នាវាទេសចរណ៍បរទេសផ្ទុកអ្នកដំណើរជាង ១០០០នាក់ ចូលចតធ្វើទស្សនកិច្ច ក្នុងខេត្ដព្រះសីហនុ

2023/12/26 05:49:54 pm        1.9 K

នាវាទេសចរណ៍បរទេស ផ្ទុកអ្នកដំណើរជាង១០០០នាក់ បាន​ចូលចត​នៅ​កំពង់ផែ​ស្វយ័ត​អន្ដរជាតិ​ក្រុង​ព្រះសីហនុ នៅថ្ងៃទី២៦ធ្នូនេះ ដើម្បីធ្វើទស្សនកិច្ចនៅខេត្ដព្រះសីហនុ មុន​​ចេញ​ដំណើរ​បន្ដទៅប្រទេសវៀតណាម នៅយប់ថ្ងៃដដែលនេះ ។

នាយនគរបាលអន្ដោប្រវេសន៍ច្រកទ្វារកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ បានឱ្យដឹងថា នាវា​ដែលចូលចតថ្ងៃនេះ មានឈ្មោះ UASCO DA GAMA សញ្ជាតិ Portugal បានធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ ដែលមានផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍ ចំនួន១១០០នាក់ ក្នុងនោះ មាននាវិក ចំនួន ៤៩១នាក់ ជាតិសាសន៍ដែលច្រើនជាងគេ គឺសញ្ជាតិអាល្លឺម៉ង់ ។ នាវានេះ នឹង​ចាក​ចេញ​ពី​កំពង់ផែ​ស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ បន្ដដំណើរទេសចរណ៍ទៅកាន់ប្រទេសវៀតណាម នៅ​យប់​ថ្ងៃ​នេះ។

លោកវរសេនីយ៍ បានបន្ដថា ការចូលចតនាវាទេសចណ៍ បានផ្ដល់ឱកាស​ឱ្យ​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​បានទស្សនា ពីវឌ្ឍនភាពខេត្ដព្រះសីហនុ្ និងបានស្វែងយល់​ពី​វប្បធម៌​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ជាមួយនឹងធនធានធម្មជាតិដ៏សម្បូរ បែបរបស់ខេត្ដ ដែលនឹងអាចឱ្យភ្ញៀវទេសចរ បន្ដ​ផ្សព្វផ្សាយពីខេត្ដព្រះសីហនុ ក៏ដូចជាប្រទេសកម្ពុជា ក្នុងការទាក់ទាញ ភ្ញៀវទេសចរ សម្រាប់​លើក​កម្ពស់​វិស័យទេសចរណ៍នៅកម្ពុជា។ ម្យ៉ាងវិញទៀត ការចូលចតនេះ បានផ្ដល់អត្ថ​ប្រយោជន៍ មួយចំនួនដល់ប្រជាពលរដ្ឋខេត្ដព្រះសីហនុ ដែលជាអ្នកលក់ផលិតទេសចរណ៍ ពិសេស​អ្នក​រត់តាក់ស៊ី ឬម៉ូតូកង់បី និងម៉ូតូឌុប ជាដើម ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm