ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅស៊ីរី សម្លាប់សមាជិកជាន់ខ្ពស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់

2023/12/26 06:54:05 pm        137

ប្រភពពីសន្តិសុខចំនួនបី និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ បាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅខាងក្រៅរដ្ឋធានីដាម៉ាស(Damascus) របស់ប្រទេសស៊ីរី កាលពីថ្ងៃចន្ទ បានសម្លាប់ទីប្រឹក្សាជាន់ខ្ពស់ម្នាក់នៅក្នុងកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់។

ប្រភពនានា បានប្រាប់សារព័ត៌មានរ៉យទ័រថា ទីប្រឹក្សាដែលគេស្គាល់ឈ្មោះថា សាយយ៉េត រ៉ាហ្សី មូសាវី(Sayyed Razi Mousavi) ជាអ្នកទទួលខុសត្រូវក្នុងការសម្របសម្រួលសម្ព័ន្ធភាពយោធារវាងស៊ីរី និងអ៊ីរ៉ង់។

ទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់ បានអាក់ខានការផ្សាយព័ត៌មានជាប្រចាំរបស់ខ្លួន ដើម្បីប្រកាសថា លោក Mousavi ត្រូវបានសម្លាប់ ដោយចាត់ទុកលោកថា ជាទីប្រឹក្សាចាស់ទុំបំផុតម្នាក់របស់កងឆ្មាំនេះ នៅក្នុងប្រទេសស៊ីរី។ ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បាននិយាយថា ការធ្វើឃាតលោក Mousavi បង្ហាញពីភាពទន់ខ្សោយរបស់អ៊ីស្រាអែល។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានដកស្រង់សម្តីលោក Raisi ដែលនិយាយថា ទង្វើនេះគឺជាសញ្ញាមួយបង្ហាញពីការខកចិត្ត និងភាពទន់ខ្សោយរបស់របបអ៊ីស្រាអែល នៅក្នុងតំបន់ ដែលប្រទេសនេះនឹងទទួលនូវទង្វើរដែលខ្លួនបានប្រព្រឹត្ត។ ឆ្មាំបដិវត្តន៍បាននិយាយថា អ៊ីស្រាអែលនឹងរងការលំបាក ចំពោះការសម្លាប់លោក Mousavi ដែលមានឋានន្តរស័ក្តិជាឧត្តមសេនីយត្រីរ បស់កងឆ្មាំបដិវត្តន៍។

ទន្ទឹមនឹងនេះ ក្រុមជីហាតអ៊ីស្លាមប៉ាឡេស្ទីន បានថ្កោលទោសការសម្លាប់លោក Mousavi ថាជា ទង្វើដ៏កំសាក ដោយនិយាយថាលោកបានមានតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រការតស៊ូក្នុងតំបន់ ព្រមទាំងពលរដ្ឋប៉ាឡេស្ទីន និងបុព្វហេតុរបស់ពួកគេ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        182
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        222
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        201

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm