សម្ដេចប្រធានរដ្ឋសភា ផ្តាំដល់និស្សិតសិក្សានៅបរទេសត្រូវដើរតួនាទីជាអ្នកការទូតរបស់កម្ពុជា

2023/12/26 07:55:18 pm        171

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា​បានផ្តាំផ្ញើដល់និស្សិតសិក្សា​នៅបរទេសត្រូវ​ដើរតួនាទីជាអ្នកការទូ​តចូលរួមចំណែកផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។

នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន​រដ្ឋសភា នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា បាន​ទទួលជួប​សំណេះ​សំណាល​ជាមួយ​និស្សិត​ជ័យលាភី​អាហារូបករណ៍​រដ្ឋាភិបាល​អូស្រ្តាលី​ក្រោយ​ឧត្តមសិក្សា(Australia Awards) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។

សម្តេចប្រធានរដ្ឋសភាបានសម្តែងនូវការអបអរសាទរចំពោះជ័យលាភីទាំងអស់ដែលបានប្រឡងជាប់អាហារូបករណ៍ទៅបន្តការសិក្សាក្នុងគ្រឹះស្ថានសិក្សាល្បីៗនៅប្រទេសអូស្រ្ដាលី ដោយការ​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សានៅប្រទេសអូស្រ្តាលី គឺមានស្តង់ដាអប់រំខ្ពស់លំដាប់ទី៣ មិនត្រឹមតែ​ជា​មោទកភាព​សម្រាប់​ខ្លួននិស្សិត និងក្រុមគ្រួសារប៉ុណ្ណោះទេ តែជាមោទកភាព​សម្រាប់​សង្គម​ជាតិ​ទាំង​មូល​។

សម្តេចរដ្ឋសភាធិបតី បានចាត់ទុកថានិស្សិតដែលទទួលបានអាហារូបករណ៍នាពេលនេះ ជា​ធនធាន​មនុស្ស​ដ៏​សំខាន់ក្នុងការចូលរួមអភិវឌ្ឍន៏ប្រទេសជាតិ ស្របតាមយុទ្ធសាស្រ្ត​បញ្ចកោណ​របស់​រាជ​រដ្ឋាភិបាល ដែលបានផ្តល់អាទិភាពក្នុងការកសាងមូលធនមនុស្សជាស្នូលដ៏សំខាន់។

សម្តេចប្រធានរដ្ឋសភា លើកឡើងថា និស្សិតទំាងអស់ជាតំណាងឱ្យជាតិខ្មែរទាំងមូល ហើយ​ថែម​ទាំង​ដើរ​តួនាទី​ជា​អ្នកការទូត ចូលរួមចំណែកផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន បង្កើនមិត្ត​ភាព​ជាមួយ​ប្រទេស​ដទៃ ក៏ដូចជាលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។ សម្តេចប្រធានរដ្ឋសភា បញ្ជាក់ថា ក្នុង​នាម​យើងជាតំណាងឱ្យខ្មែរ ត្រូវចូលរួមផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណីជាតិ ជាពិសេស​ភ្ជាប់​ទំនាក់​ទំនង​ជា​មួយ​ប្រជាជន​បណ្តាប្រទេសនានា មិនថាតែប្រជាជនអូស្រ្តាលីនោះទេ គឺធ្វើយ៉ាង​ណា​ដើម្បី​ឱ្យ​គេស្គាល់​កម្ពុជា​កាន់​តែច្បាស់ យល់ដឹងពីសភាពការណ៍ពិតនៅក្នុងប្រទេស ដែលកំពុងមានសុខសន្តិភាព ស្ថិរភាព​សង្គម ហើយកម្ពុជាបានកំពុងបើកប្រទេសស្វាគមន៍អ្នកទេសចរ និង​អ្នក​វិនិយោគ​មក​ពី​គ្រប់​ទិស​ទី​នៃ​ពិភព​លោក។ 

សម្រាប់និស្សិតដែលបានចូលជួបសម្តែងការគួរសម និងទទួល​អនុសាសន៍​ពី​សម្តេច​ប្រធាន​រដ្ឋ​សភា​នៅ​មុន​ពេល​ចាក​ចេញទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិត​នៅ​ប្រទេស​អូស្រា្តលី​នា​ឱកាស​នេះ​មាន​ចំនួន​១៨​នាក់ តំណាងឱ្យនិស្សិតចំនួន៣៨នាក់ ដែលនឹងត្រូវចេញទៅសិក្សានៅថ្នាក់ក្រោយឧត្តមសិក្សា តាម​គ្រឹះ​ស្ថាន​សិក្សានានាក្នុងប្រទេសអូស្រ្តាលី ខណៈ​និស្សិត​ជាប់​អាហារូបករណ៍​ទាំង​អស់​មក​ពី​ស្ថាប័ន​ផ្សេង​ៗ​គ្នា ​មានស្ថាប័នរដ្ឋ វិស័យឯកជន អង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិល៕ អត្ថបទ សេក ឧត្តម

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        80
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        123
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm