កំណើន​ទិន្នផល​វារីវប្បកម្មកើន​ជិត​២០០​ភាគរយ ក្នុង​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ

2021/06/21 11:13:53 am        343

ភ្នំពេញ ៖ កំណើន​ទិន្នផល​វារីវប្បកម្ម​នៅ​កម្ពុជា បាន​កើន​១៩៧​ភាគរយ ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ គឺ​ចាប់ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០២០​។​ ការកើនឡើង​នៃ​ទិន្នផល​វារីវប្បកម្ម ឬ​ត្រី​ចិញ្ចឹម​នេះ គឺ​ដោយសារ ​ការ​ជួយឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​ទាំង​បច្ចេកទេស​។

ឯកឧត្តម វេ​ង សាខុន ​រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ ​និង​នេសាទ​ មានប្រសាសន៍ថា កំណើន​ឡើងជា​លំដាប់​នៃ​ទិន្នផល​វារីវប្បកម្ម​នេះ ​ដោយសារ​តែ​មាន​ការចាប់​អារម្មណ៍ ​និង​ចូលរួម​យ៉ាង​សកម្ម​ពី​សំណាក់​ក្រសួង​ពាក់ព័ន្ធ ​និង​បងប្អូន​វា​រី​វប្បករ​កម្ពុជា​យើង​ គួបផ្សំ​នឹង​ការ​ជួយឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ទាំង​បច្ចេកទេស និង​ទុន​ជា​ប្រាក់កម្ចី ​និង​ថវិកា​ពី​ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ​នានា​ផងដែរ​ ចំពោះ​សកម្មភាព​អភិវឌ្ឍន៍​វារីវប្បកម្ម​នៅ​កម្ពុជា​។

បើទោះបី​កម្ពុជា​ជួប​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​នៅ​សេសសល់​ទាក់ទង​ទៅ​នឹង​ការធ្វើ​វារីវប្បកម្ម និង​បញ្ហា​ទីផ្សារ​យ៉ាងណាក៏ដោយ ក៏​ការ​ធ្វើ​វារីវប្បកម្ម​នៅ​កម្ពុជា​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ (២០១៥-២០២០)​ បាន​ប្រព្រឹត្តទៅ​ ទទួល​បាន​វឌ្ឍនភាព ដោយមាន​សន្ទុះ​គួរ​ឱ្យ​កត់សំគាល់ ដែល​ទិន្នផល​វារីវប្បកម្ម​ប្រមូល​ប្រចាំឆ្នាំ​៖ ឆ្នាំ២០១៥ ទទួលបាន ១៤៣ ១៤១ តោន ឆ្នាំ២០១៦ ទទួលបាន ១៧២ ៥០០ តោន ,២០១៧ ទទួល​បាន ២០៧ ៤៤៣ តោន​ ,២០១៨ ទទួលបាន ២៥៤ ០៤៨ តោន​ ,២០១៩ ទទួលបាន ៣០៧ ៤០៨ តោន មាន​កំណើន​ទិន្នផល​វារីវប្បកម្ម​ប្រចាំឆ្នាំ​ជា​មធ្យម ២០,៦% ចាប់ពី​ឆ្នាំ​២០១៥-២០១៩ និង នៅ​ឆ្នាំ​២០២០ កើនឡើង​ដល់ ៤០០ ៤០០ តោន មាន​កំណើន ៣០% ធៀប​ទៅ​នឹង​ឆ្នាំ​២០១៩​។

ឯកឧត្តម វេ​ង សាខុន ​បញ្ជាក់ថា ការធ្វើ​វារីវប្បកម្ម​នា​ពេល​បច្ចុប្បន្ន​គឺ​ស្ថិតនៅ​រាយប៉ាយ​ ខ្វះ​ទុន ខ្វះ​ប្រភព​ទឹក​ការចិញ្ចឹម​មិនបាន​ដាក់​ចេញ​នូវ​ការ​ចិញ្ចឹម​ជា​លក្ខណៈ​បណ្តាក់​ត​គ្នា​បាន​ល្អ​នោះទេ ​ហើយ​ការ​ប្រមូល​ផល​ជួប​ការលំបាក​ ត្រូវ​ប្រើពេល​យូរ​ចេញពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ ដែល​ត្រូវការ​ពេលវេលា​ច្រើន ​ដើម្បី​ប្រមូល​ធ្វើការ​ផ្គត់ផ្គង់​ទីផ្សារ ​និង​ការ​ដឹកជញ្ជូន​មកកាន់​ទីផ្សារ​ចែកចាយ​។ នៅ​មាន​បញ្ហា​ប្រឈម​ជាច្រើន​ទៀត​ដែល​បាន​និងកំពុង​ពិនិត្យ និង​ដោះស្រាយ​ជា​លក្ខណៈ​អន្តរក្រសួង​ជា​បណ្តើរៗ​ ក្នុងនេះ​មាន​ក្រសួង និង​ស្ថាប័ន​។

ទោះយ៉ាងណា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ បាន​រៀបចំ​នូវ​វិធានការ​គោលនយោបាយ​ជំរុញ​វារីវប្បកម្ម​ឆ្នាំ​២០២១-២០២៣ ក្នុង​គោលបំណង​បង្កើន​ផលិតភាព​វារីវប្បកម្ម​ឱ្យមាន​ការប្រកួតប្រជែង ​បរិ​យា​ប័ន្ន ​និង​និរន្តរភាព​៕

អត្ថបទ​៖ វណ្ណៈ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        201
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        181
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        195

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm