំងរុស្ស៊ី នៅសមរភូមិអ៊ុយក្រែន។ ចំណែករុស្ស៊ីក៏បានបន្ថែមល្បឿនផលិតកម្មដូចគ្នាដែរ ប៉ុន្តែនិយាយថា លោកខាងលិចត្រូវស្តីបន្ទោស សម្រាប់សង្គ្រាម ដែលទីក្រុងមូស្គូចាប់ផ្ដើមនៅឆ្នាំ២០១៤។

ឧបនាយករដ្ឋមន្ត្រីលោក Denis Manturov ដែលគ្រប់គ្រងការផលិតអាវុធ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន RIA ថា៖ «ខ្ញុំមិនចង់និយាយអួតនោះទេ ប៉ុន្តែខ្ញុំអាចនិយាយបានថា យើងចាប់ផ្តើមទទួលបាន និងបង្កើនល្បឿនផលិតកម្មលឿនជាងប្រទេសលោកខាងលិច»។ លោក Manturov បាននិយាយថា «សំណួរមួយទៀត គឺថា តើការប្រណាំងនេះ នឹងមានរយៈពេលយូរប៉ុនណា» ដោយបន្ថែមថា ផែនការអាវុធ ២០២៥-២០៣៤ នឹងត្រូវអនុម័តនៅឆ្នាំក្រោយ។

ប្រធានាធិបតី លោក វ្ល៉ាឌីមៀរ ពូទីន និងរដ្ឋមន្ត្រីការពារជាតិរបស់លោក គឺលោក Sergei Shoigu បាននិយាយថា ការផលិតកាំភ្លើងធំ យានដ្រូន រថក្រោះ និងរថពាសដែក កំពុងកើនឡើង។

លោក Manturov បាននិយាយថា បរិមាណនៃការបញ្ជាទិញយុទ្ធោបករណ៍ការពារជាតិរបស់រដ្ឋ ក្នុងឆ្នាំ២០២៣ បានកើនឡើងទ្វេដង ធៀបនឹងឆ្នាំមុន ដោយការផលិត «អាវុធជាក់លាក់» កើនឡើងដប់ដង៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        139
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        180
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm