អាជ្ញាធរ​ក្រុង​ស្ទឹងសែន​ អំពាវនាវ​ឲ្យ​សិស្សានុសិស្ស​ទាំងអស់ ​ដែល​គ្រប់​អាយុ​បោះឆ្នោត ទៅ​ចុះឈ្មោះ​បោះឆ្នោត

2021/04/27 09:59:58 am        31

​​កំពង់ធំ​៖ អាជ្ញាធរ​ក្រុង​ស្ទឹងសែន អំពាវនាវ​ដល់​សិស្សានុសិស្ស​ទាំងអស់​ដែល​គ្រប់​អាយុ​បោះឆ្នោត ត្រូវ​ទៅ​ពិនិត្យ​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​បន្ត​ចុះឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា ត្រឹម​ថ្ងៃទី​១៩ ខែ​តុលា ឆ្នាំ​២០២០ ខាងមុខនេះ​។

​នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០២០, លោក ម៉ាក់ ប៊ុន​ហុង អភិបាលក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ដឹកនាំ​សហការី​ចុះ​ជួប​សំណេះសំណាល ជាមួយ​សិស្សានុសិស្ស​នៅ​វិទ្យាល័យ​កំពង់ធំ​។ ក្នុងឱកាស​នោះ​ដែរ លោក​អភិបាលក្រុង អំពាវនាវ​ដល់​សិស្សានុសិស្ស​ទាំងអស់​ឲ្យ​បំពេញ​កាតព្វកិច្ច​ជា​យុវជន និង​ជា​ពលរដ្ឋ​ល្អ ដែល​ត្រូវ​ទៅ​ធ្វើ​ការពិនិត្យ​ឈ្មោះ និង​ចុះឈ្មោះ​ឆ្នោត​។

លោក​អភិបាលក្រុង​បន្តថា ការចូលរួម​របស់​យុវជន គ្រប់រូប​ក្នុងការ​បោះឆ្នោត​ជ្រើស​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ គឺជា​ការបំពេញ​កាតព្វកិច្ច​ក្នុងនាម​ជា​យុវជន​ល្អ និង​ជា​ពលរដ្ឋ​ល្អ​ស្រប​ទៅ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ដែល​ប្រកាន់យក​របប​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​! ផ្តោត​សំខាន់​លើ​បោះឆ្នោត​ប្រកបដោយ សេរី សម្ងាត់ សុក្រឹត និង​យុត្តិធម៌​។

ហើយ​ប្រទេស​កម្ពុជា​បាន និង​កំពុង​អនុវត្ត​កិច្ចការ​នេះ​ប្រកបដោយ​តម្លាភាព មានការ​ទទួលស្គាល់​ពី ស្ថាប័ន​ជាតិ និង​អន្តរជាតិ​។ កិច្ចការ​ទាំងអស់នេះ បានធ្វើ​ឲ្យ​ប្រទេស​ស​កម្ពុជា​អាច​រក្សាបាន សន្តិសុខ សណ្តាប់ធ្នាប់ សិទ្ធិ និង​សេរីភាព​ជូន​ប្រជាពលរដ្ឋ​ទូទៅ ឲ្យ​មាន​សិទ្ធិ​ស្មើរ​មុខស្មើ​រមាត់​ដូច​ជនជាតិ​ដ៏​ទៃ​នៅលើ​កល​លោក​។ លោក​បញ្ជាក់ថា កិច្ចការ​ចំពោះមុខ​ដែលជា​កាតព្វកិច្ច​របស់​ប្រជាពលរដ្ឋ​គ្រប់រូប ជាពិសេស​យុវជន ត្រូវតែទៅ​ពិនិត្យ​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​ចុះឈ្មោះ​បោះឆ្នោត​សម្រាប់​យុវជន​ដែល​គ្រប់​អាយុ បោះឆ្នោត​យ៉ាងយូរបំផុត​ត្រឹម​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០ ខាងមុខនេះ ឲ្យ​បាន​គ្រប់ៗ​គ្នា​។

ក្នុងនោះ ​ប្រជាពលរដ្ឋ​ដែលមាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ផុតកំណត់ និង​យុវជន​គ្រប់​អាយុ​ធ្វើ អន្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ ត្រូវ​ទៅធ្វើ​អន្ត​សញ្ញាណ​ប័ណ្ណ​ប្រភេទ​ថ្មី​ឲ្យ​បាន​គ្រប់គ្នា ព្រោះ​អន្ត​សញ្ញាណ ប័ណ្ណ​សញ្ជាតិ​ខ្មែរ មាន​អត្ថប្រយោជន៍​មិន​ត្រឹមតែ​ក្នុងការ​បោះឆ្នោត​ប៉ុណ្ណោះ​នោះទេ​, ប៉ុន្តែ​ក៏បាន​បញ្ជាក់​បុគ្គល គ្រប់រូប​ជា​ពលរដ្ឋ​ខ្មែរ មាន​សញ្ជាតិ​ខ្មែរ និង​សម្រាប់​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​ផងដែរ​។

លោក​អភិបាល​ក៏​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ទៅពិនិត្យ​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​បន្ត​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ផ្សេងទៀត​ឲ្យ​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ល្អ​ទាំងអស់គ្នា​៕​

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm