ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំវាយតម្លៃលើការរៀបចំការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣

2023/12/26 09:44:55 pm        124

នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង​ជា​ប្រធាន​គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ បាន​ដឹកនាំ​កិច្ច​ប្រជុំ​វាយ​តម្លៃ និងពិនិត្យឡើងវិញ​លើដំណើរការរៀបចំការប្រឡង ក្នុងគោលដៅស្វែងយល់ពីចំណុចខ្លាំង និង​ស្តាប់​នូវបញ្ហាប្រឈមនានាដែលសមាជិក សមាជិកាគណៈកម្មការរៀបចំ អនុគណៈកម្មការ និង​ភាគី​ពាក់ព័ន្ធ បានជួបប្រទះទាំងក្នុងដំណាក់កាលមុនប្រឡង ការប្រឡង និងកំណែ ដើម្បី​ជា​មូលដ្ឋាន​គោល​ សម្រាប់ការរៀបចំការប្រឡងបន្តបន្ទាប់ទៀត ក៏ដូចជាមូលដ្ឋាន នៃការរៀបំនិយាម (SOP) ជារួមនៃការប្រឡង ដែលឆ្លើយតបនឹងការតម្រង់ទិសរបស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ផ្តើមចេញពីការអបអរសាទរចំពោះការបញ្ចប់ជាស្ថាពរនូវដំណើរការរៀបចំការប្រឡងប្រជែងជ្រើស​រើសមន្ត្រីកសិកម្មឃុំ ២៥០ នាក់ ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី បានយកឱកាស​នេះ​ថ្លែង​អំណរ​គុណ និងវាយតម្លៃខ្ពស់ ដល់ក្រសួង ស្ថាប័ន អង្គភាពជាភាគីពាក់ព័ន្ធ និងក្រុម​ការងារ​ទាំង​អស់​​នៃ​ក្រសួងមុខងារសាធារណៈ ដែលបានចូលរួម​ជា​ចលករ​នាំ​ឱ្យ​ដំណើរ​ការប្រ​ឡង​ប្រជែង​ប្រព្រឹត្ត​ទៅ​បានដោយជោគជ័យគួរជាទីមោទនៈ និងទទួលការសាទរ​ពី​សំណាក់​មហា​ជន​ជា​ពិសេស​បេក្ខជនដែលចូលរួមប្រឡង។

កិច្ចប្រជុំបានពិភាក្សាលើប្រធានបទសំខាន់ៗ និងមានការចូលរួមយ៉ាងផុសផុលពីអង្គប្រជុំ ដោយ​ការ​វាយ​តម្លៃ និងធាតុចូលទាំងអស់បានផ្តោតលើការរួមគ្នាគិតគូរ និងត្រៀម​ខ្លួន​បន្ត​ឆ្ពោះ​ទៅ​មុខ​សម្រាប់​ការ​រៀបចំដំណើរការនៃការប្រឡងនាពេលបន្តបន្ទាប់ឱ្យបានកាន់តែរលូន និងជោគជ័យ។

ការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣នេះ គឺជាសមិទ្ធផល​នៃ​ចក្ខុ​វិស័យ​របស់​រាជ​រដ្ឋាភិបាល នីតិកាលទី៧ ក្នុងការរៀបចំការប្រឡងឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ហើយការ​ប្រឡង​ជា​លើក​ដំបូង​សម្រាប់​អាណត្តិ​ទី៧​ នៃរដ្ឋសភានេះនេះទៀតសោត ទទួលបានការសាទរ និងកោតសរសើរពីសំណាក់ថ្នាក់ដឹកនាំ និង​មជ្ឈដ្ឋានមហាជន។

សូមរម្លឹងកជូនផងដែរថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី១៧ ខែធ្នូ ឆ្នាំ២០២៣ ដោយមានបេក្ខជនចូលរួមប្រឡងប្រជែងសរុបចំនួន៣១៧៣ នាក់ (ស្រី១៤៧៤នាក់)។ ដំណើរការកំណែវិញ្ញាសា បានចប់សព្វគ្រប់នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ដោយ​ប្រើប្រាស់រយៈពេល៥ថ្ងៃ ដែល ជាលទ្ធផលបេក្ខជនចំនួន២៥០នាក់ (ស្រី៩៤នាក់) ជាប់​ជា​ស្ថាពរ និងមានបេក្ខជនចំនួន១០នាក់ ក្នុងមួយស្រុក ជាបេក្ខជនជាប់បម្រុង៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        19
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm