
រុស្ស៊ីបានបញ្ជាក់ថា នាវាចម្បាំងមួយគ្រឿងក្នុងចំណោមនាវាចម្បាំងជាច្រើនគ្រឿងទៀតរបស់ខ្លួន បានរងការខូចខាតដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅក្នុងសមុទ្រខ្មៅ ។
ការវាយប្រហារតាមច្រកអាកាសនេះដែរ បានធ្វើឡើងនៅទីក្រុង Feodosiya ស្ថិតក្នុងតំបន់គ្រីមៀ ដែលកាន់កាន់ដោយរុស្ស៊ី កាលពីព្រឹកថ្ងៃអង្គារ ។
ក្រសួងការពារជាតិរុស្ស៊ី និយាយថា នាវាចូលចត Novocherkassk បានរងការវាយប្រហារដោយមីស៊ីលតម្រង់គោលដៅបាញ់ចេញពីយន្តហោះចម្បាំងអ៊ុយក្រែន ។
ដោយឡែក មេបញ្ជាការកងទ័ពអាកាសអ៊ុយក្រែន និយាយថា យន្តចម្បាំងរបស់ខ្លួន បានបំផ្លាញនាវាចម្បាំងមួយគ្រឿងរបស់រុស្ស៊ីនៅក្នុងសមុទ្រខ្មៅ ។
លោក Sergei Aksyonov គឺជាអភិបាលតំបន់គ្រីមៀលើកបន្តុបដោយរុស្ស៊ី និយាយថា មនុស្សម្នាក់ បានស្លាប់ ក្នុងការវាយប្រហារនេះ ហើយមនុស្សជាច្រើននាក់ផ្សេងទៀត បានរងរបួស ។
លោកបន្តទៀតថា អគារ ៦ខ្នង បានរងការខូចខាតផងដែរ ហើយមនុស្សមួយចំនួន ត្រូវបានជម្លៀសខ្លួនទៅកាន់ទីសុវត្ថិភាព ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រតិបត្តិការដឹកជញ្ជូនដំណើរការធម្មតាទេ ក្រោយតំបន់រងការវាយប្រហារត្រូវបានបិទ ខណៈដែលអគ្គិភ័យកើតឡើងបណ្តាលមកពីការវាយប្រហារ ត្រូវបានទប់ស្កាត់រួចផងដែរ ៕