ការផ្គត់ផ្គង់ស្បៀងអាហារសំខាន់សកលលោក ឆ្នាំ២០២៤ នឹងប៉ះពាល់ដោយអាកាសធាតុក្ដៅហួតហែង និងការទប់ស្កាត់ការនាំចេញ

2023/12/27 02:02:51 am        103

តម្លៃអាហារឡើងថ្លៃខ្ពស់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានជំរុញឲ្យកសិករទូទាំងពិភពលោកដាំធញ្ញជាតិ និងគ្រាប់ពូជសម្រាប់ចម្រាញ់ប្រេងកាន់តែច្រើន ប៉ុន្តែអ្នកប្រើប្រាស់ត្រៀមប្រឈមជាមួយការផ្គត់ផ្គង់ដ៏លំបាកខ្លាំងឡើងៗ នៅឆ្នាំ២០២៤ ដោយសារបាតុភូតអាកាសធាតុ El Nino ដែលមិនសូវអំណោយផល  ការរឹតបន្តឹងការនាំចេញ និងតម្រូវការជីវឥន្ធនៈកើនឡើងកាន់តែខ្ពស់។

បណ្ដាអ្នកវិភាគ និងពាណិជ្ជករនានា បានលើកឡើងថា តម្លៃស្រូវសាលី ពោត និងសណ្តែកសៀងជាសកល ពោលគឺបន្ទាប់ពីការឡើងខ្ពស់ជាច្រើនឆ្នាំ នឹងត្រូវប្រឈមជាមួយនឹងការខាតបង់ នៅឆ្នាំ២០០២៣ ដោយសារការបន្ធូរបន្ថយការរារាំងនៃការនាំចេញ នៅសមុទ្រខ្មៅ និងការថយចុះនៃភ័យខ្លាចពីវិបត្តិសេដ្ឋកិច្ចសកល ទោះបីជាតម្លៃនៅតែមានហានិភ័យ ក្នុងការផ្ដល់ភាពភ្ញាក់ផ្អើលដល់ការផ្គត់ផ្គង់ និងអតិផរណាម្ហូបអាហារក្នុងឆ្នាំថ្មីក៏ដោយ។

លោក Ole Houe នាយកសេវាប្រឹក្សានៅឈ្មួញកណ្តាលកសិកម្ម IKON Commodities នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី បាននិយាយថា៖ «រូបភាពនៃការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិពិតជាមានភាពប្រសើរឡើង នៅឆ្នាំ២០២៣ ដោយសារដំណាំដាំដុះកើនឡើងនៅកន្លែងសំខាន់ៗមួយចំនួន។ ប៉ុន្តែយើងពិតជាមិនទាន់ចេញពីបញ្ហានៅឡើយទេ។ យើងមានការព្យាករណ៍ពីអាកាសធាតុ El Nino រហូតដល់យ៉ាងហោចណាស់ខែមេសា និងខែឧសភា ប្រទេសប្រេស៊ីលប្រាកដណាស់ស្ទើរតែនឹងដាំដុះផ្លែពោតតិចជាងមុន ហើយប្រទេសចិនកំពុងធ្វើឲ្យទីផ្សារភ្ញាក់ផ្អើល ដោយការទិញស្រូវសាលី និងពោតក្នុងបរិមាណដ៏ច្រើន ជាជាងការបង្កើតទីផ្សារអន្តរជាតិ»។

បាតុភូតអាកាសធាតុ El Nino ដែលនាំឲ្យមានអាកាសក្ដៅហែងនៅផ្នែកដ៏ធំនៃតំបន់អាស៊ី នាឆ្នាំនេះ ត្រូវបានគេព្យាករថា នឹងបន្តមាននៅឆមាសទី១ នៃឆ្នាំ២០២៤ ដោយធ្វើឲ្យមានហានិភ័យលើការផ្គត់ផ្គង់អង្ករ ស្រូវសាលី ប្រេងដូង និងផលិតផលកសិកម្មផ្សេងទៀត នៅក្នុងប្រទេសនាំចេញ និងនាំចូលផលិតផលកសិកម្មធំជាងគេបំផុតមួយចំនួនរបស់ពិភពលោក។

ការផ្គត់ផ្គង់អង្ករពិភពលោក ត្រូវបានរឹតបន្តឹងរួចហើយនៅឆ្នាំនេះ បន្ទាប់ពីបាតុភូតអាកាសធាតុ El Nino បានកាត់បន្ថយការផលិត ដោយជំរុញឲ្យឥណ្ឌា ដែលជាប្រទេសនាំចេញដ៏ធំបំផុតរបស់ពិភពលោក រឹតបន្តឹងការនាំចេញ។ ខណៈទីផ្សារគ្រាប់ធញ្ញជាតិផ្សេងទៀតកំពុងបាត់បង់តម្លៃ តម្លៃអង្ករបានឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេល ១៥ឆ្នាំ នៅឆ្នាំ២០២៣ នេះ ដោយការដកស្រង់ពីមជ្ឈមណ្ឌលនាំចេញអាស៊ីមួយចំនួន បានឡើងពី ៤០ភាគរយ ទៅ ៤៥ភាគរយ៕

អត្ថបទដែលទាក់ទង

ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        11
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        27
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm