មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបន្ទាយមានជ័យ រៀបចំវគ្គសិក្ខាសាលាបូកសរុបកាងាររីកចម្រើនរបស់វិស័យផ្គត់ផ្គង់ទឹក និងអនាម័យជនបទប្រចាំឆ្នាំ ២០២៣

2023/12/26 10:07:05 pm        98

បន្ទាយមានជ័យ ៖ មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបន្ទាយមានជ័យ បានរៀបចំវគ្គសិក្ខាសាលាបូកសរុបកាងាររីកចម្រើនរបស់វិស័យផ្គត់ផ្គង់ទឹក និងអនាម័យជនបទប្រចាំឆ្នាំ ២០២៣ និងកែសម្រួលតួនាទី និងភារកិច្ចក្រុមការងារ បច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យថ្នាក់ក្រោមជាតិក្នុងខេត្ត ជូនដល់លោក លោកស្រី អ្នកពាក់ព័ន្ធ ធ្វេីឡេីងនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។ 

លោក ជា យុទ្ធារុណ ប្រធានមន្ទីអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ លេីកឡេីងថា អត្រាគ្របដណ្តប់ផ្នែកផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅក្នុងខេត្ត មានភាពល្អបង្គួរក៏ពិតមែន ប៉ុន្តែអ្វីដែលត្រូវចាប់អារម្មណ៍នោះគឺ គ្រួសារប្រជាពលរដ្ឋភាគច្រើននៅឯជនបទ នៅតែបរិភោគទឹកស្រះ ត្រពាំង អាង បឹងបួរ ស្ទឹង អូរ ប្រឡាយដោយពុំបានឆ្លង កាត់ការច្រោះ ឬដាំឲ្យពុះទៅជាទឹកមានសុវត្ថិភាពដើម្បីហូបចុកនៅឡើយ ។ លោក បញ្ជាក់ថា កត្តាទាំងអស់នេះហើយ ដែលធ្វើឲ្យមេរោគបានជ្រៀតចូលក្នុងសារពាង្គកាយ បង្កឡើងជាជម្ងឺផ្សេងៗ ប៉ះពាល់ដល់សុខភាព សតិបញ្ញាស្មារតី រំខានដល់ពេលវេលា ក្នុងការរកចំណូលចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ។ 

ក្នុងឱកាសនោះលោក ឃ្លោក នួយ អភិបាលរងខេត្ត បានកោតសរសើរមន្ទីរអភិវឌ្ឍន៍ ជនបទខេត្ត ជាមួយបណ្តាមន្ទីរពាក់ព័ន្ធ-ស្ថាប័នជុំវិញខេត្ត អង្គការក្រៅរដ្ឋាភិបាល ជាតិ-អន្តរជាតិ ដែលបានលះបង់ កំលាំងកាយចិត្ត ពេលវេលា សំភារៈ ថវិកាចូលរួមគាំទ្រដល់កិច្ចដំណើរការរបស់វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ សំដៅលើកកម្ពស់អនាម័យជនបទខេត្តសម្រេចគោលដៅយុទ្ធសាស្ត្រជាតិ ស្តីពីវិស័យត់ផ្គង់ទឹកស្អាតនិង អនាម័យជនបទ ២០១៤-២០២៥ របស់រាជាដ្ឋាភិបាល។

ជាមួយគ្នានោះ លោក ក៏បានអំពាវនាវអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ស្រុក-ក្រុង គ្រប់សាលារៀន មណ្ឌលសុខភាព វត្តអារាមត្រូវលើកកម្ពស់ការយកចិត្តទុកដាក់ក្នុងការអប់រំផ្សព្វផ្សាយ អំពីបញ្ហាសុខភាព-អនាម័យជូនដល់ប្រជាពលរដ្ឋ ឱ្យល់ជ្រួតជ្រាបពីការកែប្រែទម្លាប់ ដែលអាចផ្ដល់ផលជាវិជ្ជមានក្នុងការប្រតិបត្តិអនាម័យល្អដូចជា ការបរិភោគអាហារដែលទុកដាក់ប្រកបដោយអនាម័យ ការទទួលទានទឹកឆ្អិន ឬទឹកមានសុវត្ថិភាព ការបន្ទោងក្នុងបង្គន់អនាម័យ និង ការលាងសម្អាតដៃជាមួយសាប៊ូក្រោយពេលបន្ទោរបង់ និងមុនពេលបរិភោគអាហារជាដើម៕ អត្ថបទ រឿង ចន្ទ្រា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        71
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        164
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm