នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប្ដេជ្ញាប្រយុទ្ធមិនដកដៃក្នុងសង្គ្រាមប្រឆាំងក្រុមហាម៉ាស ខណៈចំនួនអ្នកស្លាប់នៅហ្កាហ្សាកើនឡើង

2023/12/26 03:37:49 pm        101

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេន ចាមីនណេតានយ៉ាហ៊ូ(Benjamin Netanyahu) បាន​ប្តេជ្ញា​បន្ត​ការប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស កាលពីថ្ងៃចន្ទ ២៥ ធ្នូ ខណៈពល​រដ្ឋ​ប៉ាឡេស្ទីន​កាន់​ទុក្ខមនុស្សជាង ១០០ នាក់ ដែលមន្ត្រីសុខាភិបាលហ្កាហ្សាបាននិយាយថា បាន​ស្លាប់ ទាំងពាក់កណ្ដាលអាធ្រាត្រ ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។

លោក Netanyahu បានទៅសួរសុខទុក្ខកងទ័ពអ៊ីស្រាអែលនៅភាគខាងជើងតំបន់ ហ្កាហ្សា ស្ទ្រីប ត្រឹម​តែប៉ុន្មានម៉ោងបន្ទាប់ពីរាត្រីដ៏វិនាសកម្មបំផុតមួយរបស់តំបន់រងការឡោមព័ទ្ធមួយនេះ ក្នុង​ការ​ប្រយុទ្ធ​គ្នា​រយៈពេល១១ សប្តាហ៍រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។    

ការសង​សឹកប្រឆាំងនឹងក្រុមហាម៉ាស សម្រាប់​ការ​វាយ​លុក​ឆ្លង​ព្រំដែន​ដ៏​សាហាវ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី៧​ខែតុលា បានធ្វើ​ឲ្យ​អ៊ីស្រាអែល​បាន​ស្ថិត​នៅ​ក្រោម​សម្ពាធ​ពី​សម្ព័ន្ធ​មិត្ត​ជិត​ស្និទ្ធ​បំផុត​របស់​ខ្លួន​គឺ​សហរដ្ឋអាមេរិក ក្នុងការផ្លាស់ប្តូរប្រតិបត្តិការនៅតំបន់ហ្កាហ្សាទៅដំណាក់កាលកម្រិតទាប និ​ង​កាត់បន្ថយការស្លាប់ជនស៊ីវិល។

ប៉ុន្តែ​លោក Netanyahu បានប្រាប់សមាជិកសភាមកពីគណបក្ស លីកូដ (Likud) របស់​លោក​ថា សង្រ្គាមកំពុងរីកកាន់តែធំហើយ និងបានច្រានចោលនូវអ្វីដែលលោកចាត់ទុកថា ការ​បញ្ចេញ​ទស្ស​នៈ​ពី​ប្រព័ន្ធផ្សព្វផ្សាយចំពោះរដ្ឋាភិបាលរបស់លោក អាចនឹងអំ​ពាវ​នាវ​ឲ្យ​មាន​ការ​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា។​ លោកបាននិយាយថា អ៊ីស្រាអែល​នឹង​មិន​ជោគ​ជ័យ​ក្នុង​ការ​រំដោះ​ចំណាប់​ថ្នូរ​ដែល​នៅ​សេស​សល់របស់ខ្លួនដោយមិនប្រើសម្ពាធយោធានោះទេ។   

លោក Netanyahu ដែលប្រឆាំង​នឹង​ការ​អំពាវ​នាវ​ជា​អន្តរជាតិ​សម្រាប់​បទ​ឈប់​បាញ់​បាន​និយាយ​ក្នុង​អំឡុង​ចុះ​ពិនិត្យស្ថានភាពទ័ពនៅតំបន់ហ្កាហ្សាថា យើងមិនឈប់ទេ។ សង្រ្គាម​នឹង​បន្ត​រហូត​ដល់​ទី​បញ្ចប់ រហូតដល់យើងបញ្ចប់សង្រ្គាម ។

ក្រុមគ្រូពេទ្យ​បាន​និយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅទីក្រុង Khan Younis ភាគខាងត្បូងរបស់តំបន់ហ្កាហ្សាបានសម្លាប់មនុស្ស ២៣ នាក់ ដែលនាំឱ្យ​ចំនួន​អ្នក​​ស្លាប់​សរុប​របស់​ប៉ាឡេស្ទីនក្នុងការវាយប្រហារទាំងយប់កើនឡើងដល់ជាង ១០០ ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        170
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        210
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm