រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី៖ កងកម្លាំងទីក្រុងម៉ូស្គូ ដណ្តើមបានការគ្រប់គ្រងទាំងស្រុងទីក្រុង Maryinka នៅភាគខាងកើតអ៊ុយក្រែន

2023/12/27 01:12:18 am        64

រដ្ឋមន្រ្តីការពារជាតិរុស្ស៊ីលោក Sergei Shoigu បាននិយាយប្រាប់លោកប្រធានាធិបតី Vladimir Putin ថា កងកម្លាំងរុស្ស៊ី ដណ្តើមគ្រប់គ្រងបានទាំងស្រុងទីក្រុង Maryinka ស្ថិតនៅភាគខាងកើតប្រទេសអ៊ុយក្រែនដែលជាការដណ្តើមបានការគ្រប់គ្រងទឹកដីអ៊ុយក្រែនទ្រង់ទ្រាយធំ ចាប់តាំងពីដណ្តើមបានទីក្រុង Bakhmut កាលពីខែឧសភា ។

ទីក្រុង Maryinka ស្ថិតនៅភាគនិរតីនៃតំបន់ភាគកណ្តាល Donetskដែលគ្រប់គ្រងដោយរុស្ស៊ី ត្រូវបានគេចាត់ទុកថាជាទីក្រុងខ្មោចរួចទៅហើយ ។

លោក Putin និយាយថា ការគ្រប់គ្រងទីក្រុង Maryinka ដែលធ្លាប់មានពលរដ្ឋរស់នៅ ១ម៉ឺននាក់ នឹងអនុញ្ញាតឲ្យកងកម្លាំងរុស្ស៊ីរុញច្រានអង្គភាពប្រយុទ្ធរបស់សត្រូវចេញពីតំបន់ Donetsk ។

លោកបាននិយាយអំឡុងជំនួបតាម Video Conference ជាមួយលោក Shoigu ថា បច្ចុប្បន្នទាហានរបស់ពួកយើង មានឱកាសឈានដល់តំបន់ប្រតិបត្តិការសឹកទ្រង់ទ្រាយធំជាងមុន ។

សូមបញ្ជាក់ថា ជោគជ័យធំចុងក្រោយគេរបស់រុស្ស៊ីនៅលើសមរភូមិប្រយុទ្ធ គឺការដណ្តើមបានគ្រប់គ្រងទីក្រុង Bakhmut កាលពីខែឧសភា ដែលស្ថិតក្នុងចំណោមទីក្រុងប្រយុទ្ធបង្ហូរឈាមគ្នាខ្លាំងបំផុត ។

អ៊ុយក្រែន បានចាប់ផ្តើមវាយបកវិញកាលពីខែមិថុនា ដោយមានគោលដៅដណ្តើមមកវិញតំបន់ភាគខាងត្បូង និងតំបន់ភាគខាងកើតអ៊ុយក្រែន រួមទាំងទីក្រុង Bakhmut ផងដែរ ។

ទោះបីជាយ៉ាងណាក៏ដោយ កងកម្លាំងអ៊ុយក្រែន បានរុលទៅមុខតិចតួចប៉ុណ្ណោះ អំឡុងការវាយបករបស់ពួកគេ ពេលដែលមានការទប់ទល់មកវិញរបស់កងកម្លាំងរុស្ស៊ី ។

ម្យ៉ាងវិញទៀត ទាហានរុស្ស៊ី បានបង្កើនការវាយប្រហាររបស់ខ្លួនផងដែរតាមជើងគោក និងតាមជើងអាកាសលើទីក្រុង Avdiivka ចាប់តាំងពីពាក់កណ្តាលខែតុលារហូតមក ៕

អត្ថបទដែលទាក់ទង

កូរ៉េខាងជើងគាំទ្រតួនាទីអាស៊ាន និងរិះគន់ការស្វែងរកសន្តិសុខ និងវិបុលភាពរបស់អាមេរិក នៅអាស៊ីអាគ្នេយ៍
2026/07/24 07:50:27 pm       
UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz
2026/07/24 07:49:51 pm        1
ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងជើងគាំទ្រតួនាទីអាស៊ាន និងរិះគន់ការស្វែងរកសន្តិសុខ និងវិបុលភាពរបស់អាមេរិក នៅអាស៊ីអាគ្នេយ៍

2026/07/24 07:50:27 pm
​UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz
2026/07/24 07:49:51 pm
​ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm
​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm