
ប្រជាជនអ៊ុយក្រែនដ៏ស្មោះស្ម័គ្រ បានចូលរួមពិធីបុណ្យណូអែល នាថ្ងៃចន្ទ (ទី២៥ ខែធ្នូ) នេះ នៅព្រះវិហារ St. Sophia ក្នុងក្រុងគីវ។
ពលរដ្ឋអ៊ុយក្រែនភាគច្រើន ជាអ្នកកាន់សាសនាគ្រិស្តនិកាយអូស្សូដក់ ហើយនៅឆ្នាំនេះ ព្រះវិហារដ៏សំខាន់របស់ប្រទេសនេះ បានយល់ព្រមឈប់ធ្វើតាមប្រតិទិនប្រពៃណី Julian ដែលត្រូវបានប្រើក្នុងប្រទេសរុស្ស៊ី និងប្រារព្ធពិធីបុណ្យណូអែលនៅថ្ងៃទី៧ ខែមករា។
សម្រាប់អ្នកមានជំនឿជាច្រើន ការប្រារព្ធពិធីបុណ្យណូអែល នៅថ្ងៃទី២៥ ខែធ្នូនេះ មានន័យថា មិនត្រឹមតែចូលរួមជាមួយលោកខាងលិចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរំលៀកខ្លួនចេញឲ្យឆ្ងាយពីរុស្ស៊ីទៀតផង។
ការលុកលុយ កាលពីខែកុម្ភៈ ឆ្នាំ២០២២ របស់ទីក្រុងមូស្គូ បានធ្វើឲ្យប្រជាជាតិវេញគ្នាជាធ្លុងមួយ ក្នុងវិស័យការពារជាតិ ហើយបានជំរុញឲ្យប្រជាជនអ៊ុយក្រែនជាច្រើនបោះបង់ភាសា និងវប្បធម៌រុស្ស៊ី ក៏ដូចជាទំនាក់ទំនងប្រវត្តិសាស្ត្រផ្សេងទៀតជាមួយអតីតអ្នកគ្រប់គ្រងលើទីក្រុងគីវមួយនេះ៕